អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទាំងនេះគឺជាអាហារ​ចំនួន​៣​ប្រភេទ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​សុខភាព​ភ្នែក​របស់​អ្នក

ទាំងនេះគឺជាអាហារ​ចំនួន​៣​ប្រភេទ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​សុខភាព​ភ្នែក​របស់​អ្នក

ភ្នែក​របស់​យើង​ម្នាក់ៗ​ពិត​ជា​សំខាន់​ណាស់ ប៉ុន្តែ​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​ដោយ​មាន​កត្តា​រួមផ្សំ​ជាច្រើន ការ​ថែទាំ​ភ្នែក​ឲ្យ​បាន​ល្អ​បាន​ក្លាយ​ជា​រឿង​ពិបាក​ជា​ខ្លាំង។ ទោះជាយ៉ាងណា ខាងក្រោម​នេះ​គឺជា​អាហារ​ចំនួន​៣ប្រភេទ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​សុខភាព​ភ្នែក​របស់​អ្នក៖

១) បន្លែ​បៃតង៖ មូលហេតុ​ចម្បង​ដែល​បន្លែ​បៃតង​មាន​ផល​ល្អ​ចំពោះ​សុខភាព​ភ្នែក​របស់​យើង នេះ​ក៏​ដោយសារ​តែ​ពួក​វា​មាន​សារធាតុ​បំប៉ន​ដូចជា ​lutein និង zeaxanthin ដែលlutein អាច​ជួយ​ការពារ​រ៉េទីន​របស់​ភ្នែក​ពី​កម្ដៅ​ថ្ងៃ។ ម្យ៉ាងទៀត​ពួក​វា​ក៏​សម្បូរ​វីតាមីន​អា ដែល​អាច​ជួយ​ការពារ​ករនេ ដែល​ជា​ស្រទាប់​ក្រៅ​បង្អស់​របស់​ភ្នែក​ផង​ដែរ។

២) បន្លែ​ពណ៌​ទឹកក្រូច៖ បន្លែ​ពណ៌​ទឹកក្រូច​ទទួល​បាន​ពណ៌​របស់​វា​មក​ពី​សមាសធាតុ​គីមី​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា beta-carotene ដែល​ក្រោយ​ពី​ទទួល​យក​ចូល​ក្នុង​រាងកាយ​របស់​យើង រាងកាយ​របស់​យើង​បម្លែង​វា​ទៅ​ជា​វីតាមីន​អា​ដែល​ចាំបាច់​ជាពិសេស​សម្រាប់​សុខភាព​ភ្នែក​របស់​យើង។ ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​សារធាតុ​នេះ​ដើម្បី​សុខភាព​ភ្នែក​របស់​អ្នក អ្នក​អាច​ទទួល​ទាន​បន្លែ​ដែល​សម្បូរ​ជាតិ​beta-carotene មាន​ដូចជា​ដំឡូង​ជ្វា ល្ពៅ ការ៉ុត និង​ល្ហុង​ជាដើម។

៣) ផ្លែឈើ​ដែល​មាន​អាស៊ីដ​ស៊ីទ្រិក៖ ក្រូច ក្រូចឆ្មារ ទំពាំងបាយជូរ ក្រូចថ្លុង ក្រូច​ចិន​ជាដើម សុទ្ធតែ​សម្បូរ​ដោយ​វីតាមីន​សេ ដែល​មាន​សារសំខាន់​សម្រាប់​ភ្នែក​របស់​យើង។ ប៉ុន្តែ​វីតាមីន​សេ​ងាយ​នឹង​ត្រូវ​បំផ្លាញ​បាន​ដោយសារ​កម្ដៅ​និង​ពន្លឺ ហេតុនេះ​ដើម្បី​ទទួល​បាន​ប្រយោជន៍​របស់​វា អ្នក​គួរតែ​ទទួលទាន​ផ្លែឈើ​ទាំងនេះ​នៅ​ពេល​នៅ​ស្រស់ៗ​និង​ថ្មីៗ​នៅ​ឡើយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031