អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > SWOT ​វិភាគ​​​​ចំណុច​ខ្លាំង​​និង​​​ខ្សោយ​អាជីវកម្ម​​ដែល​ម្ចាស់​ ​អាជីវកម្ម​ខ្នាត​តូច​គួរ​ស្វែង​យល់! ​

SWOT ​វិភាគ​​​​ចំណុច​ខ្លាំង​​និង​​​ខ្សោយ​អាជីវកម្ម​​ដែល​ម្ចាស់​ ​អាជីវកម្ម​ខ្នាត​តូច​គួរ​ស្វែង​យល់! ​

BizKhmer ជឿ​ថា​ មាន​ប្រិយមិត្ត​ មិត្ត​អ្នក​អាច​ជា​ច្រើន​ធ្លាប់​បាន​សិក្សា​ ឬ​បាន​និង​កំពុង​សិក្សា​​រួច​មក​ហើយ​ អំពី​ទ្រឹស្ដី​មួយ​នេះ។ ​ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​​មួយ​ចំនួន​ប្រហែល​មិន​ធ្លាប់​បាន​ឮ​ពី​មុន​មក​​នោះ​ទេ​ បើ​ទោះ​​ជា​ធ្លាប់​បាន​ប្រើ​ប្រាស់​វា​ខ្លះ​រួច​ទៅ​ហើយ។ ​

SWOT ​ជា​​ទ្រឹស្ដី​វិភាគ​ទៅ​លើ​ធាតុ​បួន​សំខាន់ៗ​ គឺ​ S(strength=ចំណុច​ខ្លាំង) ​W(weakness=ចំណុច​ខ្សោយ) O(opportunity=ឱកាស) ​និង​មួយ​ទៀត​គឺ T(threat=​កត្តា​គំរាម​កំហែង)។ ​ចំណុច​ទាំង​បួន​នេះ​ គឺ​ ជា​ចំណុច​ដ៏សំខាន់​​សម្រាប់​អាជីវកម្ម​នីមួយៗ។ ​បើ​យើង​មិន​ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់​ថា​ ខ្លាំង​ ឬ​ខ្សោយ​ប៉ុណ្ណា​ផង​ តើ​​យើង​អាច​ចាប់​យក​ឱកាស​ ឬ​គេច​ឱ្យ​ចេញ​ពី​កត្តា​គំរាម​កំហែង​ដោយ​វិធី​ណា​បាន។

​ក្នុង​អាជីវកម្ម​ជាក់​ស្ដែង​ មាន​បញ្ហា​រាប់​រយ​ ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​អាជីវកម្ម​អាច​បោះ​ជំហ៊ាន​ទៅ​មុខ។ ​ប៉ុន្តែ រឿង​មួយ​​គឺ​ថា​ ​បញ្ហា​នោះ​បណ្ដាល​មក​ពី​អ្វី​ឱ្យ​ពិត​​ប្រាកដ? ​មក​ពី​យើង​មិន​ទាន់​កំណត់​ចំណុច​ខ្លាំង​របស់​ខ្លួន​មិន​ទាន់​បាន​ឬ មួយ​យ៉ាង​ណា?

នេះ​ជា​​ឧទាហរណ៍​មួយ​ចំនួន​អំពី​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​ ឱកាស​ និង​កត្តា​គំរាម​កំហែង​

ខ្លឹមសារ​លម្អិត​នៃ​ចំណុច​នីមួយៗ៖ ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​គឺ​ស្ថិត​នៅ​ក្នុង​ចង្កោម​​នៃ​​កត្តា​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន។ ​មាន​ន័យ​ថា​ ​ក្រុមហ៊ុន​មាន​ចំណុច​ខ្លាំង​ ឬ​ខ្សោយ​​ដែល​ ​​​ចំណុច​ទាំង​ពីរ​នេះ​ គឺ​កើត​ឡើង​​ពី​ក្រុមហ៊ុន​ខ្លួន​ឯង។
​ចំណុច​ខ្លាំង ​(strength​)៖ ​គឺ​ជា​ចំណុច​​លេច​ធ្លោ​​របស់​ក្រុមហ៊ុន​បើ​ធៀប​នឹង​គូ​ប្រកួត​ប្រជែង។​ ចំណុច​លេច​ធ្លោ​នេះ​ គឺ​មាន​ន័យ​ថា​ ជា​ចំណុច​ពិសេស​ដែល​ខ្លួន​មាន​ និង​ខ្លាំង​ជាង​គូ​ប្រកួត។ ​ឧទាហរណ៍​ យើង​មាន​ផលិតផល​​មាន​គុណភាព​ខ្ពស់​ជាង​គូ​ប្រកួត​ ​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ល្បី​រន្ទឺ​ វេច​ខ្ចប់​ទាក់ទាញ​ជាង​ ​អតិថិជន​មាន​ការ​​ស្មោះស្ម័គ្រ​​ច្រើន​​ មាន​បច្ចេកវិទ្យា​ទំនើប​ខុស​ពី​គេ​ ​មាន​ធនធាន​មនុស្ស​ពូកែ​​ៗ​ច្រើន​ មាន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លាំង ​​និង​ធនធាន​ច្រើន​ជា​ដើម។

