អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

ប្រ​ភព៖​​

ការមានគំនិតវិជ្ជមាន ការហ្វឹកហាត់ ចំណេះដឹង និងការនិយាយស្ដីទៅកាន់មនុស្សជុំវិញខ្លួន សុទ្ធតែជាវិធីដ៏មានសារៈសំខាន់ សម្រាប់បង្កើនភាពក្លាហានរបស់អ្នក។ អ្នកស្រាវជ្រាវបានបង្ហាញថា ៖ « ភាគច្រើននៃមនុស្សខ្វះភាពក្លាហានគឺមកពីពួកគេ ភ័យខ្លាចកំហុស ការរិះគន់ពីគេ មិនចូលចិត្តខ្លួនឯង ខ្វះការរៀបចំ មិនចេះគ្រប់គ្រងពេលវេលា និងខ្វះភាពចេះដឹង។» ខាងក្រោមនេះ អ្នកនឹងបានដឹងពីវិធី បង្កើនភាពក្លាហានដល់ខ្លួនឯង ឲ្យបានកាន់តែច្រើន៖

១) ត្រូវមានគម្រោងនិងរៀបចំកិច្ចការឲ្យបានល្អ៖ ជាទូទៅ មនុស្សម្នាក់ៗ តែងតែ បាត់បង់ភាពក្លាហានក្នុងការធ្វើកិច្ចការអ្វីដែលថ្មីៗ ទើបនឹងជួប រួមទាំងកិច្ចការដែលលំបាកៗ។ ហេតុនេះហើយ បានជាការរៀបចំ និងមាន គម្រោងផែនការឲ្យច្បាស់លាស់គឺជាវិធិសំខាន់ដែលអ្នកគួរតែអនុវត្ត។

២) សិក្សា និងស្រាវជ្រាវបន្ថែម៖ ការសិក្សា រួមទាំងការធ្វើការស្រាវជ្រាវផ្សេងៗ ក៏អាចជួយអ្នកឲ្យមានភាពក្លាហាន ក្នុងការដោះស្រាយបញ្ហានានា រួមទាំងកិច្ចការដែលអ្នកមានផងដែរ ព្រោះថា អ្នកនឹងដឹងពីអ្វីដែលខ្លួន ឯង ចង់ធ្វើ និងមិនមានភាពភ័យខ្លាច នៅពេលដែលខ្លួន ឯង ចង់និយាយអ្វីមួយទៀតទេ ។

៣) ត្រូវមានគំនិត វិជ្ជមាន៖ គំនិតវិជ្ជមាន គឺជាជំនឿមួយ ដែលដឹកនាំមនុស្សគ្រប់គ្នា ទៅរកភាពជោគជ័យ ហើយគ្មានអ្វីដែលសម្រេចបាន ដោយគ្មានសេចក្ដីសង្ឃឹម និងភាពក្លាហាននោះទេ។ អ្វីដែលអ្នកគួរគិតនោះគឺ «ដឹងពីភាពខ្លាំងនិងភាពខ្សោយខ្លួន ត្រូវគិតថាមនុស្សម្នាក់ៗតែងមានកំហុស គួរចេះសរសើរខ្លួនឯង រៀនយកការរិះគន់របស់អ្នកដទៃមកធ្វើជាមេរៀន និងរស់នៅដោយមានភាពត្រេកអរ។»

៤) គួរមានទំនាក់ទំនងជាមួយអ្នកដែលក្លាហាន៖ ការដើរជាមួយ មនុស្សដែលមានភាពក្លាហាន ក៏អាចឲ្យអ្នកមានអារម្មណ៍ថា ក្លាហានដែរ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចបានរៀនពីវិធីខ្លះៗ ពីពួកគេបានទៀតផង។

៥) ត្រូវចេះការពារមតិខ្លួនឯង៖ អ្នកគួរចេះក្រោកឈរការពារ មតិខ្លួន ឯង និងអ្វីដែលខ្លួន ឯង កំពុងតែគិត។ បើសិនជាអ្នកគិតថា អ្វីមួយ ត្រឹមត្រូវហើយនោះ អ្នកគួរចេះក្រោកឈរ ប្រឆាំងនឹងអ្នកដទៃ ហើយការធ្វើបែបនេះ នឹងបង្រៀនឲ្យអ្នកចេះមានភាពក្លាហានបណ្ដើរៗ ហើយ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ skillsyouneed.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​បើ​ខ្សោយ​ខាង​ទំនាក់ទំនង​​ ​អ្នក​គួរ​ព្យាយាម​ពង្រឹង​វា​​តាមរយៈ​វិធី​​ទាំង​៦​ចំណុច​នេះ​!​

​អ្នក​ប្រាជ្ញ​ជនជាតិ​ក្រិក​ ​​​លោក​ អារីស្តូត​៖ ​​«​ឫសគល់​នៃ​ការ​អប់រំ​ ​គឺ​​ល្វីង​​ ​ប៉ុន្តែ​​​ផ្លែផ្កា​នៃ​ការ​អប់រំ​វិញ ​គឺ​ផ្អែម​`»

តើ​ធ្វើ​យ៉ាង​ណា​ទើប​អាជីវកម្មធន​​​តូច​របស់​អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន?

​អ្នក​ប្រាជ្ញ​ចិន​ ខុង​ជឺ​៖ ​«​​មនុស្ស​ដែល​​ហ៊ាន​សួរ​​នឹង​ល្ងង់​តែ​មួយ​នាទី ​តែ​បើ​មិន​ហ៊ាន​សួរ​វិញ ​នឹង​ល្ងង់​មួយ​ជីវិត​»

អត្ថបទពាណិជ្ជកម្ម​

ពានរង្វាន់ ICT កម្ពុជា ២០១៩ ផ្តោតជាចម្បងលើ «នវានុវត្តន៍លើវិស័យ ICT» សូមចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ

NYC Alpha Serum ព្យាបាលមុខមុន ស្នាមជ្រួញ ធ្វើអោយមុខសភ្លឺថ្លាតឹងរលោងក្នុងមួយសប្តាហ៍​

ត្រៀមកូនៗចូលប្រកួតក្នុងពិព័រណ៍កុមារហើយឬនៅ?

មកមើលការបញ្ចុះតម្លៃដ៏អស្ចារ្យលើផលិតផលកុមារនិងគ្រួសារជាង៥០០០មុខក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៦!!!

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031