អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រោគសញ្ញា​៣យ៉ាង​នៃ​ការ​ខ្វះខាត​វីតាមីន​សេ​ដែល​អ្នក​អាច​កំពុងតែ​ព្រងើយ​កន្តើយ

រោគសញ្ញា​៣យ៉ាង​នៃ​ការ​ខ្វះខាត​វីតាមីន​សេ​ដែល​អ្នក​អាច​កំពុងតែ​ព្រងើយ​កន្តើយ

ប្រ​ភព៖​​

វីតាមីន​សេ​មាន​សារសំខាន់​សម្រាប់​ការ​លូតលាស់​របស់​ជាលិកា និង​ដើម្បី​ជួសជុល​ទូទាំង​សារពាង្គកាយ​របស់​យើង។ វា​ក៏​ជួយ​ដល់​ការ​កកើត​របស់​កូឡាសែន ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើត​ស្បែក សរសៃឈាម ឆ្អឹង និង​សរសៃពួរ។ មិនតែប៉ុណ្ណោះ វីតាមីន​នេះ​ក៏​ត្រូវការ​សម្រាប់​ការ​ព្យាបាល​របួស ការ​ស្រូបយក​ជាតិ​ដែក និង​ថែទាំ​សុខភាព​របស់​ឆ្អឹង។ ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​៣យ៉ាង​នៃ​ការ​ខ្វះខាត​វីតាមីន​សេ​ដែល​អ្នក​អាច​កំពុងតែ​ព្រងើយ​កន្តើយ៖

១) ឧស្សាហ៍​ចេញ​ឈាម​ច្រមុះ៖ ការ​ចេញ​ឈាម​ច្រមុះ​កើតឡើង​នៅ​ពេល​សរសៃឈាម​តូចៗ​នៅ​ក្នុង​ច្រមុះ​ត្រូវ​បាន​ដាច់​រហែក ហេតុនេះ​ការ​ចេញ​ឈាម​ច្រមុះ​ញឹកញាប់​គឺជា​សញ្ញាណ​ដែល​ចង្អុល​បង្ហាញ​ថា​សរសៃឈាម​នៅ​ក្នុង​ច្រមុះ​មាន​សភាព​ទន់ខ្សោយ។ ដោយសារតែ​សរសៃឈាម​ត្រូវ​បាន​ពង្រឹង​ឲ្យ​រឹងមាំ​ដោយ​កូឡាសែន ហេតុនេះ​កង្វះ​វីតាមីន​សេ​អាច​បណ្ដាល​ឲ្យ​សរសៃឈាម​មាន​សភាព​ទន់ខ្សោយ​បាន ហើយ​ក៏​ធ្វើឲ្យ​ឈាម​ច្រមុះ​ញឹកញាប់​បែប​នេះ។

២) សក់​ស្ងួត​ហើយ​បែក​ចុង៖ សក់​ភ្លឺ​រលោង​ចែងចាំង​និង​មាន​សុខភាព​ល្អ​គឺជា​សញ្ញាណ​ដែល​ចង្អុល​បង្ហាញ​ថា​អ្នក​បាន​ទទួល​យក​វីតាមីន​សេ​គ្រប់គ្រាន់​ហើយ។ យ៉ាងណាមិញ បើ​សិន​ជា​សក់​របស់​អ្នក​មាន​សភាព​ស្ងួត​ហើយ​បែក​ចុង នោះ​អ្នក​អាច​កំពុងតែ​ខ្វះខាត​វីតាមីន​សេ ព្រោះ​ថា​សក់​របស់​អ្នក​ត្រូវការ​កូឡាសែន​ដើម្បី​ភាព​រឹងមាំ​និង​មាន​សុខភាព​ល្អ តែ​បើ​សិន​ជា​អ្នក​ខ្វះ​វីតាមីន​សេ នោះ​វា​ក៏​ធ្វើឲ្យ​ការ​ផលិត​របស់​កូឡាសែន​ខ្វះខាត​ដែរ ដែល​ជា​ហេតុ​នាំឲ្យ​សក់​របស់​អ្នក​ប្រែ​ជា​ស្ងួត​ហើយ​បែក​ចុង​និង​ឆាប់​ជ្រុះ​ដូចនេះ។

៣) របួស​យូរ​ជា​សះស្បើយ៖ ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​ធ្វើការ​ជួសជុល​របួស​និង​ប្រយុទ្ធ​ជាមួយ​ការ​ចម្លង​មេរោគ​ផ្សេងៗ​អាស្រ័យ​ទៅលើ​វីតាមីន​សេ។ វីតាមីន​សេ​ជួយ​ដល់​ការ​កកើត​របស់​កូឡាសែន ដែល​ពង្រឹង​ទៅ​ដល់​ជាលិកា​ដែល​មាន​របួស។ នៅ​ពេល​វីតាមីន​សេ​មិន​មាន​គ្រប់គ្រាន់ ដំណើរការ​នេះ​មាន​ប្រសិទ្ធភាព​ទាប​ជាង​មុន ដែល​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​យូរ និង​យឺតយូរ​ក្នុង​ការ​ឲ្យ​របួស​ជា​សះស្បើយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនឯងមានភាពក្លាហានជាងមុន?

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

ក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យា STEAM នៅក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដើម្បីអោយដំណើរការកាន់តែអស្ចារ្យ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031