អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > Antoine Laurent Lavoisier ច្បាប់រក្សាម៉ាស និងបិតានៃគីមីវិទ្យាសម័យទំនើប

Antoine Laurent Lavoisier ច្បាប់រក្សាម៉ាស និងបិតានៃគីមីវិទ្យាសម័យទំនើប

ប្រ​ភព៖​​ lisasmario.blogspot.com

ច្បាប់​រក្សា​ម៉ាស​បាន​ចែង​ថា៖ “ម៉ាស​អង្គធាតុ​ប្រតិករ​ស្មើ​នឹង​ម៉ាស​អង្គធាតុ​កកើត”។ នៅ​ក្នុង​ប្រព័ន្ធ​បិទ​ជិត​មួយ​ដែល​មិន​មាន​ទំនាក់ទំនង​ជាមួយ​អ្វីៗ​នៅ​ជុំវិញ​វា ម៉ាស​អង្គធាតុ​មួយ​នឹង​ត្រូវ​បាន​រក្សា​ឲ្យ​នៅ​ថេរ​ដដែល បើ​ទោះ​ជា​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​ឬ​ដំណើរការណ៍​ប្រតិកម្ម​ក៏​ដោយ លទ្ធផល​មុន​ពេល​ប្រតិកម្ម​និង​ក្រោយ​ពេល​ប្រតិកម្ម​របស់​អង្គធាតុ​មួយ​អាច​ខុស​គ្នា ប៉ុន្តែ​ម៉ាស​របស់​អង្គធាតុ​នោះ​មិន​បាន​បាត់បង់​ឬ​កើន​ឡើង​នោះ​ឡើយ។ ច្បាប់​ដ៏​សាមញ្ញ​មួយ​ឃ្លា​នេះ បាន​ក្លាយ​ជា​ផ្លូវ​សម្រាប់​ត្រួសត្រាយ​ដល់​គីមីវិទ្យា​សម័យ​ទំនើប និង​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​យក​ទៅ​បកស្រាយ​ទ្រឹស្ដី​ដទៃ​ផ្សេង​ៗ​ជាច្រើន​ទៀត។

ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​បុគ្គល​រូប​ណា​ជា​អ្នក​រក​ឃើញ​ច្បាប់​សកលលោក​មួយ​នេះ ?

នៅ​មុន​ការ​ផ្ទុះ​ឡើង​នៃ​បដិវត្ត​បារាំង​ដែល​មាន​អាយុកាល​ចាប់​ពី​១៧៨៩​ដល់​១៧៩៩ ក្នុង​ត្រកូល​គ្រួសារ​អភិជន​ដ៏​ស្ដុកស្ដម្ភ​មួយ​របស់​បារាំង Antoine Laurent Lavoisier បាន​ចាប់​កំណើត​នៅ​ឆ្នាំ១៧៤៣។ មាន​ឪពុក​ជា​មេធាវី​ដែល​ចង់​ឲ្យ​កូន​ស្នង​ត្រកូល​ដូច​ខ្លួន Lavoisier បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់​នៅ​អាយុ​២០​ឆ្នាំ។ ផ្ទុយ​ពី​បំណង​របស់​គ្រួសារ ក្មេង​ម្នាក់​នេះ​មាន​ជំនក់​ចិត្ត​ទៅលើ​ផ្នែក​វិទ្យាសាស្ត្រ​តាំង​តែ​ពី​នៅ​តូច​ម្ល៉េះ។

អាយុ​២២​ឆ្នាំ​សំណេរ​អំពី​គម្រោង​បំភ្លឺ​ភ្លើង​នៅ​តាម​ដង​ផ្លូវ​ដោយ​ប្រើប្រាស់​ប្រេង​អូលីវ​របស់ Lavoisier បាន​ឈ្នះ​រង្វាន់​ព្រះមហាក្សត្រ ហើយ​សមត្ថភាព​ដ៏​មាន​ទេពកោសល្យ​មួយ​នេះ​បាន​ធ្វើឲ្យ Lavoisier ត្រូវ​បាន​គេ​ជ្រើស​តាំង​ចូល​ជា​សមាជិក​របស់​សង្គម​អ្នក​វិទ្យាសាស្ត្រ​ដ៏​មាន​កិត្តិយស​ខ្ពង់ខ្ពស់​មួយ​ប្រចាំ​បារាំង​គឺ The Royal Academy of Sciences នៅ​ពេល​មាន​អាយុ​ត្រឹមតែ​២៥​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ក្នុង​ឆ្នាំ​ដដែល Lavoisierក៏​បាន​ធ្វើ​ជា​អ្នក​ប្រមូល​ពន្ធ ដែល​មិន​យូរ​ប៉ុន្មាន​ឈ្មោះ​របស់ Lavoisier ត្រូវ​បាន​គេ​ស្គាល់​ជា​មហាសេដ្ឋី​ក្នុង​មួយ​ពព្រិច​ភ្នែក។

