អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សញ្ញាណ ​៥​យ៉ាង​ដែល​អ្នក​អាច​កំណត់​បាន​ថា​អ្នក​កំពុង​ខ្វះខាត​វីតាមីន

សញ្ញាណ ​៥​យ៉ាង​ដែល​អ្នក​អាច​កំណត់​បាន​ថា​អ្នក​កំពុង​ខ្វះខាត​វីតាមីន

ការ​ទទួលយក​វីតាមីន​ឲ្យ​បាន​គ្រប់គ្រាន់​ពិត​ជា​មាន​ភាព​ចាំបាច់​សម្រាប់​រាងកាយ​របស់​អ្នក​ទាំងមូល​ឲ្យ​ដំណើរការ​បាន​ប្រក្រតី។ យ៉ាងណាមិញ មនុស្ស​ជាច្រើន​នៅ​តែ​មិន​ទទួល​បាន​វីតាមីន​គ្រប់គ្រាន់ ដែល​នាំ​ឲ្យ​ពួកគេ​ងាយ​នឹង​ជួប​បញ្ហា​សុខភាព​បាន។ ខាងក្រោម​នេះ​គឺជា​សញ្ញាណ​៥​យ៉ាង​ដែល​អ្នក​អាច​កំណត់​បាន​ថា​អ្នក​កំពុង​ខ្វះខាត​វីតាមីន៖

១) រមួល​ក្រពើ៖ បើ​អ្នក​ឧស្សាហ៍​រមួល​ក្រពើ នេះ​អាច​ជា​សញ្ញាណ​ដែល​បញ្ជាក់​ថា​អ្នក​កំពុងតែ​ខ្វះ​ជាតិ​កាល់ស្យូម ម៉ាញេស្យូម និង​ប៉ូតាស្យូម។ ដើម្បី​ចៀសវាង​ពី​បញ្ហា​នេះ អ្នក​អាច​ទទួលទាន​គ្រាប់ធញ្ញជាតិ ផ្លែ​ល្ពៅ ផ្លែ​ចេក និង​ផ្លែ​ប៉ោម។

២) កន្ទួល​នៅ​លើ​ស្បែក៖ រោគសញ្ញា​កន្ទួល​នៅ​លើ​ស្បែក​អាច​បណ្ដាល​មក​ពី​កង្វះ​ខាត​វីតាមីន​បេ៧។ ដូច្នេះ​ដើម្បី​បង្កើន​វីតាមីន​នេះ​នៅ​ក្នុង​រាងកាយ​អ្នក ការ​ទទួលទាន​អាហារ​ដូចជា​ផ្សិត ដំឡូង ឈីស ស៊ុត​ស្ងោរ និង​ផ្កា​ខាត់ណា​ជាដើម អាច​ជួយ​ព្យាបាល​អ្នក​ពី​រោគសញ្ញា​នេះ​បាន។

៣) តំបន់​ពណ៌​ស​នៃ​ភ្នែក​របស់​អ្នក​ប្រែ​ជា​ពណ៌​លឿង៖ កង្វះ​ការ​ទទួលយក​វីតាមីន​បេ​១២ អាច​ធ្វើឲ្យ​តំបន់​ពណ៌​ស​នៃ​ភ្នែក​របស់​អ្នក​ប្រែ​ជា​ពណ៌​លឿង​បាន។ អ្នក​អាច​ចាប់ផ្ដើម​ទទួលទាន​សាច់​គោ ថ្លើម​មាន់ ទឹកដោះគោ ត្រី​សាលមន និង​ត្រី​ធូណា ដើម្បី​បង្កើន​វីតាមីន​បេ​១២។

៤) មាន​បញ្ហា​មាត់​ធ្មេញ៖ វីតាមីន​ដេ​ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​សុខភាព​មាត់​ធ្មេញ​របស់​យើង។ កង្វះខាត​វីតាមីន​ដេ​អាច​ជា​មូលហេតុ​មួយ​ដែល​នាំឲ្យ​អ្នក​មាន​បញ្ហា​មាត់​ធ្មេញ​បាន។ ដើម្បី​ទទួលយក​វីតាមីន​ដេ​ក្នុង​រាងកាយ អ្នក​អាច​ទទួលទាន​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ អង្ករ​សម្រូប ប៉េងប៉ោះ សណ្ដែក ត្រី ក្រូច និង​ក្រូចថ្លុង​ជាដើម។

៥) ប្រេះ​បបូរ​មាត់៖ ប្រេះ​បបូរ​មាត់​អាច​ជា​សញ្ញាណ​បញ្ជាក់​ថា​អ្នក​កំពុង​ខ្វះខាត​វីតាមីន​បេ​៣ វីតាមីន​បេ២ និង​វីតាមីន​បេ​១២ ដែល​អ្នក​អាច​រក​បាន​នៅ​ក្នុង​អាហារ​ដូចជា​ត្រី​សាលមន សាច់​មាន់ ស៊ុត សណ្ដែក និង​គ្រាប់ធញ្ញជាតិ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

តើ​ទំនិញ​អ្វីខ្លះ​ដែល​ត្រូវបាន​លើកលែង​ពន្ធ និង​អាករ​នៅពេល​នាំ​ចូលមក​កម្ពុជា​?

​បើ​អ្នក​ចង់​​បង្កើត​​ឡូហ្គោ​ដ៏​​​ល្អ​បំផុត​​សម្រាប់​​ក្រុមហ៊ុន​​​​នោះ ​គួរ​សួរ​ខ្លួន​ឯង​​​៧​​សំនួរ​នេះ​សិន​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031