អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សកម្មភាព​ទាំង​៤​ដែល​អ្នក​គួរ​ចៀសវាង​ធ្វើដើម្បីសុខភាព​ខួរក្បាល​របស់​អ្នក​

សកម្មភាព​ទាំង​៤​ដែល​អ្នក​គួរ​ចៀសវាង​ធ្វើដើម្បីសុខភាព​ខួរក្បាល​របស់​អ្នក​

ប្រ​ភព៖​​ pixabay.com

តើ​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​កំពុងតែ​ប្រព្រឹត្ត​ដែល​មាន​ផល​ប៉ះពាល់​ចំពោះ​ខួរក្បាល​របស់​អ្នក ? ខាងក្រោម​នេះ​គឺជា​សកម្មភាព​ទាំង​៤​ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ចំពោះ​ខួរក្បាល​របស់​អ្នក​ដែល​អ្នក​គួរ​ចៀសវាង​ធ្វើ៖

១) អំបិល៖ តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ទទួលទាន​អំបិល​ច្រើន​ពេក​អាច​បង្កើន​ហានិភ័យ​ពី​ការ​កើន​ឡើង​សម្ពាធ​ឈាម នោះ​វា​នឹង​អាច​បណ្ដាល​ឲ្យ​មាន​ការ​ចុះ​ថយ​នៃ​ដំណើរការ​ខួរក្បាល និង​បង្កើន​ហានិភ័យ​ពី​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។ បើ​កាលណា​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​មាន​ខ្ពស់ នោះ​វា​អាច​នាំ​មក​នូវ​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ខួរក្បាល​របស់​អ្នក​បាន។

២) គេង​មិន​បាន​គ្រប់គ្រាន់៖ នៅ​ពេល​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ អ្នក​ប្រាកដ​ជា​ទទួល​អារម្មណ៍​ថា​ឈឺក្បាល ពិបាក​ក្នុង​ការ​ផ្ចង់​ស្មារតី និង​អស់កម្លាំង​ថាមពល។ បើ​អ្នក​បន្ត​គេង​មិន​បាន​គ្រប់គ្រាន់​ក្នុង​រយៈពេល​យូរ វា​អាច​ប៉ះពាល់​ដល់​ការ​ចងចាំ​របស់​អ្នក​ហើយ​និង​ខួរក្បាល​របស់​អ្នក​ផង​ដែរ។ នេះ​ក៏​ព្រោះ​តែ​នៅ​ពេល​អ្នក​គេង ខួរក្បាល​របស់​អ្នក​បាន​សម្រាក​និង​មាន​ឱកាស​បាន​លាង​សម្អាត​សារធាតុ​ពុល​ទាំងឡាយ​ដែល​បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក។

៣) ទទួលទាន​អាហារ​ច្រើន​ហួសហេតុ៖ ការ​ទទួលទាន​អាហារ​ច្រើន​ហួសហេតុ​ពេក​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ចំពោះ​ខួរក្បាល​របស់​អ្នក ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​ដល់​ដំណើរការ​នៃ​ការ​គិត​បាន។ ហេតុនេះ​អ្នក​គួរ​ទទួលទាន​ក្នុង​បរិមាណ​សមល្មម និង​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ​ចំពោះ​អ្នក។

៤) ភាព​ឯកា៖ ភាព​ឯកា​មិន​សំដៅ​ទៅលើ​ការ​ដែល​គ្មាន​មិត្តភ័ក្ដិ​នោះ​ឡើយ ព្រោះ​ថា​អ្នក​ដែល​មាន​មនុស្ស​ច្រើន​នៅ​ក្បែរ​ជុំវិញ​ខ្លួន​ក៏​ពួកគេ​អាច​មាន​អារម្មណ៍​ឯកា​បាន ឯ​អ្នក​ដែល​នៅ​ម្នាក់​ឯង​ក៏​អាច​រីករាយ​ជាមួយ​ការ​ដែល​នៅ​ម្នាក់​ឯង​ដោយ​មិន​មាន​អារម្មណ៍​ឯកា​ដែរ។ ភាព​ឯកា​អាច​ធ្វើឲ្យ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ស្ត្រេស​និង​គិត​អវិជ្ជមាន៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031