អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > កំពូល​មនុស្ស​ជោគជ័យ​ផ្នែក​អាជីវកម្ម​ ​១០​​រូប​​ដែល​ក្រោក​ពី​ដំណេក​តាំង​ពី​មាន់​​រងាវ

កំពូល​មនុស្ស​ជោគជ័យ​ផ្នែក​អាជីវកម្ម​ ​១០​​រូប​​ដែល​ក្រោក​ពី​ដំណេក​តាំង​ពី​មាន់​​រងាវ

ប្រ​ភព៖​​ valleywag.gawker.com

ការក្រោកពីដំណេកតាំងពីព្រលឹមស្រាងៗ ហាក់ដូចជារឿងដ៏ពិបាកសម្រាប់មនុស្សមួយចំនួន។ ប៉ុន្តែមនុស្សដែលជោគជ័យក្នុងពិភពលោកភាគច្រើន ពួកគេមិនល្មោភក្នុងការសម្រាកនោះទេ។ ពួកគេទាំងនោះរួមមាន៖

១) ស្ថាបនិកក្រុមហ៊ុន Apple លោកTim Cook ៖ លោកតែងតែក្រោកពីដំណេកម៉ោង៣និង៤៥នាទីយប់ជានិច្ច បន្ទាប់មកលោកត្រូវទៅពិនិត្យអ៊ីមែលផ្ទាល់ខ្លួនរបស់លោក។

ប្រភព៖www.sokratis.it

ប្រភព៖www.sokratis.it

២) លោកស្រី Michelle Obama ៖ លោកស្រី ក្រោកពីដំណេកនៅម៉ោង៤និង៣០នាទីព្រលឹមដើម្បីធ្វើការហាត់ប្រាណ ព្រោះលោកស្រីនិយាយថា៖ «បើខ្ញុំមិនក្រោកឱ្យលឿនហើយធ្វើការហាត់ប្រាណទេ ខ្ញុំមានអារម្មណ៍ថាមិនសូវជាស្រួលខ្លួនទេ។»

ប្រភព៖thelibertarianrepublic.com

ប្រភព៖thelibertarianrepublic.com

៣) លោក Tim Armstrong ស្ថាបនិកក្រុមហ៊ុន AOL ៖ លោកតែងតែក្រោកពីដំណេកម៉ោង៥ព្រលឹម។ លោកក្រោកពីព្រលឹមដើម្បីធ្វើការហាត់ប្រាណ អានសៀវភៅ និងដើរស្រូបយកខ្យល់អាកាសជាមួយកូនស្រីរបស់គាត់។

ប្រភព៖www.bloomberg.com

ប្រភព៖www.bloomberg.com

៤)លោកស្រី Ursula Burns ស្ថាបនិកក្រុមហ៊ុន Xerox៖ លោកស្រី ក្រោកពីដំណេកនៅម៉ោង៥និង១៥នាទីព្រលឹម ដើម្បីហាត់ប្រាណ ។

ប្រភព៖newyork.alumclub.mit.edu

ប្រភព៖newyork.alumclub.mit.edu

៥) លោក Jeff Immelt ស្ថាបនិកក្រុមហ៊ុន GE ៖ លោកតែងតែក្រោកពីដំណេកម៉ោង៥និង៣០នាទីព្រលឹមដើម្បីហាត់ប្រាណ ជួយសម្រួលដល់បេះដូងរបស់លោក។

ប្រភព៖www.washingtontimes.com

ប្រភព៖www.washingtontimes.com

៦) លោកស្រី Indra Nooyi ស្ថាបនិកក្រុមហ៊ុន PepsiCo ៖ លោកតែងតែក្រោកពីដំណេកម៉ោង៤ព្រលឹម ហើយទៅដល់កន្លែងធ្វើការមិនដែលយូរជាងម៉ោង៧ព្រឹកនោះទេ។

ប្រភព៖www.storypick.com

ប្រភព៖www.storypick.com

៧) លោកនាយក Dan Lee របស់ក្រុមហ៊ុន NextDesk ៖ លោកក្រោកពីដំណេកម៉ោងម៉ោង៣និង៣០នាទីយប់ ហើយលោកតែងតែពិសាទឹក២លីត្រនិងកាហ្វេ២ពែងជាប្រចាំនៅពេលក្រោកពីដំណេក។

ប្រភព៖www.bizjournals.com

ប្រភព៖www.bizjournals.comឹ

៨) លោក Jack Dorsey ស្ថាបនិកក្រុមហ៊ុន Twitterនិង Square ៖ លោកក្រោកពីដំណេកម៉ោងម៉ោង៥និង៣០នាទីដើម្បីធ្វើការសមាធិអារម្មណ៍។

ប្រភព៖www.forbes.com

ប្រភព៖www.forbes.com

៩) លោកSergio Marchionne ស្ថាបនិកក្រុមហ៊ុនFiat Chrysler ៖ លោកតែងតែក្រោកពីដំណេកម៉ោង៣និង៣០នាទីយប់។

ប្រភព៖www.cbc.ca

ប្រភព៖www.cbc.ca

១០) លោកKevin O’Leary ជាអ្នកវិនិយោគនៅក្រុមហ៊ុនShark Tank ៖ លោកតែងតែក្រោកពីដំណេកម៉ោង៥និង៤៥នាទីព្រលឹម៕

ប្រភព៖www.newstalk1010.com

ប្រភព៖www.newstalk1010.com

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.businessinsider.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រ (Anchor) នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031