អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > អ្មក​គាំទ្រ​អស់សង្ស័យ​ ក្រោយ​ឃើញ​រូប​ថត​សមាជិក​គ្រួសារ Fan Bingbing

អ្មក​គាំទ្រ​អស់សង្ស័យ​ ក្រោយ​ឃើញ​រូប​ថត​សមាជិក​គ្រួសារ Fan Bingbing

សម្រស់របស់តារាឯកស្រីដ៏ឆ្នើម Fan Bingbing ត្រូវបានមហាជនដាក់ការសង្ស័យថាអាចមកពីមានការកែកុនបន្ថែមបន្ថយពីចុងកាំបិទគ្រូពេទ្យជំនាញផ្នែកវះកាត់កែសម្ភស្ស ប៉ុន្តែក្រោយពីបានឃើញរូបថតក្រុមគ្រួសាររបស់នាងដែលមានពណ៌សខ្មៅធ្វើឱ្យអ្នកគាំទ្រអស់ការសង្ស័យតែម្ដង ប៉ុន្តែជំនួសមកវ័យដោយការភ្ញាក់ផ្អើល។

សប្ដាហ៍នេះ រូបថតពណ៌សខ្មៅជាច្រើនសន្លឹករបស់ Fan Bingbing  កាលពីកុមារភាពនិងក្រុមគ្រួសារមានលោកប៉ាអ្នកម៉ាក់និងលោកយាយរបស់នាង ត្រូវបានចែកចាយបន្តគ្នាលើបណ្ដាញអ៊ីនធឺណិត ដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងក៏ដូចជាប្រិយមិត្តទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង។

រូបថតពណ៌សខ្មៅរបស់លោកយាយ តារាសម្ដែងជួរមុខរបស់ចិននេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលឃើញរូបថត Fan Bingbing និងលោកប៉ាអ្នកម៉ាក់របស់នាងទៅទៀត ដោយអ្នកដែលបានឃើញរូបថតនោះបាននិយាយថាជារូបថតដែលមើលទៅដូចជាតារាសម្ដែង ចំណែកអ្នកលេងអ៊ីនធឺណិតម្នាក់ក៏បាននិយាយដែរថា “សម្រាប់ខ្ញុំផ្ទាល់ គិតថាលោកយាយរបស់នាងស្អាតជាងលោកប៉ាអ្នកម៉ាក់នាងទៅទៀត” ខណៈអ្នកលេងអ៊ីនធឺណិតម្នាក់ទៀតនិយាយថា “តំណពូជគ្រួសាររបស់នាងពិតជាខ្លាំងមែន”។

ដោយសារតែខ្សែភាពយន្តភាគចុងក្រោយរបស់នាង The Empress of China។តារាសម្ដែងដ៏មានប្រជាប្រិយនិងមានការគាំទ្រខ្លាំងរបស់ចិន Fan Bingbing ក៏ត្រូវមហាជនហៅនាងថា អ៊ូ មីនាង នាពេលថ្មីៗនេះដែរ។ ជាពិសេស អ៊ូ មីនាងរូបនេះ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាប់ឈ្មោះជាតារាស្រីដ៏មានឥទ្ធិពលបំផុតម្នាក់របស់ប្រទេសចិនដូចគ្នាផងដែរ៕

ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ jaynestars

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មុន​ពេល​ហាមាត់​​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​៣​ចំណុច​នេះ​សិន​​!

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930