អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ហេតុផល ៧យ៉ាងអ្នកគួរតែស្រលាញ់រាប់អានសត្រូវរបស់អ្នក

ហេតុផល ៧យ៉ាងអ្នកគួរតែស្រលាញ់រាប់អានសត្រូវរបស់អ្នក

មនុស្សគ្រប់គ្នាសុទ្ធតែមានអ្នកស្អប់ អ្នកស្រលាញ់ដោយជៀសមិនផុតឡើយ។ ការស្អប់កើតឡើងដោយហេតុផលផ្សេងៗ ប៉ុន្តែមានពេលខ្លះការស្អប់អ្នកដោយឡើងគ្មានហេតុផលក៏មានដែរ។ ការស្អប់គ្នាទៅវិញទៅមកធ្វើឲ្យកើតទៅជាសត្រូវនឹងគ្នា។ ប៉ុន្តែអ្នកគួរតែចេះរាប់អានមិត្តឲ្យបានច្រើន ប្រសើរជាងបង្កើតសត្រូវ។ ខាងក្រោមនេះគឺជាហេតុផល ៧ចំណុចដែលបង្ហាញថាអ្នកគួរតែស្រលាញ់សត្រូវរបស់អ្នក៖

១) រៀនគ្រប់គ្រងកំហឹង៖
សត្រូវរបស់អ្នកគឺជាអ្នកដែលជួយអ្នកឲ្យដឹងពីរបៀបគ្រប់គ្រងអារម្មណ៍។ វាជាការពិតដែលវាសត្រូវរបស់អ្នកអាចធ្វើឲ្យអ្នកមានអារម្មណ៍ខឹង ហើយពួកគេក៏ជួយឲ្យអ្នកចេះគ្រប់គ្រងអារម្មណ៍របស់អ្នកផងដែរ។ អ្នកមិនអាចខឹងនឹងនរណាម្នាក់ដែលអ្នកស្រលាញ់បាននោះឡើយ។ សត្រូវរបស់អ្នកប្រៀបដូចជាអ្នកព្យាបាលជំងឺខឹងក្រោធរបស់អ្នក។ ពេលអ្នកព្យាយាមស្រលាញ់សត្រូវរបស់អ្នក ពួកគេនឹងផ្ដល់ឲ្យអ្នកមកវិញនូវឱកាសដល់អ្នកក្នុងការរៀនគ្រប់គ្រងអារម្មណ៍ស្អប់របស់អ្នក។

២) ការប្រកួតប្រជែងដោយស្មើភាព៖
សត្រូវរបស់អ្នកគឺជាដៃគូប្រកួតប្រជែងរបស់អ្នក។ អ្នកនឹងទទួលបានការលើកទឹកចិត្តក្នុងការប្រកួតប្រជែង ហើយវាជាគ្រឿងលើកទឹកចិត្តដ៏ខ្លាំងក្លាដើម្បីយកជ័យជំនះទៅលើពួកគេ។ ប៉ុន្តែអ្នកត្រូវចងចាំថាអ្នកមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់អ្នកដៃគូរបស់អ្នក និងត្រូវមានសីលធម៍ក្នុងការប្រកួតប្រជែងជាដាច់ខាត។ សត្រូវរបស់អ្នកធ្វើឲ្យអ្នកខិតខំប្រឹងប្រែងធ្វេដង។

៣) មតិយោបល់អវិជ្ជមានធ្វើឲ្យអ្នករីកចម្រើន៖
សត្រូវរបស់អ្នកមិនដែលនិយាយអ្វីល្អពីអ្នកនោះទេ ប៉ុន្តែអ្នកគួរតែគិតថាពួកគេប្រហែលជាមានអ្វីដែលជាការពិត។ ពេលអ្នកឮអ្វីដែលមិនល្អពីសត្រូវរបស់អ្នក អ្នកគួរតែឈានទៅក្រោយមួយជំហានហើយគិតពិចារណាបន្ដិចសិន។ វាអាចជាឱកាសដែលសត្រូវរបស់អ្នកនិយាយការពិត ហើយវាអាចជាការពិតដែលអ្នកអាចកែខ្លួនក្លាយជាមនុស្សម្នាក់ដែលកាន់តែខ្លាំង។ នេះគឺជាសក្ខីភាពដែលបង្ហាញថាសត្រូវរបស់អ្នកគឺជាអ្នកដែលធ្វើឲ្យអ្នករៀនសូត្រពីចំណុចអវិជ្ជមានដើម្បីអភិវឌ្ឍខ្លួនអ្នក។

