អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > ​​សម្រង់​​សម្ដី​ដ៏​មាន​ន័យ​ទាំង​៤​ឃ្លា​របស់​ Lionel Messi​​ កីឡាករ​បាល់​ទាត់​ដ៏​ល្បី​​​លំដាប់​ពិភពលោក​

​​សម្រង់​​សម្ដី​ដ៏​មាន​ន័យ​ទាំង​៤​ឃ្លា​របស់​ Lionel Messi​​ កីឡាករ​បាល់​ទាត់​ដ៏​ល្បី​​​លំដាប់​ពិភពលោក​

កីឡាករ ​លីអូនែល មេស៊ី​ (Lionel Messi)​ ​ខ្សែប្រយុទ្ធ​ដ៏​ល្បី​​របស់​ក្រុម​Barcelona

ប្រ​ភព៖​​ www.dailymail.co.uk

កីឡាករ ​លីអូនែល មេស៊ី​ (Lionel Messi)​ ​ខ្សែប្រយុទ្ធ​ដ៏​ល្បី​​របស់​ក្រុម​Barcelona ​ដែល​មាន​​បច្ចេកទេសខ្ពស់​​ក្នុង​ការ​ប្រកួត​ដ៏​អស្ចារ្យ​។​ ​ មេស៊ី​ បាន​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​ឈ្នះ​ពាន​រង្វាន់​ធំៗ​ជាច្រើន​ទាំង​ក្នុង​ប្រទេស​អេស្ប៉ាញ​ និង នៅ​អឺរ៉ុប​។ ​​ម្យ៉ាង​វិញ​ទៀត​ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​​ ​​​​ក៏​ត្រូវ​បាន​ក្លឹប​ល្បីៗ​ជាច្រើន​នៅ​លើ​ពិភពលោក​ ចង់​ទិញ​យក​ផង​ដែរ​ តែ​ក្លឹប Barcelona​មិន​ងាយ​នឹង​​ឲ្យ ​លីអូនែល មេស៊ី​ (Lionel Messi)​​ចាក់ចេញ​ដោយ​ងាយ​ឡើយ​ ​ដោយ​ចាត់​​ទុក​​ដូច​ជា​គ្រាប់ពេជ្រ​ប្រចាំ​ក្លឹប​​ទៅ​ហើយ​។

ខាងក្រោម​នេះ គឺ​ជា​ សម្ដី​ដ៏​មាន​ន័យ​របស់​ ​លីអូនែល មេស៊ី​ (Lionel Messi)៖ ​​​​​​​​​​​​

១) ​«​អ្នក​ត្រូវ​តែ​ប្រយុទ្ធ​ដើម្បី​ ​ក្តី​សុបិន​របស់​អ្នក​។ ​អ្នក​ត្រូវ​តែ​លះបង់​ និង ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​សម្រេច​គោល​ដៅ​នោះ​​»។

២) «​ខ្ញុំ​ធ្លាប់​សុបិន្ដ​ចង់​ក្លាយ​ជា​ កីឡាករ​បាល់ទាត់​កំពូល​នៅ​លើ​ពិភពលោក។​ ឥឡូវនេះ​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ក្តី​សុបិន្ដ​របស់​ខ្ញុំ​»។

៣) « ​​ពេល​ខ្លះ​អ្នក​ត្រូវ​តែ​ ទទួលស្គាល់​ថា អ្នក​មិនអាច​ឈ្នះ​គ្រប់ពេល​នោះ​ទេ​»។

៤) «​ខ្ញុំ​មាន​ចំណុច​ជាច្រើន​ទៀត​ ដែល​ត្រូវ​ពង្រឹង​​។ ឧទាហរណ៍ ខ្ញុំ​ចង់​​ស៊ុត​បាល់​ឲ្យ​ល្អ​ដូច​គ្នា​រវាង​ជើង​ទាំងពីរ​របស់​ខ្ញុំ​»។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031