អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ការស្រាវជ្រាវ៖ ធ្វើការ​ច្រើនហួសហេតុ​ពេក​អាច​បណ្ដាល​ឲ្យ​អ្នក​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

ការស្រាវជ្រាវ៖ ធ្វើការ​ច្រើនហួសហេតុ​ពេក​អាច​បណ្ដាល​ឲ្យ​អ្នក​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​បុគ្គលិក​ដែល​ធ្វើការ​ច្រើន​ជាង​៥៥​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​អាច​មាន​អត្រា​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​រហូត​ទៅ​ដល់​៣៣% ។ រីឯ​អត្រា​កើត​ជំងឺ​បេះដូង​វិញ​មាន​ទៅ​ដល់​១៣​%​ ​ដែល​ការ​សិក្សា​នេះ​បាន​មក​ពី​បុគ្គលិក​៦​ម៉ឺន​នាក់​នៅ​អាមេរិក​ខាង​ជើង ប៉ែក​អឺរ៉ុប និង​អូស្ត្រាលី​ជាដើម។ នេះបើយោងតាមThe Lancet ដែលមានជំនាញផ្នែកស្រាវជ្រាវសុខភាព។

តាម​ការ​សិក្សា​បាន​និយាយ​ថា​ មាន​មនុស្ស​មួយ​ចំនួន​ចំណាយ​ពេល​ធ្វើការ​ច្រើន​ម៉ោង​ដោយ​សារ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​ខ្លួន​ធ្វើ ឯ​មួយ​ចំនួន​ទៀត​មិន​ចូលចិត្ត​ទុក​ឲ្យ​ខ្លួន​នៅ​ទំនេរ​គឺ​ពួក​គេ​ធ្វើ​នេះ​ ធ្វើ​នោះ​មិន​សម្រាក​ឡើយ។យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​ពួកគេ​រវល់ ពួកគេ​មិន​សូវ​ជា​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​សុខភាព​របស់​ខ្លួនឯង​ប៉ុន្មាន​នោះ​ទេ។

ជា​ទូទៅ​កាល​ដែល​មមាញឹក​បំពេញ​ការងារ បាន​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ចំពោះ​របប​អាហារ​របស់​ខ្លួន​យើង​ផ្ទាល់​ផង​ដែរ។ អ្នក​គួរ​តែ​ពិនិត្យ​ទៅលើ​ការ​ចំណាយ​ពេល​ធ្វើ​ការ​ងារ​របស់​អ្នក​ និង​សុខភាព​របស់​អ្នក​ ធ្វើ​យ៉ាង​ណា​ឲ្យ​វា​មាន​តុល្យភាព​រវាង​គ្នា​នឹង​គ្នា​ ព្រោះ​បើ​មិន​ពុំ​នោះ​ទេ​អ្នក​អាច​នឹង​មាន​ភាព​ស្ដាយក្រោយ​ទៅ​ថ្ងៃ​មុខ៕

ដោយ៖ តូច ម៉ាយ៉ារស្មី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031