អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ដើម្បី​ប្រឈម​មុខ​នឹង​រឿង​​ធំៗបាន អ្នក​ត្រូវ​ហ៊ាន​​ប្រើ​ស្នៀត​ពិសេសទាំង៣​របស់មេដឹកនាំ!

ដើម្បី​ប្រឈម​មុខ​នឹង​រឿង​​ធំៗបាន អ្នក​ត្រូវ​ហ៊ាន​​ប្រើ​ស្នៀត​ពិសេសទាំង៣​របស់មេដឹកនាំ!

ប្រ​ភព៖​​ pixabay.com

រឿង​ធំៗ គឺ​តែង​តែ​កើត​មាន​ឡើង​ពេល​អ្នក ឈាន​ដល់​ដំណាក់កាល​មួយ​ដែល​ពិបាក​។​ វា​ពិបាក​ដោយ​សារ​តែ​បញ្ហា​ធំៗ​នៅ​នឹង​មុខ​អ្នក។ ហេតុនេះ​ដើម្បី​ដើរ​ឆ្លង​ឲ្យ​ផុត​បញ្ហា​ទាំង​នោះ​ តើ​អ្នក​អនុវត្ត​ជំនាញ​ជា​មេដឹកនាំ​ដោយ​វិធី​​ណា​ខ្លះ​?

១) ការ​សម្រេច​ចិត្ត​ដោយ​ម៉ឺងម៉ាត់​៖ អ្នក​ដឹកនាំ​គឺ​ទាមទារ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​​ម៉ឺងម៉ាត់​គ្រប់​ពេល​ មិន​ថា​វា​លំបាក​យ៉ាង​ណា​ក្ដី​។​ ការ​សម្រេច​ចិត្ត​​នេះ​​បើ​ហ៊ាន​តែ​ខុស​ គឺ​មិន​មែន​តែ​អ្នក​ម្នាក់​ឯង​ទេ​ដែល​លំបាក​។ ការ​សម្រេច​​ចិត្ត​គឺ​មិន​មែន​សម្រាប់​តែ​​ថ្ងៃ​ស្អែក​ អាទិត្យ​ក្រោយ ឬ​ខែ​ក្រោយ​ទេ តែ អ្នក​ត្រូវ​​គិត​រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​។ ហេតុ​ដូចនេះ ស្នៀត​នេះ​គឺ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​សម្រេច​ចិត្ត​លើ​អ្វី​មួយ​ដោយ​ម៉ឺងម៉ាត់​។

២) រៀបចំ​ទុក​ជា​មុន​៖ ក្រុមហ៊ុន​មួយ​ធ្វើ​​ការងារ​ហាក់​ដូច​ជា​លឿន តែ​ពួក​​គេ​មិន​មែន​គិត​ថ្ងៃ​នេះ​រួច​ធ្វើ​ស្អែក​នោះ​ទេ។ ក្រុមហ៊ុន​ជោគជ័យ​ ទាល់​​តែ​មាន​​មេដឹកនាំ​ចេះ​រៀប​ចំ​គម្រោង​ សព្វ​គ្រប់​បែប​យ៉ាង​​មុន​ពេល​ធ្វើ​។ ការ​រៀបចំ​ទុក​មុន​គឺ​ជា​ស្នៀត​ទី​២​ដែល​មេដឹកនាំ​គួរ​រៀន​យល់​។​

៣) បញ្ជាក់​ថា​ម្នាក់ៗ​ត្រូវ​​ការ​អ្វី​ខ្លះ​៖ បើ​គ្មាន​ការ​សួរនាំ​ គ្មាន​ការ​បញ្ជាក់​គ្នា​ឲ្យ​ច្បាស់​លាស់​​ទេ​នោះ ​ម្នាក់ៗ គឺ​នៅ​តែ​មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អី ហើយ​​គួរ​តែ​ធ្វើ​អី​។​ ហេតុនេះ​ស្នៀត​ចុង​ក្រោយ​ដែល​មេដឹកនាំ​ត្រូវ​​ចាំ​ គឺ​ការ​សន្មត​បញ្ជាក់​ថា​ខ្លួន​ចង់​បាន​អ្វី​៕

​​ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ cracked

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031