អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > លទ្ធផល​ល្អៗទាំង​នេះ ដែល​អ្នក​​​ចូលចិត្ត​ផឹក​តែបៃតង​នឹង​ទទួល​បាន!!!

លទ្ធផល​ល្អៗទាំង​នេះ ដែល​អ្នក​​​ចូលចិត្ត​ផឹក​តែបៃតង​នឹង​ទទួល​បាន!!!

ប្រ​ភព៖​​ pixabay.com

មាន​អត្ថប្រយោជន៍​ជា​ច្រើន​ណាស់​ ដែល​តែ​បៃតង​អាច​ផ្ដល់​ដល់​មនុស្សគ្រប់​គ្នា​បាន​។​ តែ​បៃតង​កាល​ពី​សម័យ​មុន ត្រូវ​បាន​ជនជាតិ​ចិន ប្រើប្រាស់​ជា​ថ្នាំ​ សម្រាប់​ទប់​ទល់​ឈាម​កុំឲ្យ​ហូរ​ ជួយ​ថែទាំ​បេះដូង និង​រក្សា​សីតុណ្ហភាព​​ក្នុង​ខ្លួន​។​ លើស​ពី​នេះ អត្ថប្រយោជន៍​ជា​ច្រើន​​បន្ថែម​ទៀត​ក៏​មាន​ដែរ​ ដូច​ជា​៖

១) ការពារ​មហារីក​៖ យោង​ទៅ​តាម​National Cancer Institute បាន​​បង្ហាញ​ថា ជាតិ​តែ​អាច​ចូល​មក​បំបែក​កោសិកា​មហារីក​ក្នុង​ខ្លួន ព្រម​ទាំង​ទប់ស្កាត់​វា​កុំ​ឲ្យ​​រីករាលដាល​បាន​ទៀត​។ នៅ​ប្រទេស​ណា​ដែល​សំបូរ​ទៅ​ដោយ​ស្លឹក​តែបៃតង​នេះ ស្រុក​នោះ​គឺ​មាន​អត្រា​អ្នក​កើត​ជំងឺ​មហារីក​ទាប​បំផុត។​ ដោយ​គ្រាន់​តែ​ពិសា​តែបៃតង​ ពី​២ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃ​ ដូចនេះ​អ្នក​អាច​ចាកឆ្ងាយ​ពី​ជំងឺ​មហារីក​បាន​។​

២) បញ្ចុះ​គីឡូ​បាន​ច្រើន​៖ តែបៃតង​ជា​វិធីសាស្ត្រ​បែប​ធម្មជាតិ​ដែល​អ្នក​គួរ​ប្រើ​ក្នុង​ការ​សម្រក​គីឡូ។​ សាក​ពិសា​វា​ឲ្យ​កាន់​តែ​ច្រើន​ ជាតិ​ទឹក​នឹង​កាន់​តែ​បំពេញ​ក្នុង​ខ្លួន​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នកមិន​សូវ​ឈ្លាន ពេល​នោះ​អ្នកនឹង​ប្លែក​ជាមួយ​គីឡូ​ថ្មី​របស់​អ្នក​ហើយ​។​

៣) ជួយ​ឲ្យ​អ្នក​​កាន់​តែ​ឆ្លាត​៖ វា​មិន​ត្រឹម​តែ​ដាស់​ស្មារតី​ឲ្យ​អ្នក​​ស្វាង​នោះ​ទេ ថែម​ទាំង​បង្កើន​ភាព​ឆ្លាត​វៃ​មួយ​កម្រិត​ទៀត។​ ដោយ​សារ​តែ​បៃតង​ផ្ទុក​ទៅ​ដោយ​សារជាតិ​កាហ្វេអ៊ីន ព្រម​ទាំង​អាមីណូអាស៊ីត​ អាល់តេនីន​​ បូក​រួម​ជាមួយ​គ្នា បង្កើន​សមត្ថភាព​ខួរក្បាល​អ្នក។​

៤) ជួយ​ឲ្យ​អ្នក​រស់​បាន​យូរ​៖ ប្រជាជន​ជប៉ុន​ គឺ​មាន​អាយុរស់នៅបានវែងជាង​គេ​លើ​លោក នេះ​ដោយ​សារ​តែ​ពួក​គេ​ពិសា​តែ​បៃតង​ជា​ប្រចាំតាំង​ពី​ដើម​មក៕

​​​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ authoritynutrition

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031