អត្ថបទថ្មីបំផុត
ទំព័រដើម > ទ្រឹស្តីអាជីវកម្ម > មេរៀនជីវិតទាំង ៥ ជួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យ

មេរៀនជីវិតទាំង ៥ ជួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យ

មានការពិតជាច្រើនអំពីការចាប់ផ្ដើមដំណើរការអាជីវកម្មមួយ។ ការពិតនៃអាជីវកម្មគឺជាគំនិតងាយៗទូទៅ ដូចជាប្រសិនបើអ្នកគ្មានលំហូរសាច់ប្រាក់ទេ អាជីវកម្មរបស់អ្នកនឹងបរាជ័យ។ ប៉ុន្តែអ្នកអាចរៀនសូត្រពីមេរៀនជីវិតទូទៅ ពេលអ្នកចាប់ផ្ដើមអាជីវកម្ម។ ខាងក្រោមនេះគឺជាមេរៀនជីវិតទាំង ៥ ជួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យ ដែលដកស្រង់ពី entrepreneur.com៖

១) ធ្វើស្រែទាន់ក្ដៅដី៖
ប្រសិនបើអ្នកកំពុងតែគិតចង់ចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែមិនទាន់ហ៊ានធ្វើវា តើអ្នកនៅចាំដល់ពេលណាទៀត? ប្រសិនបើអ្នកនៅតែរង់ចាំដល់ពេលល្អឥតខ្ចោះរហូតនោះ អ្នកនឹងមិនអាចចាប់ផ្ដើមបានទេ។ គ្មានពេលដែលល្អឥតខ្ចោះក្នុងការធ្វើអ្វីមួយនោះទេក្នុងលោកនេះ។ អ្នកត្រូវតែហ៊ានប្រឈមមុខនឹងហានិភ័យក្នុងការធ្វើវា។ ប្រសិនបើអ្នករង់ចាំយូរពេក អ្នកអាចនឹងបាត់បង់ឱកាសល្អជាមិនខាន។

២) ហ៊ានលះបង់៖
អ្នកត្រូវហាត់ពត់លត់ដំខ្លួនរបស់អ្នក រៀនប្រឈមមុខនឹងបញ្ហា ឧបសគ្គជាច្រើនពេលចាប់ផ្ដើមអាជីវកម្ម។ អ្នកត្រូវរៀនលះបង់កម្លាំង ចិត្តរបស់អ្នក ពេលវេលារបស់អ្នកផ្ដោតលើអាជីវកម្ម។ ប្រសិនបើអ្នកមិនហានចាកចេញពីភាពស្រណុកស្រួល ដើម្បីប្រឈមនឹងបញ្ហាលំបាកនោះទេ អ្នកនឹងបាត់បង់ឱកាសល្អៗជាមិនខាន។ អ្នកត្រូវតែក្លាហាន ហ៊ានប្រឈមមុខនឹងបញ្ហា ទុក្ខលំបាកផ្សេងៗក្នុងអាជីវកម្មរបស់អ្នក។

៣) ពង្រឹងទំនាក់ទំនង៖
ការមានជំនាញទំនាក់ទំនងល្អអាចជួយអ្នកដើរកាន់តែវែងឆ្ងាយក្នុងជីវិត។ ទំនាក់ទំនងជួយអ្នកបង្កើតខ្សែបណ្ដាញ កាត់បន្ថយជំលោះ បង្ហាញពីគំនិតរបស់អ្នក និងជួយអ្នកឲ្យយល់ពីមនុស្សកាន់តែច្រើន។ ប្រសិនបើអ្នកពូកែនិយាយទំនាក់ទំនង អ្នកដ៏ទៃនឹងឆាប់យល់ពីអ្នក។ ប្រសិនបើអ្នកមិនពូកែទំនាក់ទំនងទេ អ្នកគួរតែរៀនអនុវត្តវា។

៤) ភាពស្មោះត្រង់៖
ភាពស្មោះត្រង់ក្នុងជំនួញគឺជាផ្នែកមួយដ៏ចំបាច់ដើម្បីឲ្យអាជីវកម្មមួយរីកចម្រើន។ អ្នកត្រូវតែស្មោះត្រង់ជាមួយនឹងអតិថិជន និងបុគ្គលិករបស់អ្នក។ ពេលអ្នកមានភាពស្មោះត្រង់ទៅកាន់បុគ្គលិក អ្នកនឹងទទួលបាននូវគុណភាពការងារ ការយកចិត្តទុកដាក់ និងការចូលរួមពីបុគ្គលិក។ ពេលដែលអ្នកស្មោះត្រង់ទៅកាន់អតិថិជន ពួកគេនឹងទុកចិត្តអ្នក ប្រាប់អ្នកពីចំណុចខ្សោយ ប្រាប់អ្នកពេលមានបញ្ហាផ្សេងៗ។ ពេលអ្នកមានភាពស្មោះត្រង់ទៅកាន់បុគ្គលិក និងអតិថិជនរបស់អ្នក ពួកគេនឹងសម្ដែងភាពស្មោះត្រង់ត្រលប់មកអ្នកវិញជាមិនខាន។

៥) ទទួលយកភាពបរាជ័យ៖
បរាជ័យប្រហែលជាពាក្យមួយដែលមានមនុស្សជាច្រើនមិនចូលចិត្ត។ ពេលអ្នកបរាជ័យ អ្នកត្រូវរៀនសូត្រដើម្បីអភិវឌ្ឍខ្លួនអ្នក។ ក្នុងជីវិតរបស់អ្នក ឬក៏ជីវិតអាជីវកម្មក្ដី ពេលអ្នករៀនពីមូលហេតុនៃភាពបរាជ័យ អ្នកនឹងមានគ្រឿងផ្សំដ៏សំខាន់មួយសម្រាប់ភាពជោគជ័យ។ វិធីតែម្យ៉ាងដើម្បីរៀនមេរៀនអស្ចារ្យគឺរៀនពីភាពបរាជ័យ៕

ចុចអាន៖ មេរៀន​ ៣​យ៉ាង​ដែល​យើង​អាច​រៀន​សូត្រ​បាន​ពី​ការ​បរាជ័យ​របស់​អាជីវកម្ម

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031