​​ម្ចាស់​អាជីវកម្ម​ត្រូវ​តែ​ដឹង​ពី​ចំណុច​នេះ​ ព្រោះ​ថា​ ដើម្បី​ដឹង​ថា​ខ្លួន​ឯង​នៅ​ត្រង់​កន្លែង​ណា​ ហើយ​គូ​ប្រកួត​នៅ​កន្លែង​ណា? ​
​ចំណុច​ខ្សោយ (weakness)៖ ​នេះ​ជា​កត្តា​ដែល​រារាំង​ ឬ​រាំង​ស្ទះ​​ដល់​ដំណើរការ​លូតលាស់​របស់​ក្រុមហ៊ុន ហើយ​​ក៏​ជា​ចំណុច​ចាញ់​ប្រៀប​គូ​ប្រកួត​ដែរ។ ​ចំណុច​ខ្សោយ​ដែល​ក្រុមហ៊ុន​មាន​គឺ​ត្រូវ​តែ​កម្ចាត់​ចោល​ ឬ​កែ​ប្រែ​ឱ្យ​ប្រសើរ​ឱ្យ​បាន​ បើ​មិន​ដូច្នោះ​ទេ​ ​អាជីវកម្ម​របស់​យើង​នឹង​កាន់​តែ​ចាញ់​គូ​ប្រកួត​ បាត់​បង់​ទីផ្សារ​កាន់​តែ​ច្រើន​ ឬ​ឈាន​ដល់​ចំណុច​ក្ស័យធន​ក៏​ថា​បាន​ប្រសិន​បើ​ចំណុច​ខ្សោយ​របស់​ក្រុមហ៊ុន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ ​បញ្ហា​ទាំង​អស់​នោះ​​មាន​ដូច​ជា​ ​ខ្វះ​ធនធាន​ហិរញ្ញវត្ថុ​ ខ្វះ​ធនធាន​មនុស្ស​ពូកែៗ​ ​​ខ្វះ​ដៃគូ​ផ្គត់ផ្គង់​ ខ្វះ​ដៃគូ​ចែក​ចាយ ម៉ាក​យីហោ​មិន​ទាន់​ល្បី​ ​បំណុល​ច្រើន​ ល​និងល។ ក្នុង​​នាម​ជា​ម្ចាស់​អាជីវកម្ម​ ​​យើង​ត្រូវ​ដឹង​ឱ្យ​ច្បាស់​នូវ​ចំណុច​ខ្សោយ​ទាំង​​ឡាយ​ ដែល​បន្ទច់បង្អាក់​ដល់​ដំណើរ​​លូតលាស់​របស់​ក្រុមហ៊ុន។
ឱកាស​​ និង​​កត្តា​គំរាម​កំហែង គឺ​ស្ថិត​នៅ​ក្នុង​ចង្កោម​​នៃ​​កត្តា​​ខាង​ក្រៅ​របស់​ក្រុមហ៊ុន។ ​មាន​ន័យ​ថា​ ​ក្រុមហ៊ុន​​មិន​អាច​គ្រប់គ្រង​កត្តា​ទាំង​ពីរ​នេះ​បាន​នោះ​ទេ។
ឱកាស៖ ​គឺ​ជា​កត្តា​ខាង​ក្រៅ​មួយ​ដែល​​អាច​ផ្ដល់​​ការ​អនុគ្រោះ​ ឬ​​​ជួយ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​កាន់​តែ​មាន​ឧត្ដមភាព​ប្រកួត​ប្រជែង​ (competitive advantage)។ ​ឱកាស​នេះ​ជួនកាល​មិន​មែន​ផ្ដល់​ផល​ចំណេញ​ដល់​តែ​​ក្រុមហ៊ុន​យើង​តែ​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គូ​ប្រកួត​ក៏​អាច​ទទួល​បាន​ដូច​គ្នា​ដែរ។ ឧទាហរណ៍​ យើង​រក​ស៊ី​ផ្នែក​លក់​ទំនិញ​តាម​អនឡាញ​ ចំនួន​អ្នក​ប្រើ​​អ៊ីនធឺណិត​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ​ក៏​ជា​​ឱកាស​ដែរ​ ប៉ុន្តែ​ គូ​ប្រកួត​របស់​យើង​ក៏​ទទួល​ផល​​ពី​កំណើន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដូច​គ្នា​ដែរ។ ឱកាស​អាច​ពាក់ព័ន្ធ​នឹង​បទ​បញ្ញត្ត​​របស់​រដ្ឋាភិបាល​ ដូច​ជា​រដ្ឋាភិបាល​លើក​​លែង​ពន្ធ​លើ​ឧបករណ៍​បម្រើ​ឱ្យ​វិស័យ​កសិកម្ម​ជា​ដើម។ ​ឱកាស​ ក៏​អាច​ពាក់ព័ន្ធ​នឹង​កត្តា​បច្ចេកវិទ្យា​ផង​ដែរ។
