អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ច្បាប់​ទម្លាប់ទាំង ៤​អំពី​សុខភាព​ដែល​មិន​អាច​យក​មក​ប្រើប្រាស់​តទៅទៀត​បាន

ច្បាប់​ទម្លាប់ទាំង ៤​អំពី​សុខភាព​ដែល​មិន​អាច​យក​មក​ប្រើប្រាស់​តទៅទៀត​បាន

ប្រ​ភព៖​​ pixabay.com

តើ​ច្បាប់​ទម្លាប់​អ្វីខ្លះ​អំពី​សុខភាព​ដែល​មិន​អាច​យក​មក​ប្រើប្រាស់​តទៅទៀត​បាន ? ខាងក្រោម​នេះ​គឺជា​ច្បាប់​ទម្លាប់​ទាំង​៤​អំពី​សុខភាព​ដែល​អ្នក​គួរតែ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ជីវិត៖

១) ដុស​ធ្មេញ​រៀងរាល់​ពេល​ទទួលទាន​អាហារ​រួច៖ មាន​ពេល​ខ្លះ​អាហារ​ដែល​យើង​ទទួលទាន​មាន​ជាតិ​អាស៊ីដ ដែល​អាច​ធ្វើឲ្យ​ធ្មេញ​របស់​យើង​ឆាប់​ខូច​បាន ហើយ​ការ​ដែល​ដុស​ធ្មេញ​ភ្លាមៗ​បន្ទាប់​ពី​ទទួលទាន​អាហារ​ទាំងនេះ​រួច នឹង​ធ្វើឲ្យ​ធ្មេញ​កាន់តែ​ឆាប់​ខូច​ទៅ​ទៀត។ មួយ​វិញ​ទៀត ការ​ដុស​ធ្មេញ​ញឹកញាប់​ពេក​ក៏​អាច​បណ្ដាល​ឲ្យ​ឈឺ​អញ្ចាញ​និង​ឈាម​អញ្ចាញ​ផង​ដែរ។ ដូច្នេះ​ការ​ដែល​ប្រសើរ​បំផុត អ្នក​គួរតែ​សម្អាត​ធ្មេញ​២ដង​ក្នុង​១ថ្ងៃ គឺ​ព្រឹក​និង​ល្ងាច​បាន​ហើយ។

២) កុំ​ផឹកទឹក​អំឡុង​ពេល​ទទួលទាន​អាហារ៖ ទឹក​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ដំណើរការ​ប្រក្រតី។ ហេតុនេះ​ហើយ​បើ​អ្នក​ផឹក​ទឹក​អំឡុង​ពេល​ទទួលទាន​អាហារ នោះ​អ្នក​នឹង​ធ្វើឲ្យ​ក្រពះ​របស់​អ្នក​ងាយស្រួល​នៅ​ក្នុង​ការ​ទទួលយក​អាហារ​និង​រំលាយ​អាហារ។

៣) ចៀសវាង​ទទួលទាន​របស់​ផ្អែម៖ តាម​ពិត​ទៅ​ការ​ទទួលទាន​អាហារ​ផ្អែម​គឺជា​ការ​ល្អ​ចំពោះ​សុខភាព​របស់​យើង ព្រោះ​ថា​ពួក​វា​មាន​ជាតិ​គ្លុយកូស​ដែល​មាន​ភាព​ចាំបាច់​សម្រាប់​ដំណើរការ​ប្រក្រតី​របស់​ខួរក្បាល។ មូលហេតុ​នេះ​ហើយ​ទើប​បាន​ជា​អ្នក​មិន​គួរ​តម​ការ​ទទួលទាន​អាហារ​ផ្អែម​ទាំងស្រុង​នោះ​ទេ។ តែ​អ្នក​អាច​ទទួលទាន​វា​បន្តិចបន្តួច​សម្រាប់​ភាព​ចាំបាច់​របស់​រាងកាយ​អ្នក​បាន។

៤) តម​ទទួលទាន​ផលិតផល​នំប៉័ង៖ នំប៉័ង​មាន​ជាតិ​សរសៃ​ដ៏​ចាំបាច់​ជាច្រើន​ដែល​អាច​នាំ​យក​ជាតិ​កូឡេស្តេរ៉ុល​និង​អាស៊ីដ​ចេញ​ពី​ក្នុង​រាងកាយ​របស់​យើង​បាន។ ម្យ៉ាងទៀត​នំប៉័ង​ក៏​មាន​ចំណែក​នៅ​ក្នុង​ការ​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ដំណើរការ​បាន​ប្រក្រតី​ដែរ។ ប៉ុន្តែ​អ្នក​ក៏​មិន​ត្រូវ​ទទួលទាន​វា​ច្រើន​ពេក​នោះ​ដែរ ប្រហែល​២០០​ក្រាម​ក្នុង​១ថ្ងៃ​ជា​ការ​គ្រប់គ្រាន់​ហើយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031