អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រោគសញ្ញារបស់មនុស្សមានជំងឺធ្លាក់ទឹកចិត្ត (Depression) ដែល​អ្នក​គួរ​ដឹង

រោគសញ្ញារបស់មនុស្សមានជំងឺធ្លាក់ទឹកចិត្ត (Depression) ដែល​អ្នក​គួរ​ដឹង

ជំងឺធ្លាក់ទឹកចិត្ត (Depression)គឺជាជំងឺដ៏កាចសាហាវដែលមានមនុស្សជាច្រើនកំពុងប្រឈមមុខនឹងវា។ ចំនួននៃអ្នកជំងឺធ្លាក់ទឹកចិត្តមានការកើនឡើងគួរឲ្យកត់សម្គាល់ជារៀងរាល់ថ្ងៃ។ ជំងឺធ្លាក់ទឹកចិត្តធ្វើឲ្យអ្វីៗក្នុងជីវិតរបស់អ្នកផ្លាស់ប្ដូរ ដូចជាអាកប្បកិរិយា ទម្លាប់ញ៉ាំ ទម្លាប់គេង និងរបៀបរស់នៅរបស់អ្នកជាដើម។ ជំងឺនេះបំផ្លាញទំនុកចិត្ត ការស្រលាញ់ខ្លួន ធ្វើឲ្យអ្នកធ្លាក់ទៅក្នុងចំនុចដុនដាបបំផុតក្នុងជីវិតរបស់អ្នកដោយអ្នកមិនដឹងខ្លួន។

ជំងឺធ្លាក់ទឹកចិត្តគឺធ្វើឲ្យអ្នកធ្លាក់ក្នុងភាពអស់សង្ឃឹមដែលស្ទើរតែមិនអាចងើបរកផ្លូវចេញមកវិញបាន។ មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តមានការផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេ ដោយពួកគេតែងតែចូលចិត្តនៅម្នាក់ឯង មិនសូវមានទំនាក់ទំនាក់ជាមួយអ្នកដទៃ ឆាប់ផ្លាស់ប្ដូរអារម្មណ៍ ចូលចិត្តយំ និងឆាប់ខឹងជាដើម។ ការទំនាក់ទំនងជាមួយអ្នកដទៃក៏មានការផ្លាស់ប្ដូរផងដែរ ដែលអ្នកអាចកំណត់សម្គាល់បានតាមរយៈរបៀបដែលពួកគេបញ្ចេញគំនិត ឬសកម្មភាព។ អ្នកក៏អាចសង្កេតនិងសម្គាល់ពីភាពចម្លែកៗតាមរយៈការសរសេរផងដែរ ដែលគេឲ្យឈ្មោះថា ភាសាមនុស្សធ្លាក់ទឹកចិត្ត។

អ្នកវិភាគភាសាវិទ្យាបានធ្វើការសិក្សាស្រាវជ្រាវជាច្រើន ដោយពួកគេបានធ្វើការតាមដានការប្រើប្រាស់ពាក្យប្រចាំថ្ងៃរបស់មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្ត ហើយពួកគេបានធ្វើការបែងចែកភាពខុសគ្នារវាងការប្រើប្រាស់ពាក្យរបស់មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្ត និងមនុស្សធម្មតា។ ភាសាទាំងនោះត្រូវបានបែងចែកជាពីរផ្នែកមាន ធាតុផ្សំនៃពាក្យនិងរចនាបទ។ មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តប្រើប្រាស់ពាក្យអវិជ្ជមានជាច្រើនដែលមានគុណនាមនិងគុណកិរិយាដូចជា ឯកកោ (Lonely) ទុក្ខព្រួយ (pathetic) កើតទុក្ខ (sad) អាក្រក់ (bad) មិនសប្បាយចិត្ត (Miserable) ជាដើម។ ពួកគេទំនងជាប្រើប្រាស់ពាក្យសព្វនាមដូចជា ខ្ញុំ (I) ខ្ញុំ (Me) ខ្លួនខ្ញុំ (Myself) ជាដើម។ ការប្រើប្រាស់នៃពាក្យទាំងនេះបង្ហាញពីរោគសញ្ញាដែលប្រាប់ថាមនុស្សណាម្នាក់មានជំងឺធ្លាក់ទឹកចិត្តឬអត់។ ពាក្យទាំងនេះស្ថិតក្នុងខួរក្បាលរបស់ពួកគេច្រើនពេកដែលធ្វើឲ្យគេគិតច្រើនអំពីខ្លួនរបស់គេ ហើយមិនសូវមានទំនាក់ទំនងទៅកាន់មនុស្សខាងក្រៅ។ ការដឹងពីភាសារបស់មនុស្សដែលមានជំងឺធ្លាក់ទឹកចិត្តអាចធ្វើឲ្យអ្នកយល់ដឹងពីរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តផងដែរ៕

ចុចអាន៖ គន្លឹះ ៤យ៉ាងក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក ឲ្យរឹងមាំ

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

តើ​ទំនិញ​អ្វីខ្លះ​ដែល​ត្រូវបាន​លើកលែង​ពន្ធ និង​អាករ​នៅពេល​នាំ​ចូលមក​កម្ពុជា​?

​បើ​អ្នក​ចង់​​បង្កើត​​ឡូហ្គោ​ដ៏​​​ល្អ​បំផុត​​សម្រាប់​​ក្រុមហ៊ុន​​​​នោះ ​គួរ​សួរ​ខ្លួន​ឯង​​​៧​​សំនួរ​នេះ​សិន​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031