អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ​គន្លឹះ​ ៥​យ៉ាង​ដើម្បី​ផ្ដោត​អារម្មណ៍​លើ​កិច្ចការ​សាលា​​ «ធ្វើ​បាន​ពិន្ទុ​ច្រើន!»

​គន្លឹះ​ ៥​យ៉ាង​ដើម្បី​ផ្ដោត​អារម្មណ៍​លើ​កិច្ចការ​សាលា​​ «ធ្វើ​បាន​ពិន្ទុ​ច្រើន!»

ប្រ​ភព៖​​ cooldownload.tk

តើ​អ្នក​មាន​បញ្ហាផ្ដោត​អារម្មណ៍​លើ​កិច្ចការ​សាលា​​មែន​ទេ? ប្រសិន​ជា​អ្នក​មាន​បញ្ហា​ផ្តោត​អារម្មណ៍​មែន​នោះ អ្នក​អាច​ជម្នះ​បញ្ហា​នេះ​​និង​បញ្ចប់​កិច្ចការ​​បាន​យ៉ាង​ល្អ​​ដោយ​អនុវត្ត​តាម​គោលការណ៍​ទាំង​​ ៥​នេះ។ បើ​ធ្វើ​កិច្ចការ​សាលា​បាន​​ល្អ​ហើយ​នោះ  នោះ​ច្បាស់​ជា​ទទួល​បាន​ពិន្ទុ​ច្រើន​ជា​មិន​ខាន។ 

១) ​​រក​កន្លែង​ស្ងាត់ស្ងៀម​៖ ប្រសិន​ជា​អ្នក​ចាំ​បាច់​ត្រូវ​ផ្តោត​អារម្មណ៍ វា​ពិត​ជា​ពិបាក​ប្រសិន​ជា​អ្នក​ស្ថិត​នៅ​កន្លែង​មួយ​ដោយ​ពោរពេញ​ទៅ​ដោយ​សម្លេង​រញ៉េរញ៉ៃ។ អ្នក​គួរ​តែ​រក​កន្លែង​ស្ងាត់ស្ងៀម​មួយ​ដែល​អ្នក​អាច​ផ្តោត​អារម្មណ៍​បាន។

២) មាន​សម្ភារៈ​គ្រប់​គ្រាន់៖ មុន​នឹង​អ្នក​ចាប់​ផ្តើម​ធ្វើ​កិច្ចការ​សាលា អ្នក​ត្រូវ​ត្រួត​ពិនិត្យ​មើល​តើ​អ្នក​មាន​សម្ភារៈ គ្រប់​គ្រាន់​ហើយ​ឬ​នៅ។ ​ប្រសិន​ជា​អ្នក​មាន​អ្វី​ដែល​អ្នក​ត្រូវ​ការ​ហើយ អ្នក​ងាយ​​ស្រួល​ក្នុង​ការ​ផ្តោត​អារម្មណ៍​​ទៅ​លើ​អ្វី​ដែល​អ្នក​កំពុង​តែ​​ធ្វើ។

៣) ជម្រុះ​ចោល​នូវ​សម្ភារៈ​ដែល​រំខាន៖ អ្នក​គួរ​តែ​បិទ​​កុំព្យូទ័រ​ឬ​ទូរស័ព្ទ​ដៃ​ចោល ឬ​អ្វី​ៗ​ដែល​​អាច​រំខាន​ដល់​អ្នក​។ ប្រសិន​ជា​អ្នក​តាំង​ចិត្ត​ហើយ អ្នក​មិន​ត្រូវ​ខ្វល់​អ្វី​ក្រៅ​ពី​កិច្ច​ការ​សាលា​របស់​អ្នក​ឡើយ។ ប្រសិន​ជា​អ្នក​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន អ្នក​អាច​ឲ្យ​ទូរស័ព្ទ​ទៅ​កាន់​ម្តាយ​របស់​អ្នក​​រក្សា​ទុក​សិន ឬ​ទុក​វា​មួយ​កន្លែង​សិន ឬ​បិទ​ចោល​តែ​ម្ដង។ បន្តិច​ធ្វើ​កិច្ចការ​សាលា បន្តិច​​បើក​ទូរស័ព្ទ​ បន្តិច​លេង​​ Facebook ច្បាស់​ណាស់​ថា​​ អ្នក​មិន​​អាច​ផ្ដោត​អារម្មណ៍​បាន​នោះ​ទេ។

៤) ​កត់​ត្រា​នូវ​ចំណុច​ដែល​អ្នក​គួរ​ធ្វើ៖ មុន​ពេល​ដែល​អ្នក​ចាប់​ផ្តើម គួរ​កត់​ត្រា​ទុក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​បញ្ចប់​កិច្ច​ការ​សាលា​របស់​អ្នក ពី​ព្រោះ​ថា​វា​អាច​ជា​គម្រោង​សិក្សា​ដែល​អ្នក​ងាយ​ស្រួល​​ដើរ​តាម។

៥) ធ្វើ​កិច្ច​ការ​ដែល​លំបាក​មុន៖ ការ​ធ្វើ​កិច្ច​ការ​ដែល​លំបាក​មុន​ពិត​ជា​មាន​ប្រសិទ្ធភាព​សម្រាប់​មនុស្ស​មួយ​ចំនួន។ ក្រោយ​ពេល​ដែល​អ្នក​បញ្ចប់​កិច្ច​ការ​ដែល​លំបាក អ្នក​គួរ​តែ​ផ្តល់​រង្វាន់​ដល់​ខ្លួន​ឯង។ ម៉្យាង​វិញ​ទៀត ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​កិច្ចការ​បន្ទាន់​ដោយ​សារ​តែ​កិច្ច​ការ​ដែល​លំបាក​​​ធ្វើ​រួច​ហើយ។ មួយ​​ទៀត​នោះ​គឺ​ថា​ កម្លាំង​ចិត្ត​នៅ​ពេល​ផ្តោត​អារម្មណ៍​ដំបូង​គឺ​ខ្លាំង​ដូច្នេះ​អ្នក​ត្រូវ​ធ្វើ​កិច្ចការ​ដែល​លំបាក​មុន៕

ប្រែ​សម្រួល៖ អឹុង មុយយូ
ប្រភព៖ www.wikihow.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រ (Anchor) នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031