អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទម្លាប់​ពេលព្រឹកទាំង៣ដែលអ្នកគួរចាកចេញពីពួកវា

ទម្លាប់​ពេលព្រឹកទាំង៣ដែលអ្នកគួរចាកចេញពីពួកវា

ដើម្បី​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​របស់​អ្នក​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ទម្លាប់​ពេល​ព្រឹក​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​អ្នក​រៀងរាល់ថ្ងៃ។ ប៉ុន្តែ តើ​ទម្លាប់​ពេល​ព្រឹក​អ្វីខ្លះ​ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដែល​អ្នក​គួរ​បញ្ឈប់ ? ខាងក្រោម​នេះ​គឺជា​ទម្លាប់​ពេលព្រឹកទាំង៣ដែល​អ្នក​គួរ​ចាកចេញ៖

១) ទទួលទាន​កាហ្វេ​ខ្មៅ៖ ការ​ទទួលទាន​កាហ្វេ​ខ្មៅ​ក្រោយ​ពី​ភ្ញាក់​ពី​គេង​ភ្លាមៗ អាច​ធ្វើឲ្យ​កម្រិត​កទីសូល​របស់​អ្នក​កើន​ឡើង ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​អន្ទះអន្ទែង​បាន។ ពេលវេលា​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរ​ទទួលទាន​កាហ្វេ​គឺ​ចាប់​ពី​៣​ទៅ​៤​ម៉ោង​ក្រោយ​ពី​ក្រោក​ពី​គេង។ ប៉ុន្តែ​បើ​អ្នក​មិន​អាច​ទ្រាំ​ចាំ​ដល់​ពេល​នោះ​បាន​ទេ អ្នក​អាច​ទទួលទាន​កាហ្វេ​ទឹកដោះគោ​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​ដែល​កាហ្វេ​មាន​ចំពោះ​អ្នក​បាន។

២) ដុស​សម្អាត​ធ្មេញ​ភ្លាមៗ​ក្រោយ​ពេល​ទទួលទាន​អាហារ​រួច៖ ក្រោយ​ពី​ទទួលទាន​អាហារ​រួច ធ្មេញ​របស់​អ្នក​ក្លាយ​ជា​ទន់ខ្សោយ​ជាង​មុន ជាពិសេស​ក្រោយ​ពី​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​ស៊ីទ្រិក​ដូចជា ក្រូច​ឬ​ក្រូចឆ្មារ និង​ទទួលទាន​ទឹកសូដា។ ហេតុនេះ​ហើយ​ជា​ជាង​ដុស​សម្អាត​ភ្លាមៗ​ក្រោយ​ពេល​ទទួលទាន​រួច អ្នក​គួរ​រង់ចាំ​យ៉ាងហោចណាស់​៣០នាទី​សិន​សឹម​ដុស​សម្អាត។

៣) ខ្ជះខ្ជាយ​ពេលវេលា​ច្រើន​ទៅលើ​សំលៀកបំពាក់៖ ការ​ខ្ជះខ្ជាយ​ពេលវេលា​ច្រើន​ទៅលើ​ការ​សម្រេច​ចិត្ត​តូចតាច​ដូចជា​ជ្រើសរើស​ថា​គួរ​ស្លៀកពាក់​អ្វី​នេះ​ជាដើម ធ្វើឲ្យ​អ្នក​ខាតបង់​ថាមពល​របស់​អ្នក​សម្រាប់​យក​ទៅ​ប្រើប្រាស់​លើ​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ដទៃ​ទៀត។ ភាព​សាមញ្ញ​នឹង​សន្សំសំចៃ​ពេលវេលា​និង​ថាមពល​របស់​អ្នក។ ឬ​មួយ​ក៏​អ្នក​អាច​រៀបចំ​ទុកដាក់​សំលៀកបំពាក់​ទុក​នៅ​ពេល​យប់​រួច​មុន​ក៏​ជា​ការ​ល្អ​ដែរ។

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31