អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > វិភាគ​អាជីវកម្ម​​ដោយ​ប្រើ​ PESTEL! ចុះ​អ្វី​ទៅ​ជា​ PESTEL?

វិភាគ​អាជីវកម្ម​​ដោយ​ប្រើ​ PESTEL! ចុះ​អ្វី​ទៅ​ជា​ PESTEL?

​​ការ​វិភាគ​អាជីវកម្ម​ដោយ​ប្រើ​ប្រាស់​ PESTEL ​​​នឹង​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​​អាច​កំណត់​បាន​នូវ​កត្តា​ខាង​ក្រៅ Macro (external) ដែល​ស្ថាប័ន​មួយ​អាច​នឹង​ប្រឈម។ ​មុន​នឹង​ការ​ចាប់​ផ្ដើម​អាជីវកម្ម ការ​ប្រើ​ប្រាស់​ PESTEL ​គឺ​ជា​រឿង​ចាំបាច់​មួយ​ដើម្បី​ធានា​បាន​ថា​ អាជីវកម្ម​របស់​អ្នក​ដែល​បើក​ដំណើរការ​ មិន​ប្រឈម​នឹង​បញ្ហា​ច្រើន។ PESTEL គឺ​មក​ពី​ពាក្យ​កាត់​ទាំង​ ៦​ខាង​ក្រោម៖

P (Political Factor)៖ កត្តា​នយោបាយ
​នេះ​ជា​ចំណុច​​សំខាន់​មួយ​ដែល​យើង​ត្រូវ​ការ​វិភាគ​ទៅ​លើ​តួនាទី​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សេដ្ឋកិច្ច​ ពោល​ថា​តើ​រដ្ឋាភិបាល​​អាច​ចូល​អន្តរាគមន៍​នៅ​ក្នុង​សេដ្ឋកិច្ច​កម្រិត​ណា។ ​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​​ យើង​មើល​ទៅ​លើ​ គោលនយោបាយ​របស់​រដ្ឋាភិបាល ​ស្ថិរភាព​​នយោបាយ​ក្នុង​ប្រទេស​​ ​​អស្ថិរភាព​នៅ​ក្នុង​ទីផ្សារ​ក្រៅ​ប្រទេស​ គោល​នយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​គោលនយោបាយ​សារពើពន្ធ​ ​ច្បាស់​ការងារ​ ​គោល​នយោបាយ​ពាណិជ្ជកម្ម​ ​ជា​ដើម។

មិនថា​នៅ​ប្រទេស​ណា​នោះ​ទេ​ កត្តា​នយោបាយ​គឺ​ជា​រឿង​ដែល​សំខាន់​ និង​ចំណុច​ដែល​មាន​​ឥទ្ធិពល​ទៅ​លើ​​ស្ថាប័ន​​ (ឯកជន) និង​ប៉ះពាល់​ដល់​បរិយាកាស​អាជីវកម្ម​ទាំង​មូល។ ​ត្រង់​ចំណុច​នេះ​ដែរ​ ស្ថាប័ន​ ឬ​អាជីវកម្ម​ត្រូវ​តែ​​មាន​វិធានការ​ក៏​ដូច​ជា​ផែនការ​​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នា​ពេល​បច្ចុប្បន្ន​ និង​គិត​ទុក​ជា​មុន​ និង​ត្រូវ​តែ​កែ​តម្រូវ​ផែនការ​ទីផ្សារ​ស្រប​ទៅ​តាម​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល។

​E (Economic Factors)៖ កត្តា​សេដ្ឋកិច្ច​
​កត្តា​សេដ្ឋកិច្ច​នេះ​គឺ​ជា​ធាតុផ្សំ​ និង​សំខាន់​ទីពីរ​ដែល​មាន​ឥទ្ធិពល​មក​លើ​អាជីវកម្ម​ និង​ការ​បង្កើត​ប្រាក់​ចំណេញ​របស់​ស្ថាប័ន​ឯកជន​នីមួយៗ។ ​កត្តា​សំខាន់​ដែល​អាជីវកម្ម​ត្រូវ​ពិនិត្យ​​មើល​រួម​មាន​ ​កំណើន​សេដ្ឋកិច្ច​ អត្រា​ការប្រាក់​ អត្រា​ប្ដូរ​ប្រាក់​ ​ អតិផរណា​​ និង​ ​​កម្រិត​ប្រាក់​ចំណូល​​ប្រជាជន​ប្រជាជន​ជា​ដើម។ ​ពាក់​ព័ន្ធ​នឹង​កត្តា​សេដ្ឋកិច្ច​នេះ​ដែរ​ គេ​អាច​បំបែក​​វា​ទៅ​ជា​ពីរ​ផ្នែក​សំខាន់​ៗ​គឺ​ កម្រិត​ម៉ាក្រូ​ និង​កម្រិត​មីក្រូ។ ​

