អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​សញ្ញា​អ្វី​ខ្លះ​ទៅ​ដែល​បង្ហាញ​ថា​ជីវិត​របស់​អ្នក​កំពុង​ជួប​វិបត្តិដ៏សែនធ្ងន់​?

តើ​សញ្ញា​អ្វី​ខ្លះ​ទៅ​ដែល​បង្ហាញ​ថា​ជីវិត​របស់​អ្នក​កំពុង​ជួប​វិបត្តិដ៏សែនធ្ងន់​?

ប្រ​ភព៖​​

វាច្រើនតែកើតឡើងនៅពេលដែលអ្នកឈានចូលវ័យម្ភៃឆ្នាំ។ អ្នកចាប់ផ្តើមចង់ដឹងពីគោលបំណងនៃជីវិត។ អ្នកមិនសប្បាយចិត្ត អ្នកកើតទុក្ខនិងមិនចង់ត្រឡប់ទៅវិញ។ នេះជាពេលដែលជីវិតរបស់អ្នកកំពុងជួបបញ្ហា។

១) អ្នកមានអារម្មណ៍ថាអ្នកជាប់អន្ទាក់នៅកន្លែងការងារ៖ មិនដឹងថាអ្នកកំពុងតែធ្វើតាមគម្រោងការងាររបស់អ្នកឬក៏អត់នោះទេ។ ប៉ុន្តែ ចំពោះអ្នកខ្លះនៅថ្ងៃណាមួយពេលងើបពីដំណេកស្រាប់តែមានអារម្មណ៍ថាជីវិតរបស់ខ្លួនឯងដូចជាយ៉ាប់ដល់ហើយ។ អ្នកបាត់បង់កម្លាំងចិត្ត។ល។

២) អ្នកមិនដឹងនិយាយអ្វីទៅកាន់មិត្តជិតស្និទ្ធទៅទៀត៖ អ្នកត្រូវប្រឈមនឹងបញ្ហាដែលអ្នកជួបប្រទះដោយម្នាក់ឯង។ អ្នកមានអារម្មណ៍ថាបញ្ហាឬឧបសគ្គដែលអ្នកជួបប្រទះមិនដូចមិត្តរបស់អ្នកសោះ។ ប៉ុន្តែអ្នកគួរតែចែករំលែកពីព្រោះថាមិត្តរបស់អ្នកអាចជួយអ្នកបាន។

៣) អ្នកគិតតែប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ៖ មានពេលខ្លះ គេពិតជាឈ្នះការប្រកួតមែន។ អ្នកស្រឡាញ់មិត្តភ័ក្តិ ប៉ុន្តែអ្នកមិនអាចគេចផុតពីអារម្មណ៍ដែលជីវិតរបស់ពួកគេល្អជាងអ្នក។ វាមិនមែនជារឿងងាយទេដែលអ្នកយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃជាពិសេសមិត្តជិតស្និទ្ធ។ អ្នកត្រូវរំលឹកខ្លួនឯងថាជីវិតមនុស្សម្នាក់ៗមានគោលដៅខុសៗគ្នា៕

ប្រែសម្រួល៖ អឹុងមុយយូ
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728