អត្ថបទថ្មីបំផុត
Home > ទ្រឹស្តីអាជីវកម្ម > ​តើ​អ្វី​ជា​ភាព​ឆ្លាតវៃ​សិប្បនិមិត្ត​​(artificial intelligence)​​ ហើយ​អ្នក​ជំនាញ​​យល់​ឃើញ​បែប​​ណា​?

​តើ​អ្វី​ជា​ភាព​ឆ្លាតវៃ​សិប្បនិមិត្ត​​(artificial intelligence)​​ ហើយ​អ្នក​ជំនាញ​​យល់​ឃើញ​បែប​​ណា​?

ប្រ​ភព៖​​ www.gcn.com

បច្ចុប្បន្ន​នេះ ​មាន​គ្រឿង​យន្ត​ និង ​គ្រឿង​ម៉ាស៊ីន​ជាច្រើន​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​  ហើយ​បាន​ជួយ​សម្រាល​​បន្ទុក​​ការងារ​របស់​មនុស្ស​ជាច្រើន​។ គ្រឿង​យន្ត​ និង ​គ្រឿង​ម៉ាស៊ីន​ទាំង​នោះ​ មាន​សមត្ថភាព​ភាព​ខ្ពស់​ ​ក៏​ព្រោះ​ថា ​​អ្នក​ជំនាញ​​​បាន​បញ្ចូល​ទិន្នន័យ​ជាច្រើន​ ​​ជាហេតុ​នាំ​ឲ្យ​ការ​បំពេញ​ការងារ​គឺ​មាន​ប្រសិទ្ធភាព​ជាង​មនុស្ស​ធម្មតា​។ ​ភាព​ឆ្លាតវៃ​​​​របស់​គ្រឿង​ម៉ាស៊ីន​ទាំង​នោះ ​ត្រូវ​បាន​គេ​ ​ហៅ​​ក្នុង​ភាសា​បច្ចេកទេស​ថា ​​​«ភាព​ឆ្លាតវៃ​សិប្បនិមិត្ត» ឬ​ ជា​ភាសា​អង់គ្លេស​​ហៅ​ថា​artificial intelligence ។ តើ​បុគ្គល​សំខាន់ៗ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​មាន​ការ​ប្រមើល​ទុក​ដូច​គ្នា​បែប​ណា​ចំពោះ​ភាព​វៃ​ឆ្លាត​សិប្បនិម្មិត (artificial intelligence) ?

រូប​វិទូ​ផ្នែក​ទ្រឹស្ដី​ដ៏​សំខាន់​មួយ​រូប Stephen Hawking បាន​ផ្ដល់​បទសម្ភាសន៍​ទៅ​កាន់BBC​កាល​ពី​ឆ្នាំ២០១៤​ថា៖ «ធម្មជាតិ​របស់​មនុស្ស ដែល​មាន​ការ​វិវត្តន៍​ផ្នែក​ជីវសាស្ត្រ​ឋិត​នៅ​ក្រោម​ដែន​កំណត់ មិន​អាច​យក​ឈ្នះ និង​ពិត​ត្រូវ​បាន​ជំនួស​ដោយ​ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត»

រយៈពេល​មួយ​ឆ្នាំ​ក្រោយ​មក​នា​ខែ​មករា ក្នុង​កម្មវិធីReddit ផ្នែក​សំណួរ​ចម្លើយ លោក Bill Gates ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ពិភពលោក Microsoft ក៏​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ជា​ខ្លាំង​របស់​ខ្លួន​ទៅលើ​ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​ដូច្នេះ​ថា៖ «ខ្ញុំ​កំពុង​តែ​ស្ថិត​ក្នុង​ទីកន្លែង​មួយ​ដែល​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ភាព​វៃ​ឆ្លាត​ដ៏​អស្ចារ្យ​នេះ។ វា​នឹង​ក្លាយ​ជា​រឿង​ល្អ​ទៅវិញ ប្រសិន​បើ​ពួក​យើង​ចេះ​គ្រប់គ្រង​បាន​ត្រឹមត្រូវ»។

