អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​​រឿង​សំខាន់ៗ ៣​យ៉ាង​​ដែល​អ្នក​គួរ​ដឹង​ពី​ច្បាប់​ទំនាញ​ (Law of Attraction) ​ដើម្បី​ផ្លាស់ប្ដូរ​​​​ជីវិត​​ឆ្ពោះ​ទៅ​រក​សេចក្ដី​ចម្រើន​

​​រឿង​សំខាន់ៗ ៣​យ៉ាង​​ដែល​អ្នក​គួរ​ដឹង​ពី​ច្បាប់​ទំនាញ​ (Law of Attraction) ​ដើម្បី​ផ្លាស់ប្ដូរ​​​​ជីវិត​​ឆ្ពោះ​ទៅ​រក​សេចក្ដី​ចម្រើន​

ប្រ​ភព៖​​ Ambitious Nation

 

តើ​អ្វី​ជា​ច្បាប់​ស្រូប​ទាញ ? សូម​ងាក​មក​ពិចារណា​ទៅលើ​ពុទ្ធដីកា​​​​របស់​ព្រះសម្មាសម្ពុទ្ធ​​នោះ​អ្នក​នឹង​អាច​យល់​បាន​ថា​តើ​ច្បាប់​ស្រូប​ទាញ​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច៖  «​អ្នក​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​អ្នក​គិត អ្នក​នឹង​ស្រូប​ទាញ​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍ ហើយ​អ្នក​នឹង​បង្កើត​នូវ​អ្វី​ដែល​អ្នក​នឹក​ស្រមៃ»​។ តើ​ការ​យល់​ដឹង​ពី​ច្បាប់​ស្រូប​ទាញ និង​ការ​យក​វា​មក​ប្រើប្រាស់​ក្នុង​ជីវិត​ជាក់ស្ដែង មាន​ឥទ្ធិពល​លើ​ការ​ផ្លាស់ប្ដូរ​យ៉ាង​វិជ្ជមាន​ដូចម្ដេច​ខ្លះ ?
នៅ​ពេល​អ្នក​បាន​យល់​ដឹង​ពី​ច្បាប់​ស្រូប​ទាញ វា​នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ជីវិត​អ្នក តួយ៉ាង​មាន​ដូចជា ស្រូប​ទាញ​នូវ​ទ្រព្យសម្បត្តិ​ដ៏​គ្មាន​ដែន​កំណត់ ស្វែងរក​ឃើញ​នូវ​គូ​ជីវិត​ដ៏​សក្ដិសម​ម្នាក់ សេចក្ដី​ស្ងប់​សុខ សុភមង្គល ការ​សម្រាក​ពី​ភាព​តានតឹង និង​បញ្ហា​ស្មុគស្មាញ​ក្នុង​ជីវិត និង​ស្រូប​ទាញ​នូវ​បទពិសោធន៍​វិជ្ជមាន​ទាំងឡាយ​ចូល​ក្នុង​ជីវិត​អ្នក។ យ៉ាងណាមិញ អ្នក​អាច​ទទួល​បាន​នូវ​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន​អស់​ទាំងនេះ​បាន លុះ​ត្រា​ណា​តែ​អ្នក​បាន​ប្រើប្រាស់​វា​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ។ តាម​របៀប​ណា ទើប​អ្នក​អាច​ប្រើប្រាស់​វា​ត្រឹមត្រូវ​ដែល​នាំ​អ្នក​ទៅ​រក​ប្រយោជន៍​ទាំងនោះ​ក្នុង​ជីវិត​បាន ?
១) ឥទ្ធិពលផ្លូវចិត្ត៖ បើ​កាលណា​​បណ្ដុះ​​អ្វី អ្នក​នឹង​លូតលាស់​ទទួល​បាន​ផ្លែផ្កា​ទៅ​តាម​បែប​នោះ​ដោយ​សន្សឹមៗ​ដូច្នោះ​ដែរ។ ឥទ្ធិពលផ្លូវចិត្តចង់​សំដៅ​ទៅលើ ការ​គិត​របស់​អ្នក និង​អារម្មណ៍​ដែល​អ្នក​កំពុង​មាន។ ឥទ្ធិពលផ្លូវចិត្ត អាច​មាន​ភាព​វិជ្ជមាន (អារម្មណ៍​សប្បាយ​រីករាយ រំភើប​ត្រេកអរ) និង​ភាព​អវិជ្ជមាន (អារម្មណ៍​ភ័យខ្លាច ខ្វះ​ទំនុក​ចិត្ត)។ ​អ្វី​ដែល​អ្នក​មានក្នុងចិត្ត គឺ​ជា​សញ្ញា​ដែល​បញ្ជូន​ទៅ​កាន់​ពិភព​ខាងក្រៅ។ អ្វី​ដែល​អ្នក​បណ្ដុះ អ្នក​នឹង​ទទួល​បាន​ផល​បែប​នោះ។ អ្នក​គិត​បែប​ណា មាន​អារម្មណ៍​បែប​ណា​មក​លើ​ខ្លួនឯង ទាំងនេះ​នឹង​ជា​សញ្ញា​បញ្ជូន​ទៅ​កាន់​ពិភព​ខាងក្រៅ ហើយ​ជា​លទ្ធផល​វា​នឹង​ស្រូប​ទាញ​នូវ​អ្វី​ដូច​ដែល​អ្នក​មាន​អារម្មណ៍​នោះ​ចូល​មក​ក្នុង​ជីវិត​អ្នក​ដូច​គ្នា ទាំង​វិជ្ជមាន និង​អវិជ្ជមាន។ ហេតុនេះ ការ​គិត និង​អារម្មណ៍​របស់​អ្នក​មាន​ភាព​សំខាន់​បំផុត។
២) ផ្ដោត​ទៅលើ​អ្វី​ដែល​អ្នក​ចង់​បាន៖ អ្នក​នឹង​ស្រូប​ទាញ​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍ ដូច្នេះ បើ​អ្នក​ផ្ដោត​តែ​ទៅលើ​អ្វី​ដែល​អ្នក​មិន​មាន ឬ​អ្វី​ដែល​អ្នក​មិន​ចង់​បាន​ចូល​មក​ក្នុង​ជីវិត នោះ​អារម្មណ៍​អ្នក ភាព​រំញ័រ​ដែល​មាន​លក្ខណៈ​អវិជ្ជមាន​នេះ នឹង​ស្រូប​ទាញ​រឿង​អវិជ្ជមាន ធ្វើឲ្យ​អ្នក​នៅ​តែ​មិន​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន និង​នៅ​តែ​បាន​អ្វី​ដែល​ខ្លួន​មិន​ចង់​បាន​មិន​ខុស​គ្នា​នោះ​ឡើយ។ ហេតុនេះ បើ​អ្នក​ចង់​បាន​អ្វី អ្នក​ត្រូវ​ប្រើ​ការ​គិត​ស្រមៃ​ហាក់​បី​ដូច​ជា​កំពុង​តែ​សោយសុខ​នឹង​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ​មែន នោះ​ភាព​រំញ័រ​នឹង​ស្រូប​ទាញ​រឿង​ទាំងនោះ​ចូល​ក្នុង​ជីវិត​អ្នក​មិន​ខាន។
៣) ការ​អនុញ្ញាត៖ អ្វី​ក៏​ដោយ​ដែល​កើត​ឡើង​ចំពោះ​ជីវិត​អ្នក គឺ​ដោយសារ​ទទួល​បាន​សិទ្ធិ​អំណាច​ពី​ការ​អនុញ្ញាត​របស់​អ្នក​ប៉ុណ្ណោះ។ អ្នក​ចង់​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត ដរាប​ណា​អ្នក​មិន​អនុញ្ញាត​ឲ្យ​ភាព​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ចូល​មក​គ្រប់គ្រង​លើ​ការ​សម្រេច​គោលដៅ​អ្នក​តែ​ប៉ុណ្ណោះ។ វា​អាស្រ័យ​លើ​អំណាច​ពី​ខាង​ក្នុង​របស់​អ្នក មិន​មែន​ដោយសារ​អំណាច​ពី​ខាងក្រៅ​ជា​អ្នក​មាន​ឥទ្ធិពល​លើ​ជីវិត​អ្នក​នោះ​ឡើយ។ អនុញ្ញាត​ឲ្យ​ខ្លួនឯង​ទទួល​យក​គំនិត​វិជ្ជមាន​ឲ្យ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ដើម្បី​ឈាន​ដល់​ការ​ស្វែងរក​ឃើញ​នូវ​ភាព​ជោគជ័យ និង​សេចក្ដី​សុខ​ពិត​ប្រាកដ​ក្នុង​ជីវិត៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ vortex-success

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031