នៅ​ពេល Lavoisier អាយុ​២៤​ឆ្នាំ គាត់​បាន​រៀបការ​ជាមួយ​កូន​ស្រី​របស់​ដៃគូ​ជំនួញ​របស់​ខ្លួន Marie-Anne Pierrette Paulze ដែល​មាន​អាយុ​ទើប​តែ​១៣​ឆ្នាំ​ប៉ុណ្ណោះ។ អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំងពីរ​ជា​ការ​សហការ​គ្នា​ប្រកប​ដោយ​ភាព​ស៊ីចង្វាក់​គ្នា​យ៉ាង​មាន​ផ្លែផ្កា។ Marie ជា​ក្មេង​ស្រី​ដ៏​ឈ្លាសវៃ​មួយ។ នាង​បាន​រៀន​ភាសា​អង់គ្លេស​បន្ថែម​ដើម្បី​ជួយ​ស្វាមី​នាង​បកប្រែ​ស្នាដៃ​អត្ថបទ​របស់​អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ដ៏​ល្បីៗ ហើយ​នាង​ក៏​បាន​រៀន​គូរ​គំនូរ​សម្រាប់​អម​ជាមួយ​នឹង​ស្នាដៃ​អត្ថបទ​ចេញ​ផ្សាយ​សំខាន់ៗ​របស់​ស្វាមី​នាង​ផង​ដែរ។

t.thenewyoungturk.com

ក្រៅ​ពី​ច្បាប់​ទ្រឹស្ដី​រក្សា​ម៉ាស Lavoisier ក៏​ជា​អ្នក​រក​ឃើញ​ថា ចំហេះ​និង​ដំណក​ដង្ហើម​គឺជា​ដំណើរការណ៍​ដូច​គ្នា​មួយ ដែល​កើត​ឡើង​ដោយសារ​ប្រតិកម្ម​គីមី​ជាមួយ​នឹង​ខ្យល់​ម្យ៉ាង ដែល​គាត់​ឲ្យ​ឈ្មោះ​ថា “អុកស៊ីហ្សែន” ក៏​ដោយសារ​តែ​ក្នុង​ពេល​ធ្វើ​ពិសោធន៍ លោក​បាន​រក​ឃើញ​ថា​នៅ​ក្នុង​អាស៊ីត​តែងតែ​មាន​នូវ​អុកស៊ីហ្សែន ដូច្នេះ​ក៏​ឲ្យ​ឈ្មោះ​ថា អុកស៊ីហ្សែន ចេញ​ពី​ពាក្យ​របស់​ក្រិក ដែល​មាន​ន័យ​ថា បង្កើត​បាន​ជា​អាស៊ីត។ គាត់​ក៏​បាន​រក​ឃើញ​ថា ទឹក​ពុំ​មែន​ជា​ធាតុ​នោះ​ឡើយ តែ​គឺជា​សមាសធាតុ​មួយ​ដែល​ផ្សំ​ឡើង​ពី​អុកស៊ីហ្សែន​និង​ខ្យល់​ដែល​បង្ក​ឲ្យ​មាន​ចំហេះ ដែល​លោក​ឲ្យ​ឈ្មោះ​ថា “អ៊ីដ្រូហ្សែន”

នៅ​ពេល​បដិវត្ត​បារាំង​ផ្ទុះ​ឡើង អ្នក​ដែល​មាន​ប្រវត្តិ​ចេញ​ពី​គ្រួសារ​អភិជន​ដូចជា Lavoisier មាន​គ្រោះថ្នាក់​បំផុត។ ជា​អកុសល លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​ការ​លួច​ជួញដូរ​ថ្នាំ​ជក់ ហើយ​ក្នុង​ឆ្នាំ​១៧៩៤​អ្នក​វិទ្យាសាស្ត្រ​ដ៏​សំខាន់​របស់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ត្រូវ​បាន​គេ​ដាក់​ទោស​ដោយ​ម៉ាស៊ីន​កាត់​ក្បាល។ អ្នក​គណិតសាស្ត្រ​មួយ​រូប Joseph-Louis Lagrange បាន​និយាយ​ថា៖ “វា​ត្រូវការ​ពេល​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ពួកគេ​កាត់​ក្បាល​មួយ​នោះ តែ​បើ​ទោះ​ជា​១​ឆ្នាំ​ទៀត​ក៏​ប្រហែល​ជា​មិន​អាច​បង្កើត​បាន​ដូច​គ្នា​នេះ​មួយ​ទៀត​ដែរ”

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

​ជំនាញ​៤​យ៉ាង​ដែល​ពិបាក​រៀន តែ​បើ​រៀន​ចេះ​​មិន​ខ្វះ​លុយ​ចូល

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

អត្ថបទពាណិជ្ជកម្ម​

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

​កម្មវិធី​សិក្សា​​ ៤​​​​សម្រាប់​ខែ​តុលា​ ដើម្បី​ធ្វើ​ឱ្យ​ការងារ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង!

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031