កម្រិត​ម៉ាក្រូ​ គឺ​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គ្រប់គ្រង​​តម្រូវ​ការ​ទីផ្សារ​នៅ​សេដ្ឋកិច្ច​ប្រទេស​មួយ។ ​ត្រង់​ចំណុច​នេះ​គឺ​ចង់​សំដៅ​ទៅ​ដល់​ចំណាត់​ការ​របស់​​រដ្ឋាភិបាល​​ទៅ​លើ​ គោលនយោបាយ​​កំណត់​អត្រា​ការប្រាក់​ គោលនយោបាយ​សារពើពន្ធ​ ឬ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​​ជា​ដើម។ ដោយ​ឡែក​ បើ​និយាយ​ពី​កម្រិត​មីក្រូ​វិញ​ គឺ​សំដៅ​ទៅ​ដល់​កត្តា​ទាំង​ឡាយ​ដែល​​និយាយ​ពី​មនុស្ស​​ចំណាយ​ប្រាក់​ចំណូល។ ​ចំណុច​​មីក្រូ​នេះ​ គឺ​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ប្រភេទ​អាជីវកម្ម​ផ្គត់ផ្គង់​ឱ្យ​អតិថិជន​ចុង​ក្រោយ (B2C-Business 2 Consumers)។

S (Social Factors)៖ កត្តា​សង្គម
​កត្តា​សង្គម​គឺ​ពាក់ព័ន្ធ​នឹង​សង្គម​ និង​វប្បធម៌​ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ម្ចាស់​អាជីវកម្ម​ ឬ ​ការ​វិភាគ​អាជីវកម្ម​ត្រូវ​តែ​គិត​ឱ្យ​ដល់។ ​​ពាក់ព័ន្ធ​នឹង​កត្តា​នេះ​ គេ​នឹង​មើល​ទៅ​លើ​ កំណើន​ប្រជាជន​ ​ប្រភេទ​អាយុ​ប្រជាជន ​កត្តា​សុខភាព​ ​ឥរិយាបថ​អ្នក​ប្រើ​ប្រាស់​ កម្រិត​នៃ​ការ​អប់រំ​ កត្តា​ប្រជាសាស្ត្រ (អាយុ​ ភេទ​ សាសនា​ ​កម្រិត​វប្បធម៌​ ប្រាក់​ចំណូល…) ​ទំនោរ​វប្បធម៌ ​បម្លាស់​ប្ដូរ​របៀប​រស់​នៅ​​ បម្លាស់​ប្ដូរ​ឥរិយាបថ។ ​ចំណុច​នេះ​គឺ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​អាជីវកម្ម​ដែល​អ្នក​ទីផ្សារ​ត្រូវ​តែ​យល់​ឱ្យ​បាន​ច្បាស់​ទើប​អាច​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព។

T (Technological Factors)៖ កត្តា​បច្ចេកវិទ្យា
​​​ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​ទៅ​ហើយ​ថា​ កត្តា​បច្ចេកវិទ្យា​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​បំផុត​​សម្រាប់​អាជីវកម្ម​នីមួយៗ។ ​កត្តា​នេះ​មាន​ឥទ្ធិពល​ដោយ​​ផ្ទាល់​មក​លើ​ការ​លក់​ ក៏​ដូច​ជា​ទីផ្សារ។ ​ចំណុច​នេះ​គេ​នឹង​ពិនិត្យ​មើល​ទៅ​លើ​​ បម្លាស់​ប្ដូរ​បច្ចេកវិទ្យា​ឌីជីថល​ ឬ​ទូរស័ព្ទ​ ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ ​ការ​ស្រាវជ្រាវ​ និង​​ការ​អភិវឌ្ឍន៍​ជា​ដើម។ ​កត្តា​នេះ​ដែរ​ គេ​នឹង​ពិនិត្យ​មើល​ទៅ​លើ​កត្តា​បី​ទៀត​គឺ៖
១) រិះ​រក​វិធី​ថ្មី​ដើម្បី​ផលិត​ផលិតផល​ និង​បង្កើត​សេវាកម្ម​
២) រិះរក​វិធី​ថ្មី​ដើម្បី​ចែក​ចាយ​ផលិតផល​ និង​សេវាកម្ម​
៣) រិះរក​វិធី​ថ្មី​ដើម្បី​ទំនាក់ទំនង​ទៅ​កាន់​ទីផ្សារ​គោលដៅ​

