អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សញ្ញាណ​ទាំង ​៣​យ៉ាង​ដែល​អ្នក​អាច​កត់សម្គាល់​ថា​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ឬ​អត់

សញ្ញាណ​ទាំង ​៣​យ៉ាង​ដែល​អ្នក​អាច​កត់សម្គាល់​ថា​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ឬ​អត់

អាំងស៊ុយលីន​គឺជា​អ័រម៉ូន​ដែល​ត្រូវ​បាន​ផលិត​ដោយ​លំពែង ហើយ​វា​អាច​ឲ្យ​រាងកាយ​របស់​យើង​ប្រើប្រាស់​គ្លុយកូស​ពី​អាហារ​ដែល​យើង​បរិភោគ​សម្រាប់​ប្រើ​ជា​ថាមពល ឬ​ស្តុក​ទុក​សម្រាប់​ប្រើប្រាស់​ពេល​ក្រោយ ​និងជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​មិន​ឲ្យ​ទាប​ពេក​ឬ​ខ្ពស់​ពេក​នោះ​ដែរ។ នៅ​ពេល​ដែល​រាងកាយ​របស់​អ្នក​មិន​អាច​ផលិត​អាំងស៊ុយលីន​បាន​គ្រប់គ្រាន់ នោះ​វា​នឹង​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង ហើយ​បង្ក​ជា​ជំងឺ​ទឹកនោមផ្អែម​បាន។ ខាងក្រោម​នេះ​គឺជា​សញ្ញាណ​ទាំង​៤​យ៉ាង​ដែល​អ្នក​អាច​កត់សម្គាល់​ថា​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ឬ​អត់៖

១) ឧស្សាហ៍​ស្រេក​ទឹក​និង​នោម​ញឹក៖ នៅ​ពេល​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម តម្រងនោម​របស់​អ្នក​មិន​អាច​ស្រូប​យក​ជាតិ​ស្ករ​ដែល​លើស​បាន។ មូលហេតុ​នេះ​ហើយ​ទើប​បាន​ជា​វា​ត្រូវ​បញ្ចេញ​ចោល​មក​ជា​ទឹកនោម ហើយ​នាំ​យក​ជាតិ​ទឹក​ចេញ​ពី​ក្នុង​ជាលិកា​របស់​អ្នក​ផង​ដែរ។ ហេតុនេះ​ហើយ​ទើប​អ្នក​ត្រូវ​នោម​ញឹក​ហើយ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន ហើយ​ដោយសារ​ការ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន អ្នក​ក៏​ទទួលទាន​ទឹក​កាន់តែ​ច្រើន​ទៀត ហើយ​ក៏​បណ្ដាល​ឲ្យ​នោម​ញឹកញាប់​ថែម​ទៀត។

២) បង្កើន​ចំណង់​ក្នុង​ការ​ឃ្លាន​អាហារ៖ បើ​សិន​ជា​រាងកាយ​របស់​អ្នក​មិន​អាច​ផលិត​អាំងស៊ុយលីន​បាន​គ្រប់គ្រាន់​ទេ នោះ​វា​មិន​អាច​បម្លែង​អាហារ​ដែល​អ្នក​បាន​បរិភោគ​ទៅ​ជា​គ្លុយកូស​សម្រាប់​ឲ្យ​កោសិកា​របស់​អ្នក​ប្រើប្រាស់​បាន​នោះ​ទេ។ វា​នឹង​ធ្វើឲ្យ​អ្នក​ឃ្លាន​អាហារ​បើ​ទោះ​ជា​អ្នក​ទើបតែ​ទទួលទាន​រួច​ហើយ​ក៏​ដោយ។

៣) អស់កម្លាំង​ល្ហិតល្ហៃ៖ នៅ​ពេល​អ្នក​អស់កម្លាំង​ល្ហិតល្ហៃ វា​អាច​បណ្ដាល​មក​ពី​មូលហេតុ​ជាច្រើន​ផ្សេង​ពី​ជំងឺ​ទឹកនោមផ្អែម។ ប៉ុន្តែ​បើ​អ្នក​មាន​រោគសញ្ញា​នេះ​ជាមួយ​គ្នា​នឹង​រោគសញ្ញា​ទាំង​២​ខាងលើ នោះ​វា​អាច​បញ្ជាក់​បាន​ថា​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម។ មូលហេតុ​ដែល​អ្នក​ឧស្សាហ៍​អស់កម្លាំង​ល្ហិតល្ហៃ ក៏​ព្រោះតែ​មូលហេតុ​ដូចគ្នា​ដែល​អ្នក​ឧស្សាហ៍​ឃ្លាន គឺ​ដោយសារ​តែ​កោសិកា​របស់​អ្នក​មិន​មាន​គ្លុយកូស​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​ជា​ថាមពល។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

តើ​ទំនិញ​អ្វីខ្លះ​ដែល​ត្រូវបាន​លើកលែង​ពន្ធ និង​អាករ​នៅពេល​នាំ​ចូលមក​កម្ពុជា​?

​បើ​អ្នក​ចង់​​បង្កើត​​ឡូហ្គោ​ដ៏​​​ល្អ​បំផុត​​សម្រាប់​​ក្រុមហ៊ុន​​​​នោះ ​គួរ​សួរ​ខ្លួន​ឯង​​​៧​​សំនួរ​នេះ​សិន​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031