លោកបន្តថា៖ « ទោះ​ជា​ប៉ុន្មាន​ទសវត្ស​ទៅ​មុខ​ទៀត​ក៏​ដោយ ក៏​ភាព​វៃ​ឆ្លាត​នេះ​នៅ​តែ​មាន​អានុភាព​ខ្លាំងក្លា​សម្រាប់​ជា​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ។ ខ្ញុំ​យល់ស្រប​ជាមួយ​អ្នក​ដទៃ​ទៀត​ទៅលើ​ចំណុច​នេះ ហើយ​ខ្ញុំ​ពិត​ជា​មិន​យល់​សោះ​ឡើយ​ថា ហេតុអ្វី​មនុស្ស​មួយ​ចំនួន​មិន​ព្រួយបារម្ភ​អំពី​វា​នោះ» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ផ្អែក​តាម​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​រូប ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សំដៅ​ទៅលើ​សកម្មភាព​នៃ​ការ​គិត និង​ភាព​វៃ​ឆ្លាត​ទាំងឡាយ​ដែល​ដំណើរការណ៍​ដោយ​ម៉ាស៊ីន។

បច្ចេកវិទ្យា​ទំនើប​ប្រៀប​បាន​ទៅ​នឹង​អាវុធ​មុខ​ពីរ ដែល​បង្កើត​ឡើង​ដោយ​ប្រើប្រាស់​ភាព​វៃ​ឆ្លាត​បែប​ធម្មជាតិ​របស់​មនុស្ស ដើម្បី​ជួយ​សម្រាល​ដល់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​រាងកាយ​របស់​មនុស្ស ផ្ដល់​ភាព​ងាយស្រួល​ជាង​មុន​ដល់​ការ​រស់នៅ។ អត្ថប្រយោជន៍​ដ៏​ចម្បង​មួយ​នេះ គឺជា​អ្វី​ដែល​មនុស្សជាតិ​ក្នុង​ពេល​បច្ចុប្បន្ន ទទួល​បាន​ពី​វា។ យ៉ាងណាមិញ ស្រប​ពេល​ដែល​មនុស្សជាតិ​កំពុង​សោយសុខ​នឹង​ប្រយោជន៍​ដ៏​មហាសាល​ពី​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ទំនើប អត្តចរិត​របស់​មនុស្ស​ចំពោះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា កំពុង​តែ​នាំ​មហន្តរាយ​ដល់​ជីវិត​រស់នៅ​របស់​ពួកគេ​ដូច​គ្នា។

ក្នុង​វិស័យ​សុខាភិបាល នៅ​អាមេរិក​ខាងជើង​និង​ខាងត្បូង អឺរ៉ុប និង​អាសីុ បច្ចេកវិទ្យា​វ៉ាត់សុន​របស់IBM (IBM’s Watson technology) កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​គ្រូពេទ្យ​សម្រាប់​ផ្ដល់​ព័ត៌មាន​ថ្មីៗ​បំផុត​ជួយ​ដល់​ការ​វិនិច្ឆ័យ​ជំងឺ និង​ព្យាបាល​អ្នក​ជំងឺ។ រីឯ​ក្នុង​វិស័យ​ជំនួញ ការងារ​មួយ​ចំនួន​ធំ​តាម​រោងចក្រ​ឧស្សាហកម្ម​ធំៗ​នៅ​លើ​ពិភពលោក ដែល​ធ្លាប់តែ​ពឹង​ទាំងស្រុង​លើ​កម្លាំង​ពលកម្ម​រាងកាយ​របស់​មនុស្ស ពេល​នេះ​ក៏​កំពុង​តែ​ត្រូវ​បាន​ជំនួស​ជា​បណ្ដើរៗ​ដោយ​ម៉ាស៊ីន​ទំនើប និង​មនុស្សយន្ត។ ឥឡូវ​នេះ ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​កំពុង​តែ​ជំនួស​ភាព​វៃ​ឆ្លាត​បែប​ធម្មជាតិ​លើ​ការងារ​សំខាន់ៗ​ជា​ច្រើន​ស្ទើរ​តែ​គ្រប់​ផ្នែក​នៅ​ក្នុង​ជីវិត​មនុស្សជាតិ។

ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​នៃ​បច្ចេកវិទ្យា​ទំនើប​ដែល​ត្រូវ​បាន​បង្កើត​និង​គ្រប់គ្រង​ដោយ​មនុស្ស បើ​មនុស្សជាតិ​ជា​អ្នក​បង្កើត​របស់​ទាំងនេះ មិន​មាន​ការ​ប្រុងប្រយ័ត្ន​ទុក​ជាមុន​ទេ​នោះ នា​ពេល​អនាគត វា​នឹង​គ្រប់គ្រង​ទៅលើ​ជីវិត​មនុស្ស​វិញ​មិនខាន សោកនាដកម្ម​នឹង​ជា​អ្វី​ដែល​កើត​បន្ទាប់។ ដោយ​សម្លឹង​មើល​ពី​អ្វី​ដែល​កើតឡើង​ជាក់ស្ដែង​អំពី​គ្រោះថ្នាក់​នៃ​ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​នេះ ដូចជា​ឧទាហរណ៍​នៃ​សង្គ្រាម​គ្រឿង​សព្វាវុធ​របស់​ប្រទេស​អ៊ីរ៉ាក់​នា​ឆ្នាំ២០០១​ជាដើម។

គ្រោះ​មហន្តរាយ​ដ៏​សាហាវ​បំផុត​សម្រាប់​ជីវិត​មនុស្សជាតិ​នឹង​កើត​មាន​ឡើង នៅ​ពេល​បច្ចេកវិទ្យា​ម៉ាស៊ីន​យន្តហោះ​រួម​បញ្ចូល​គ្នា​ជាមួយ​ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​បង្កើត​បាន​ជា​គ្រឿង​សព្វាវុធ​ស្វយ័ត (autonomous weapons)។ លទ្ធផល​របស់​វា​គឺ​ដូច​លោក Stuart Russell ជា​គ្រូបង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​ឯ University of California នៃ​ទីក្រុង Berkeley បាន​ពញ្ញាក់​ស្មារតី​មនុស្សលោក​ដូច្នេះ​ថា ៖«មនុស្ស​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ដើម្បី​បង្កើត​នូវ​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​ដ៏​សាហាវ​ដល់​មនុស្សជាតិ។ វា​ជា​ដំណាក់កាល​ដែល​មនុស្សជាតិ​ប្រឆាំង​នឹង​ធម្មជាតិ​នៃ​លោក ព្រោះ​ថា​នៅ​ពេល​គ្រឿង​សព្វាវុធ​ចាប់ផ្ដើម​បង្ហាញ​ខ្លួន ការ​ស្រាវជ្រាវ​នឹង​ចាប់ផ្ដើម​ធ្វើការ​វិវត្ត​ដំណើរការណ៍​របស់​វា នៅ​ពេល​មាន​ការ​វិវត្តន៍​នោះ​វា​នឹង​ឈាន​ដល់​ការ​ផលិត។» ។

តើ​វត្តមាន​របស់​ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​នេះ នឹង​ផ្លាស់ប្ដូរ​ពិភពលោក​ទៅ​ជា​យ៉ាងណា​ខ្លះ​នា​ពេល​អនាគត ?

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.learningenglish.voanews.com & www.observer.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

រឿង​អត់​ប្រយោជន៍​៥​យ៉ាង​​ ​ដែល​អ្នក​គួរ​​​​ឈប់​ធ្វើ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ​បើ​​មិន​​ចង់​​​ឲ្យ​ជីវិត​អន្តរាយ

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

​​​​​អ្នក​មិន​ត្រូវ​ធ្វើ​​ចំណុច​អវិជ្ជមាន​​៦​យ៉ាងនេះ​​ដាច់ខាត ​នៅ​ថ្ងៃ​ធ្វើ​ការ​ដំបូង​របស់​អ្នក​​

អត្ថបទពាណិជ្ជកម្ម​

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

​​​បើ​ចង់​ពូកែ​ខាង​ផ្នែក​ចរចា​ ​កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​​​​ស្ដី​ពី​​«​ជំនាញ​នៃ​ការ​ចរចា​​»​ ​ទាំង​អស់​គ្នា

​រថយន្ត HAWTAI A25 មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​នាំចូល​កម្ពុជា​ផ្ដាច់​មុខ​ហើយ!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31