អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > មេរៀនអាជីវកម្មទាំង ៤ របស់លោក Phil Knight សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Nike

មេរៀនអាជីវកម្មទាំង ៤ របស់លោក Phil Knight សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Nike

ប្រភព៖ www.huffingtonpost.com

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់ក្រុមហ៊ុន Nike ឬប្រសិនបើអ្នកមិនស្គាល់ក្រុមហ៊ុន Nike ក៏លោកអ្នកធ្លាប់ស្គាល់ស្បែកជើងម៉ាក Nike ដែរ តែលោកអ្នកមួយចំនួនប្រហែលជាមិនដឹងថា តើនរណាជាស្ថាបនិកនិងពីរបៀបដែលក្រុមហ៊ុននេះកសាងខ្លួនឡើងមកនោះទេ។ លោក Phil Knight ដែលកាលនោះជាសហគ្រិនវ័យក្មេងដែលបានបោះបង់ការងារជាគណនេយ្យករដើម្បីស្រវាចាប់យកសុបិន របស់លោកដែលចង់ក្លាយជាម្ចាស់ក្រុមហ៊ុនស្បែកជើង។ លោក Phil Knight គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនស្បែកជើងម៉ាក Nike។ បើយោងតាម Forbes កាលពីដើមឆ្នាំ២០១៥ លោក Phil Knight ត្រូវបានគេចាត់ទុកថា ជាមហាសដ្ឋីលេខរៀងទី ១៥ ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៨.១ ពាន់លានដុល្លារ (ប៊ីលាន)។ ហើយសារតែឃើញពីភាពជោគជ័យនេះហើយទើប BizKhmer សូមលើកយកមេរៀនអាជីវកម្មទាំង៤ របស់លោក Phil Knight ដើម្បីឲ្យសហគ្រិនគ្រប់រូបយកមកអនុវត្ត៖

១) ច្របាច់បញ្ចូលអ្វីដែលជាចំណង់ចំណូលចិត្តរបស់អ្នកនិងអ្វីដែលជាតម្រូវការទីផ្សារ៖
សហគ្រិនគ្រប់រូបគួរសួរខ្លួនឯងជាមុនពីអ្វីដែលអ្នកពូកែ អ្វីដែលអ្នកចូលចិត្ត និងអ្វីដែលទីផ្សារកំពុងតែត្រូវការ និងត្រូវសួរខ្លួនអ្នកទៀតថា តើអ្នកនឹងចាប់យកលុយដោយរបៀបណា? លោក Phil Knight ចូលចិត្តរត់និងពូកែខាងរត់ ហើយលោកចង់ក្លាយជាសហគ្រិននិងលោកបានមើលឃើញពីឱកាសទីផ្សារស្បែកជើង។ ដោយសារតែលោកមើលឃើញថាជនជាតិអាមេរិកត្រូវការស្បែកជើងរត់កីឡា ដូចនេះហើយលោកបានទៅប្រទេសជប៉ុន ហើយបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតស្បែកជើងមួយ។

២) បង្កើតក្រុមជាមួយមនុស្សពូកែ៖
លោក Phil Knight បានធ្វើឲ្យក្រុមហ៊ុន Nike រីកចម្រើនយ៉ាងលឿនតាមរយៈការបង្កើតក្រុមជាមួយលោក Bill Bowerman។ លោក Bill Bowerman មិនត្រឹមតែជាអ្នកផ្ដល់ការណែនាំដ៏អស្ចារ្យ និងជាអ្នកដឹកនាំក្រុមដ៏ប៉ិនប្រសព្វ​នោះទេ តែលោកក៏ជាអ្នកជំនួញម្នាក់ដ៏ពូកែផងដែរ។ ដោយសារតែមានមនុស្សពូកែបែបនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុន Nike មានឈ្មោះល្បីល្បាញរហូតដល់សព្វថ្ងៃ។

៣) ពូកែបញ្ចុះបញ្ចូល៖
ការតាំងចិត្តនិងការពូកែបញ្ចុះបញ្ចូល គឺជាធាតុផ្សំនៃភាពជោគជ័យរបស់អាជីវកម្មទាំងអស់។ ប្រសិនបើអ្នកមិនមានជំនឿលើគំនិតរបស់អ្នកទេ អ្នកនឹងមិនអាចលក់គំនិតរបស់អ្នកឲ្យអ្នកវិនិយោគ ឬអតិថិជនបាននោះទេ។ ដោយសារតែពូកែបញ្ចុះបញ្ចូលបែបនេះហើយ ដែលធ្វើឲ្យលោកអាចចុះកិច្ចសន្យាសហការជាមួយក្រុមហ៊ុនជាច្រើន។

៤) កុំព្យាយាមលក់ ព្យាយាមបង្ហាញ៖
លោក Phil Knight បានព្យាយាមជួបជាមួយម្ចាស់ហាងជាច្រើនកន្លែងនៅ Pacific Northwest ដើម្បីឲ្យពួកគេសាកល្បងយកស្បែកជើងរបស់លោកទៅលក់ ប៉ុន្តែគំនិតរបស់លោកបានបរាជ័យ។ បន្ទាប់មកលោករកឃើញគំនិតថ្មី ដោយលោកព្យាយាមចូលរួមកម្មវិធីប្រកួតជាច្រើន ហើយលោកព្យាយាមសាកសួរកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រដើម្បីឲ្យពួកគេសាកល្បងពាក់ស្បែកជើងរបស់លោក និងចង់ដឹងថាតើស្បែកជើងរបស់លោកល្អប្រើជាងស្បែកជើងម៉ាក Adidas ដែលជាម៉ាកលេខ១ ឬអត់។ ពិតជាគួរឲ្យភ្ងាក់ផ្អើល ពួកគេទាំងនោះសុទ្ធតែចូលចិត្តវា៕

ប្រែសម្រួល៖ លង់ វណ្ណៈ
ប្រភព៖ addicted2sucess.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031