អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​កំហុស​ការងារ​​៤​យ៉ាង​ ដែល​អ្នក​ត្រូវ​ចៀស​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៨ នេះ!

​កំហុស​ការងារ​​៤​យ៉ាង​ ដែល​អ្នក​ត្រូវ​ចៀស​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៨ នេះ!

ប្រ​ភព៖​​ unsplash.com

ប្រសិនជាអ្នកត្រៀមខ្លួនសម្រាប់ភាពជោគជ័យនៅឆ្នាំ២០១៨​ អ្នកគួរតែចំណាយពេលវេលាខ្លះដើម្បីគិតឲ្យប្រាកដថាអ្នកនឹងមិនប្រព្រឹត្តកំហុសទេ។ ខាងក្រោមនេះជាចំណុច ដែលអ្នកគូរចៀសវាង សម្រាប់ឆ្នាំថ្មី ២០១៨​ នេះ​៖

១) អ្នកនៅដដែលដោយសារតែខ្លាចការផ្លាស់ប្តូរ៖ កំហុសដ៏ធំមួយរបស់មនុស្សគឺមនុស្សធ្វើការសម្រេចចិត្តនិងអនុវត្តអាស្រ័យទៅលើភាពភ័យខ្លាច។ នៅពេលដែលមនុស្សធ្វើនូវរឿងដែលពួកគេគិតថាខ្លួនឯងគួរធ្វើដោយសារភាពភ័យខ្លាចនោះ វានឹងនាំពួកគេទៅរកផ្លូវដែលមិនជោគជ័យនិងសប្បាយឡើយ។

២) រកចំណង់ចំណូលចិត្តខ្លាំងពេក៖ សម្ពាធដែលអ្នកចង់ដឹងពីចំណង់ចំណូលចិត្តអាចធ្វើឲ្យអ្នកមានអារម្មណ៍តឹងតែង រហូតភ្លេចគិតធ្វើរឿងអ្វីផ្សេងដែលសំខាន់ៗក្នុងជីវិតប្រចាំថ្ងៃ។ អ្វីដែលអ្នកគួរធ្វើគឺចាប់ផ្តើមធ្វើរឿងតូចៗនឹងស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នក។ ត្រូវធ្វើវាមួយចំហានម្តងៗ  មិនមែនយកពេលទាំងអស់ផ្តោតលើវានោះទេ ព្រោះបើធ្វើបែបនោះ វានឹងធ្វើឲ្យអ្នកជួបបញ្ហាធំក្នុងជីវិតការងារ។

៣) គិតតែរឿងលុយ៖ មិនថាអ្នកកំពុងគិតរឿងការងារថ្មីឬសុំមេឡើងលុយនោះទេ សូមកុំគិតតែរឿងលុយតែមួយមុខគត់។ ផ្ទុយទៅវិញ អ្នកគួរគិតតើអ្នកអាចទទួលបានអ្វីបន្ថែមទៀតក្រៅពីលុយ។ អ្វីដែលសំខាន់នោះ តើសមត្ថភាពរបស់អ្នកអភិវឌ្ឍដល់កម្រិតណាហើយ?

៤) កុំឲ្យអ្នកដទៃកំណត់វាសនា៖ អ្នកអាចស្តាប់យោបល់ និង គំនិតរបស់អ្នកដទៃបាន ប៉ុន្តែសូមកុំឲ្យពួកគេមកកំណត់ពីជោគវាសនារបស់អ្នកឲ្យសោះ។  ត្រូវក្រោកឈរឡើង ធ្វើអ្វីដែលអ្នកគិតថា ត្រឹមត្រូវ ហើយកុំធ្វើតាមការចង់បានរបស់អ្នកដទៃគ្រប់យ៉ាង បើមិនដូច្នោះទេអ្នកគ្មានថ្ងៃជោគជ័យនោះឡើយ៕

ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.cnbc.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031