E (Environmental Factors)៖ កត្តា​បរិស្ថាន​
​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​ ​ការ​វិភាគ​​អាជីវកម្ម​ក៏​គេ​យក​កត្តា​បរិស្ថាន​មក​គិត​គូរ​ផង​ដែរ។ ​កត្តា​នេះ​សំខាន់​ព្រោះ​វា​ពាក់ព័ន្ធ​នឹង​​ ភាព​កម្រ​នៃ​វត្ថុ​ធាតុ​ដើម​ កង្វះ​បរិយាកាស​ និង​បរិស្ថាន​ ការ​បញ្ចេញ​ជាតិ​កាបូន​ និង​កត្តា​ផ្សេង​ទៀត​ជា​ដើម​ ដែល​កត្តា​នេះ​ក្រុមហ៊ុន​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ដែល​មាន​ដំណើរការ​ដោយ​ក្រោម​សីលធម៌​ និង​​ប្រកាន់​យក​គោលការណ៍​​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព។ ​ ​នៅ​ប្រទេស​អភិវឌ្ឍន៍​ទិញ​អតិថិជន​គាំទ្រ​ក្រុមហ៊ុន​ដែល​ផលិត​នូវ​ផលិតផល​ ឬ​សេវាកម្ម​​ដែល​គិតគូរ​ទៅ​លើ​បរិស្ថាន​ ឬ​មាន​កម្មវិធី​ដើម្បី​សង្គម (Corporate Social Responsibilities) ច្រើន។

L (Legal Factors)៖ កត្តា​ច្បាប់​
​​​អាជីវកម្ម​ត្រូវ​តែ​វិភាគ​ជា​ចាំបាច់​​និង​យល់​ឱ្យ​បាន​ច្បាស់​នូវ​​កត្តា​ផ្លូវ​ច្បាប់​ដែល​គ្រប់​ដណ្ដប់​ទៅ​លើ​ដែនដី​ដែល​ខ្លួន​នឹង​ដំណើរការ​អាជីវកម្ម។ ​យើង​ត្រូវ​យល់​ថា​ ប្រសិន​បើ​មាន​ការ​ផ្លាស់ប្ដូរ​ច្បាស់​ឬ ​បទ​បញ្ញត្ត​ណា​មួយ​របស់​រដ្ឋាភិបាល​ គឺ​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​ក្នុង​វិស័យ​នោះ​។ ​ច្បាប់​សំខាន់​មាន​ដូច​ជា​ ​ច្បាប់​ការងារ​ ​ច្បាប់​ពន្ធដារ​ ឬ​ពន្ធគយ​ ​ច្បាប់​ពាក់ព័ន្ធ​នឹង​កត្តា​សុវត្ថិភាព​និង​សុខភាព​​អ្នក​ប្រើ​ប្រាស់ និង​ច្បាប់​ជា​ច្រើន​ទៀត។ ​

អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ គឺ​សុទ្ធ​តែ​ជា​កត្តា​ខាង​ក្រៅ​ខ្លួន​​ដែល​ម្ចាស់​អាជីវកម្ម​មិន​អាច​គ្រប់គ្រង​បាន។ ដូច្នេះ​ ការ​វិភាគ​អាជីវកម្ម​ដោយ​ប្រើ​ប្រាស់​ PESTEL គឺ​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​ឬ​ថ្នាក់​ដឹកនាំ​ដឹង​ពី​កត្តា​ប្រឈម​ទាំង​ឡាយ​ពាក់ព័ន្ធ​ទៅ​នឹង​ចំណុច​ទាំង​ ៦​​ដែល​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​មក​លើ​អាជីវកម្ម៕​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales)!

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃប្រឌិត​ផ្នែក​អាជីវកម្ម​សម្រាប់​​យុវជន​បានមក​ដល់​ហើយ​!

​គុយទាវ​បាក់​សៀក​ពិសេស​ឈ្មោះ​ធម្មតា តែ​រសជាតិ​ឆ្ងាញ់​មិនធម្មតា​ទេ ​ធានាថា​ឆ្ងាញ់​បោស​ចាន !

everjobs បង្ហាញ​ពី​ជំនាញ​មួយចំនួន​ដែល​​ចាំ​បាច់​​ក្នុងតួនាទី​គ្រប់គ្រង​ (Management) នៅក្នុង​ប្រទេស​កម្ពុជា​​

វត្តមានគម្រោងបុរីល្បីៗជាច្រើននៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២

អានអត្ថបទតាមខែ

September 2017
M T W T F S S
« Aug    
 123
45678910
11121314151617
18192021222324
252627282930