៤) សត្រូវរបស់អ្នកគឺជាមេរៀន៖
ការស្រលាញ់សត្រូវរបស់អ្នកមានន័យថាអ្នកមានការខិតខំបង្កើតទំនាក់ទំនង និងបង្កើតសន្តិភាពជាមួយពួកគេ។ ពេលដែលអ្នកអាចធ្វើឲ្យសត្រូវរបស់អ្នកក្លាយជាមិត្តរបស់អ្នកបាន នោះអ្នកក៏អាចរៀនសូត្រពីតិកនិក និងមានភាពងាយស្រួលពេលបង្កើតទំនាក់ទំនងជាមួយអ្នកដទៃផងដែរ។ អ្នកនឹងមានជំនាញទំនាក់ទំនងកាន់តែពូកែដែលជាជំនាញដែលមិនអាចខ្វះបាន ពីព្រោះវាអាចជួយឲ្យអ្នកជោគជ័យ។

៥) ធ្វើឲ្យអ្នករកឃើញភាពវិជ្ជមាន៖
ក្នុងភាពអវិជ្ជមានតែងតែមានភាពវិជ្ជមាន។ ការមានសត្រូវច្រើនធ្វើឲ្យអ្នកអាចផ្ដោតទៅលើភាពដែលអាចទៅរួច និងរឿងវិជ្ជមានជាច្រើនក្នុងជីវិតរបស់អ្នក។ អ្នកតែងតែបដិសេធអ្វីដែលល្អៗក្នុងជីវិតរបស់អ្នក ក៏ព្រោះតែអ្នកព្រួយបារម្ភ ខ្វល់ខ្វាយពីសត្រូវរបស់អ្នកច្រើនពេក។ ប៉ុន្តែវាជារឿងដែលអាចទៅរួចដែលអ្នកគួរទទួលយកដើម្បីឲ្យអ្នកមានគំនិតវិជ្ជមាន។

៦) រៀនពីទំនាក់ទំនងបែកបាក់៖
ជួនកាលហេតុផលដែលធ្វើឲ្យអ្នកមានសត្រូវគឺប្រហែលជាអ្វីដែលអ្នកមិនដឹង។ អ្នកប្រហែលជាមិនដឹងពីមូលហេតុដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកបែកបាក់ ប៉ុន្តែសត្រូវរបស់អ្នកនឹងជួយអ្នកឲ្យដឹងថាតើការបែកបាក់ទំនងទំនងរវាងមនុស្សម្នាក់និងមនុស្សមា្នក់ទៀតវាយ៉ាងម៉េច។ ទំនាក់ទំនងជាមួយសត្រូវរបស់អ្នកនឹងធ្វើឲ្យអ្នកកាន់តែយល់ច្បាស់ពីហេតុផលនៃការបែកបាក់ទំនាក់ទំនង។ វាអាចជួយអ្នកក្នុងការផ្សះផ្សារទំនាក់ទំនងរបស់អ្នក។ ការយល់ច្រលំនឹងកើតឡើង ដូចនេះអ្នកនឹងរៀនពីបទពិសោធន៍ទាំងនេះដើម្បីយកទៅដោះស្រាយថ្ងៃក្រោយ។

៧) ការស្អប់នាំរឿងមិនល្អ៖
ការស្អប់មានតែនាំយកភាពស្មុគស្មាញ និងនាំយកនូវរឿងមិនល្អដល់អ្នក។ ប្រសិនបើអ្នកពិតជាចង់មានជីវិតមួយដ៏មានន័យ អ្នកត្រូវបោះចោលនូវការខឹងស្អប់របស់អ្នកជាបន្ទាន់។ ការស្អប់គឺមិនល្អនោះទេ ដូចនេះអ្នកត្រូវតែយកឈ្នះការស្អប់ឲ្យបាន ទើបជីវិតរបស់អ្នកស្រស់ថ្លា៕

ចុចអាន៖ ម្រង​​​គតិ​មាស​ទាំង ​​៦​ឃ្លា​ របស់​​​លោក​យាយ​​ Mother Teresa ​​ដើម្បី​​បណ្តុះ​សេចក្តី​ស្រលាញ់​​​​ក្នុង​ជីវិត 

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031