អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > ទ្រឹស្ដីមួយរបស់ផ្លាតុងនឹងធ្វើឲ្យអ្នកសង្ស័យពីអ្វីដែលអ្នកធ្លាប់គិតថាជាការពិតរបស់អ្នក

ទ្រឹស្ដីមួយរបស់ផ្លាតុងនឹងធ្វើឲ្យអ្នកសង្ស័យពីអ្វីដែលអ្នកធ្លាប់គិតថាជាការពិតរបស់អ្នក

ប្រ​ភព៖​​ secretsofthefed

ជា​ច្រើន​សតវត្ស​មក​តាំង​ពី​ទស្សនវិជ្ជា​បាន​ចាក់​ឫសគល់​ចេញ​មក​ពី​ក្រិក​បុរាណ ផ្ដួចផ្ដើម​ដោយ​ទស្សនវិទូ​ល្បីៗ​ដូចជា តាលេស សូក្រាត ផ្លាតុង អារីស្តូត​ជាដើម គោលបំណង​នៃ​ការ​ស្វែងរក​ពី​ការ​ពិត​នៃ​ធម្មជាតិ​របស់​សកលលោក​បាន​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ឡើង​នូវ​ទ្រឹស្ដី​ផ្សេងៗ​គ្នា​ជាច្រើន ដើម្បី​ជា​ឧបករណ៍​មួយ​សម្រាប់​បកស្រាយ​ពី​ភាព​ត្រឹមត្រូវ​របស់​ទ្រឹស្ដី​នីមួយៗ។ ការ​បកស្រាយ​របស់​ទ្រឹស្ដី​ខុសៗ​គ្នា​ទាំងនោះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ទស្សនវិទូ​នីមួយៗ​ឈរ​នៅ​ជ្រុង​ផ្សេងៗ​ពី​គ្នា សម្លឹង​ទៅ​រក​រូបភាព​ពិត​នៃ​សកលលោក​ដ៏​ឥត​ដែន​កំណត់​និង​បង្កប់​ដោយ​អាថ៌កំបាំង​ដែល​សមត្ថភាព​ធម្មតា​របស់​មនុស្ស​មិន​ទាន់​អាច​ទៅ​ដល់។

ក្នុង​ការ​បកស្រាយ​អំពី​ការ​ពិត​នៃ​សកលលោក​នេះ​ផង​ដែរ មាន​ទ្រឹស្ដី​មួយ​ក្នុង​ចំណោម​ទ្រឹស្ដី​ជាច្រើន​ទៀត ដែល​ធ្វើឲ្យ​អ្នក​ចាប់ផ្ដើម​សង្ស័យ​ពី​អ្វី​ដែល​អ្នក​ធ្លាប់​គិត​ថា​ជា​ការ​ពិត​ជាក់ស្ដែង​របស់​អ្នក នោះ​គឺ Plato and the Logos

ផ្លាតុង ដែល​ជា​ទស្សនវិទូ​ដ៏​សំខាន់​មួយ​រូប​របស់​ក្រិក​បុរាណ ហើយ​ក៏​ជា​ទស្សនវិទូ​ដែល​គំនិត​របស់​លោក​បាន​ផ្ដល់​ជា​មូលដ្ឋាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​វិទ្យាសាស្ត្រ​សម័យ​ទំនើប​នេះ​ផង​ដែរ បាន​យល់​ឃើញ​ថា​រំលង​ហួស​ពី​ការ​ពិត​ដែល​យើង​កំពុង​តែ​មើល​ឃើញ វា​គឺជា​ពិភពលោក​មួយ​ដែល​មាន​ទម្រង់​ល្អឥតខ្ចោះ។ នេះ​មានន័យ​ថា​អ្វីៗ​ដែល​យើង​ទទួល​បាន​ពី​បទពិសោធន៍​ក្នុង​ជីវិត​របស់​យើង វា​គ្រាន់តែ​ជា​ស្រមោល និង​ជា​ទម្រង់​ដែល​ចម្លង​តាម​អ្វី​ដែល​ជា​ទម្រង់​ពិត​ដែល​ផ្លាតុង​ហៅថា​ទម្រង់​ល្អឥតខ្ចោះ​តែ​ប៉ុណ្ណោះ។

ម្យ៉ាងទៀត ផ្លាតុង​ក៏​ជឿជាក់​ថា​អ្វីៗ​ទាំងអស់​សុទ្ធតែ​បង្ក​ឡើង​ពី​ធាតុ​តែ​មួយ​ដូច​គ្នា។ យើង​ជា​អ្នក​សិក្សា​អាច​រិះគន់​ជាមួយ​នឹង​ការ​សង្ស័យ​ថា អំឡុង​សម័យកាល​របស់​ផ្លាតុង ពុំ​ទាន់​មាន​វិទ្យាសាស្ត្រ​អ្វី​មក​បញ្ជាក់​បាន​ពី​ភាព​ត្រឹមត្រូវ​នៃ​អ្វី​ដែល​គាត់​បកស្រាយ​នោះ​មក​ទេ ប៉ុន្តែ​ភស្តុតាង​របស់​អ្នក​វិទ្យាសាស្ត្រ​ជំនាន់​ក្រោយ​អំពី​ការ​រក​ឃើញ​នូវ​អាតូម និង​ម៉ូលេគុល​ហាក់​ដូចជា​ពិបាក​នឹង​ធ្វើឲ្យ​យើង​បដិសេធ​បោះបង់​ចោល​នូវ​គំនិត​របស់​លោក ដោយ​មិន​បន្ត​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​បញ្ជាក់​ថា​អ្វី​ដែល​គាត់​លើកឡើង​មក​នេះ​ត្រឹមត្រូវ​មែន​ឬ​អត់​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ learning-mind

អត្ថបទទាក់ទង៖ ទ្រឹស្ដីខ្សែបន្ទាត់បែងចែក​ (The Divided Line) របស់ផ្លាតុង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728