អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > វិធីសាស្ត្រ៤យ៉ាងដើម្បីបង្កើនកម្រិតអ័រម៉ូនសេរេតូនីនឬអ័រម៉ូនរីករាយ

វិធីសាស្ត្រ៤យ៉ាងដើម្បីបង្កើនកម្រិតអ័រម៉ូនសេរេតូនីនឬអ័រម៉ូនរីករាយ

ប្រ​ភព៖​​

សេរេតូនីន​គឺជា​អ័រម៉ូន​មួយ​ប្រភេទ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ខួរក្បាល​របស់​យើង ដែល​តួនាទី​ចម្បង​របស់​វា​គឺជា​អ្នក​បញ្ជូន​ព័ត៌មាន​ទៅវិញទៅមក​នៅ​ក្នុង​ផ្នែក​ជាច្រើន​នៃ​រាងកាយ។ អ័រម៉ូន​នេះ​ក៏​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​វា​ម្យ៉ាងទៀត​ថា​ជា​អ័រម៉ូន​រីករាយ ពី​ព្រោះ​តែ​កម្រិត​របស់​សេរេតូនីន​មាន​ច្រើន​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​អារម្មណ៍​រីករាយ ហើយ​វា​ក៏​ធ្វើការ​ជាមួយ​អ័រម៉ូន​មេឡាតូនីន​ដែល​មាន​នាទី​ជួយ​គ្រប់គ្រង​វដ្ដ​នៃ​ការ​គេង​របស់​យើង​ផង​ដែរ។ តើ​ធ្វើ​បែប​ណា​ដើម្បី​អាច​បង្កើន​កម្រិត​អ័រម៉ូន​សេរេតូនីន​ដោយ​ធម្មជាតិ​បាន ?

១) បង្កើន​ការ​ទទួលយក​សមាសធាតុ​គីមីInositol៖ សមាសធាតុ​គីមីInositol គឺជា​ស្ករ​មួយ​ប្រភេទ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ជាលិកា​របស់​មនុស្ស​និង​ថនិកសត្វ​ដទៃ​ទៀត និង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ជំរុញ​សកម្មភាព​របស់​អ័រម៉ូន​សេរេតូនីន​នៅ​ក្នុង​ខួរក្បាល​បាន។ អ្នក​អាច​រក​វា​បាន​នៅ​ក្នុង​អាហារ​ជាច្រើន​ជាពិសេស​ផ្លែឈើ​ស្រស់ៗ​និង​បន្លែ។ ហេតុនេះ ដោយ​ទទួលទាន​បន្លែ​និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន នោះ​អ្នក​អាច​បង្កើន​កម្រិត​អ័រម៉ូន​សេរេតូនីន។

២) ហាត់ប្រាណ​រាងកាយ៖ ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​បង្កើន​ការ​ផលិត​របស់​អ័រម៉ូន​សេរេតូនីន​បាន ជាពិសេស​ការ​រត់ ការ​ធាក់​កង់ និង​ការ​ហាត់​យូហ្កា។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ចាំ​ថា​ត្រូវ​ជ្រើសរើស​លំហាត់​ប្រាណ​បែប​ណា​ដែល​អ្នក​ពេញចិត្ត ដើម្បី​ឲ្យ​អ្នក​ទទួល​អារម្មណ៍​រីករាយ​និង​ធូរស្រាល។

៣) បង្កើន​សុខភាព​ពោះវៀន៖ ពោះវៀន​របស់​អ្នក​ក៏​ជា​កន្លែង​ដ៏​ចម្បង​មួយ​ដែល​អ័រម៉ូន​សេរេតូនីន​ត្រូវ​បាន​ផលិត​ដែរ។ ដូចនេះ​ការ​បង្កើន​សុខភាព​ពោះវៀន​របស់​អ្នក អ្នក​នឹង​អាច​បង្កើន​ការ​ផលិត​របស់​អ័រម៉ូន​សេរេតូនីន។ ដើម្បី​បង្កើន​សុខភាព​ពោះវៀន​របស់​អ្នក អ្នក​ត្រូវ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន សូកូឡា​ខ្មៅ ត្រី និង​យ៉ាអ៊ួ​ជាដើម។

៤) ទទួល​យក​ពន្លឺ​ថ្ងៃ៖ ពន្លឺ​ថ្ងៃ​ផ្ដល់​ឲ្យ​រាងកាយ​របស់​អ្នក​នូវ​វីតាមីន​ដេ ដែល​ចាំបាច់​សម្រាប់​រាងកាយ​របស់​អ្នក និង​ជំរុញ​ដល់​ការ​ផលិត​របស់​អ័រម៉ូន​សេរេតូនីន។ ក្រៅ​ពី​នេះ អ្នក​ក៏​អាច​បន្ថែម​ការ​ទទួលយក​វីតាមីន​ដេ​តាមរយៈ​ទឹកដោះគោ ត្រី​ដែល​សម្បូរ​ខ្លាញ់ ឈីស និង​ស៊ុត៕

ដោយ៖ ស្រីពៅ

សូមអាន៖ ​រោគសញ្ញា​ទាំង​ ៨​យ៉ាង​ដែល​ជា​ការ​ដាស់តឿន​ថា​នរណា​ម្នាក់​មាន​ជំងឺ​វង្វេង​ភ្លេចភ្លាំង

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31