អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សាកល្បង​ការ​កម្សាន្ត​ទាំង៥​​នេះ​ ​ដើម្បី​​​ជួយ​ឲ្យ​អ្នក​កាន់​តែ​​ឆ្លាតវៃ​ជាង​មុន

សាកល្បង​ការ​កម្សាន្ត​ទាំង៥​​នេះ​ ​ដើម្បី​​​ជួយ​ឲ្យ​អ្នក​កាន់​តែ​​ឆ្លាតវៃ​ជាង​មុន

ប្រ​ភព៖​​ www.learntoplaymusic.com

មនុស្សយើងតែងយល់ឃើញថា យើងមិនអាចពង្រឹងខួរក្បាលរបស់យើងអោយឆ្លាតជាងមុនទេ ព្រោះអ្វីៗពឹងលើធម្មជាតិដែលផ្តល់ឲ្យពីកំណើត។   តែ​ទាំងនេះសុទ្ធតែមិនពិត។ ខាងក្រោមនេះគឺជាការកម្សាន្តមួយចំនួន ដែលអាចជួយអ្នកអោយកាន់ឆ្លាតជាងមុន៖

១) លេងឧបករណ៍តន្ត្រី៖  តន្ត្រីជួយសម្រួយអោយមនុស្សមានការសប្បាយ។ តន្ត្រីរំញោចខួរក្បាលរបស់អ្នក ហើយនេះត្រូវបានបង្ហាញ ដោយការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តផងដែរ។ ទាំងការស្តាប់តន្ត្រី និងលេងឧបករណ៍ភ្លេងអាចបង្កើនសមត្ថភាពចងចាំដល់ខួរក្បាល។

២) ការអាន ៖  ការអានជួយបង្កើនភាពវៃឆ្លាតរបស់ខួរក្បាល។​ ការអានជួយកាត់បន្ថយភាពតានតឹង ជួយអោយអ្នកស្គាល់ខ្លួនឯង។ កត្តាទាំងអស់នេះ ជួយអ្នកឱ្យមានអារម្មណ៍ល្អប្រសើរជាងមុន។

៣) ការធ្វើសមាធិ ៖ អត្ថប្រយោជន៍សំខាន់ជាងគេនៃការធ្វើសមាធិគឺជួយអោយអ្នកផ្តោតសំខាន់លើខ្លួនឯង និង អោយអ្នកស្គាល់ខ្លួនអ្នកអោយកាន់តែខ្លាំង។ ការតាំងសមាធិជួយកាត់បន្ថយស្ត្រេសនិង ត្រូវបានបំបាត់ការព្រួយបារម្ភ។ តាមរយៈ ការធ្វើសមាធិ អ្នកអាចរៀនគិតនិង រៀបចំផែនការអោយកាន់តែមានប្រសិទ្ធភាព។

៤)ធ្វើលំហាត់ខួរក្បាល ៖  ដូចដែលអ្នកបានដឹងហើយថា ដើម្បីបានរាងស្អាត អ្នកត្រូវហាត់ប្រាណ ដូចគ្នាទៅនឹងខួរក្បាលដែរ​។ អ្នកត្រូវប្រើខួរក្បាលអោយបានច្រើន ដើម្បីពង្រឹងភាពវ័យឆ្លាតរបស់អ្នក។ អ្នកអាចធ្វើលំហាត់ខួរក្បាលបានតាមច្រើនវិធី ដូចជា ការល្បែងផ្គុំរូប និងការដោះប្រស្នាជាដើម។

៥)ដំណើរកម្សាន្ត៖  ដំណើរកម្សាន្តមិនមែនគ្រាន់តែជាវិធីដើម្បីបំបាត់ភាពអស្សុកនោះទេ ។ ដំណើរកម្សាន្តពិតជាអាចបង្កើនភាពឆ្លាតវៃរបស់អ្នក។​  កន្លែងថ្មីដែលអ្នកធ្វើដំណើរតែងតែផ្តល់នូវអ្វីថ្មីដែលអ្នកអាចរៀនបានដូចជា ម្ហូបអាហារ វប្បធម៌ របៀបរស់នៅ និងសង្គមជាដើម ដែលពីមុនអ្នកមិនដែលដឹងសោះ។

ប្រែសម្រួល​៖​​ អឺុង​មួយ​យូ

ប្រភព​ ៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728