កត្តា​គំរាមកំហែង៖ ​​គឺ​ជា​កត្តា​ខាង​ក្រៅ​មួយ​ទៀត​ដែល​ក្រុមហ៊ុន​មិន​អាច​គ្រប់គ្រង​បាន។ ​កត្តា​ខាងក្រៅ​​អាច​ពាក់ព័ន្ធ​នឹង​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល​ គ្រោះ​ធម្មជាតិ​ កត្តា​ថ្លៃ​ដើម​​ឡើង​ថ្លៃ​ ការ​ប្រកួត​ប្រជែង​កើន​ឡើង​ ​​និង​កត្តា​ផ្សេង​​ៗ​ទៀត។ ​​ដើម្បី​ទប់​ស្កាត់​កត្តា​គំរាម​កំហែង​ ក្រុមហ៊ុន​ត្រូវ​តែ​មាន​​ធ្វើ​ការ​វិភាគ​ហានិភ័យ (risks) ​ឱ្យ​បាន​ច្បាស់​​លាស់។ ​មួយ​ទៀត​នោះ​ ដើម្បី​ទប់​ស្កាត់​កត្តា​មួយ​ចំនួន​បាន​ ក្រុមហ៊ុន​ត្រូវ​មាន​ផែនការ​​ត្រៀម​ដែល​គេ​ហៅ​ថា​ (contingency plan)។ ​សាក​គិត​បន្តិច​ទៅ​មើល​ ទៅ​លើ​អាជីវកម្ម​របស់​អ្នក​​ ថា​តើ​មាន​​ចំណុច​ខ្លាំង​ ខ្សោយ​ ឱកាស​ និង​កត្តា​គំរាមកំហែង​អ្វី​ខ្លះ​៕
ដោយ៖ សុភារិទ្ធ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង៥​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាយក្រោយ ​ប្រសិនបើ​មិន​បាន​ធ្វើ​ក្នុង​វ័យ​ខ្ទង់ ​២០ឆ្នាំ

សញ្ញា​ទាំង​៤​ដែល​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល​ហួសហេតុពេក

វិធី​​សាស្ត្រ​ទាំង​៥​​យ៉ាង​ ​ជួយ​អោយ​អ្នក​អាច​អាន​សៀវភៅ​​បាន​កាន់​តែ​ច្រើន​​ជាង​មុន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អត្ថបទពាណិជ្ជកម្ម​

Time To Fashion Show ​មក​ដល់​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ

​រៀន​សូត្រ​ពី​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ! ​

ស្រាបៀរ ABC EXTRA STOUT រូបរាងថ្មី រសជាតិពិសេសដដែល

វេទិកា​ឧ​ត្ត​មសិ​ក្សា កម្ពុជា​-​អន្តរជាតិ ដ៏​ធំ និង​ដំបូង​គេ​នៅ​កម្ពុជា​ត្រូវបាន​រៀបចំឡើង​យ៉ាង​ជោគជ័យ​

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031