អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > ​បើ​ចង់​សម្រេច​ក្ដី​សុបិន​ក្នុង​ជីវិត​ ​​អ្នក​គួរ​ប្រើ​វិធី​សាស្ត្រ SMART

​បើ​ចង់​សម្រេច​ក្ដី​សុបិន​ក្នុង​ជីវិត​ ​​អ្នក​គួរ​ប្រើ​វិធី​សាស្ត្រ SMART

ប្រ​ភព៖​​ MTB Strength Training Systems

អ្នក​ប្រហែល​ជា​ខិត​ខំ​ប្រឹង​ប្រែង​ ធ្វើ​ការ​ងារ​ថែម​ម៉ោង​ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​របស់​អ្នក។ ក្តី​សុបិន​របស់​អ្នក​មើល​ទៅ​ល្អ​ខ្លាំង​ណាស់ ប៉ុន្តែ​អ្នក​ហាក់​ដូច​ជា​មិន​ទទួល​បាន​លទ្ធផល​អ្វី​សោះ។ អ្នក​គិត​ថា​សុបិន​នោះ​ប្រហែល​ជា​មិន​អាច​សម្រេច​បាន​ទេ​មើល​ទៅ ដូច្នេះហើយ​អ្នក​សម្រេច​ចិត្ត​បោះ​បង់។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​ចំណាយ​ពេល​គិត​ដែរ​ឬ​ទេ​ថា​វា​អាច​មក​ពី​របៀប​ដែល​អ្នក​កំណត់​គោលដៅ? ដើម្បី​ធានា​ថា​ក្តី​សុបិន​ពិត​ជា​អាច​សម្រេច​​បាន អ្នក​គួរ​តែ​អនុវត្ត​តាម​វិធី SMART ៖

១) S: Specific ច្បាស់លាស់៖ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល​អ្នក​គិត​ច្បាស់​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី ពី​ព្រោះ​ថា​​​បើ​មិន​អ៊ីចឹង​ទេ អ្នក​នឹង​ចំណាយ​ពេល​និង​ថាមពល​ទៅ​លើ​អ្វី​ដែល​គ្មាន​ប្រយោជន៍​ដល់​គោលដៅ​អ្នក ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​នឹង​ជួយ​អ្នក​ជៀស​ចេញ​ឆ្ងាយ​ពី​ការ​រំខាន​ផ្សេងៗ។

២) M: Measurable ដែល​អាច​វាស់ស្ទង់​បាន៖ ​សារៈសំខាន់​នៃ​ការ​​វាស់​គោលដៅ​គឺ​វា​អាច​បង្ហាញ​ថា​អ្នក​អាច​សម្រេច​បាន​អ្វី​ខ្លះ​ហើយ តើ​អ្នក​ដើរ​លើ​ផ្លូវ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? តើ​អ្នក​ត្រូវ​ដើរ​ឆ្ងាយ​ប៉ុន្មាន​ទៀត​ទើប​ដល់​គោល​ដៅ​ចុងក្រោយ។

៣) A: Achievable ដែល​អាច​សម្រេច​បាន៖ គោលដៅ​របស់​អ្នក​គួរ​តែ​​សម្រេច​បាន​ដោយ​ផ្អែក​ទៅ​លើ​សមត្ថភាព​​របស់​អ្នក​។ អ្នក​អាច​ដឹង​បាន​ដោយ​មើល​ទៅ​លើ​ជំនាញ​ដែល​អ្នក​មាន ហើយ​ប្រៀបធៀប​ជំនាញ​​ទៅ​នឹង​ជំនាញ​ដែល​ចាំ​បាច់​ដើម្បី​សម្រេច​ក្តី​សុបិន​នោះ។ ប្រសិន​ជា​អ្នក​គ្មាន​ជំនាញ​ដែល​ចាំ​បាច់​ទេ តើ​អ្នក​អាច​រៀន​ដែរ​ឬ​ទេ?

៤) R: Realistic ដែល​ប្រាកដនិយម៖ អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​និង​ស្វែង​រក​ព័ត៌មាន​ដែល​ទាក់​ទង​ទៅ​នឹង​ក្តី​សុបិន​របស់​អ្នក។ ហើយ​អ្នក​ត្រូវ​គិត​ពី​ធនធាន​ដែល​អ្នក​មាន​ដូច​ជា ពេលវេលា ថវិកា​ កម្លាំង។ល។

៥) T: Time ពេលវេលា៖ ចូរ​អ្នក​គិត​ពី​រយៈពេល​ដែល​អ្នក​ចង់​សម្រេច​ក្តីសុបិន​របស់​អ្នក។ ការ​កំណត់​ពេលវេលា​ច្បាស់​លាស់​នឹង​ជួយ​ជំរុញ​អ្នក​ឲ្យ​ដើរ​ទៅ​មុន​។ ប្រសិន​ជា​អ្នក​គ្មាន​ពេល​វេលា​ច្បាស់​លាស់​នោះ អ្នក​ច្បាស់​ជា​ពន្យារ​កិច្ចការ​របស់​អ្នក​ជា​មិន​ខាន ដែល​ធ្វើ​ឲ្យ​ពុំ​អាច​សម្រេច​គោលដៅ​បាន៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

៥យ៉ាង​ជៀសវាង​ឱ្យ​បាន មិន​ត្រូវ​បង្អួត​ប្រាប់​គេ​នៅ​លើ Facebook ទេ ព្រោះអាច​​នាំ​​ទុក្ខ​ដាក់​ខ្លួន

ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នក​ឡើងវិញ ពេលកំពុងជួបការលំបាក

គន្លឹះ​ថតរូប​លើ iPhone ស្អាតៗ ៧ចំណុច​ប្រាប់​ដោយ​ក្រុមហ៊ុន Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival ឆ្នាំ ២០១៨ បានមកដល់ខេត្តព្រះសីហនុហើយ

Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM

​វិធីសាស្ត្រ​ក្នុង​ការ​​​ធ្វើ​​​«​​ឌីជីថលម៉ាឃីធីង​ ​ដោយ​​ផ្ដោត​លើ​​SEO»​

ការ​ចុះឈ្មោះ​​រៀន​ «​​វគ្គ​​​​មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ​»​​នឹង​បញ្ចប់​ត្រឹម​ម៉ោង​​១០ ​ថ្ងៃ​ស្អែក

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031