តើ​នឹង​មាន​អ្វី​កើត​ឡើង ​ពេល​ផ្កាយ​ព្រឹក​ត្រលប់​មក​ជួប​ដៃ​គូ​ចាស់​?

ផ្សាយចេញ ៖ 21-Jun-2016 6:19 am

ប្រ​ភព៖​​ http://gossipstar.mthai.com/

ក្រោយការប្រកាសវិលត្រលប់មកសម្ដែងជាថ្មីម្ដងទៀតរបស់នាង Kob Suvanant ធ្វើឱ្យអ្នកគាំទ្រអតីតតារាសម្ដែងរូបនេះសង្ស័យ និងតាមដានចង់ដឹងគ្រប់គ្នាថា តើតារាឯកបុរសរូបណានឹងក្លាយជាតួឯកក្នុងរឿងដែលអ្នកម្ដាយរូបនេះនឹងសម្ដែងនៅក្នុងរឿងដំបូងដែលនាងនឹងចូលប្រឡូកក្នុងវិស័យភាពយន្តឡើងវិញ ហើយម្នាក់នោះមិនមានអ្នកណាឆ្ងាយនោះទេគឺជាដៃគូសម្ដែងចាស់របស់នាងនោះឯង។


តារាសម្ដែងអ្នកម្ដាយកូនពីរ ឬ ដែលប្រជាជនកម្ពុជានិយមហៅថា នាងផ្កាយព្រឹក ក្រោយពីសម្ងំធ្វើជាស្ត្រីមេផ្ទះនិងអ្នកម្ដាយមួយរយៈធំមកហើយនោះ ពេលនេះតារាស្រីលំដាប់លេខមួយរបស់ថៃរូបនេះ បានបង្ហាញវត្តមាននិងសមត្ថភាពសម្ដែងម្ដងទៀត នៅក្នុងរឿង “ទឹកច្រោះខ្សាច់”


រឿង “ទឹកច្រោះខ្សាច់” ឆ្នាំ២០១៦ នេះ កាន់តែទទួលបានការចាប់អារម្មណ៍ទ្វេរឡើងនៅពេលនាង  Kob Suvanant សម្រេចចិត្តចូលរួមសម្ដែង ហើយរឹតតែពិសេសទៀតនោះគឺការត្រលប់មកជួបគ្នាជាថ្មីរបស់តារាសម្ដែងដ៏សក្ដិសម នាងផ្កាយព្រឹកនិង លោកផាកឬ ដែលមានឈ្មោះពិតថា Num Sornram Teppitak ។


រឿងភាគមនោសញ្ចេតនាសម្ដែងពីជីវិតគ្រួសារនេះ ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាជនជាតិថៃរហូតត្រូវបានផលិតករនិងស្ថានីយទូរទស្សន៍លើកយកមកថតសារជាថ្មីដល់ទៅពីរដងរួចមកហើយ ហើយសុទ្ធតែទទួលបានការនិយមគាំទ្រដូចៗគ្នា មិនថាជា Version ដែលសម្ដែងដោយ Nok Sinjai និង Tua Sarunyu Wongkrachang ឬក៏សម្ដែងដោយ Nok Chatchai Plengpanich និង Nok Jariya Anfone នោះទេ។


រំលឹកឡើងវិញរឿង Kob Sovannant និង Num Sornram ចាប់ដៃគូសម្ដែងជាមួយគ្នាជាច្រើនរឿងហើយរឿងដែលធ្វើឱ្យប្រិយមិត្តចងចាំដល់ថ្នាក់ជំរុញឱ្យអ្នកទាំងពីរក្លាយជាគូពិតនៅក្នុងជីវិតឯកជនមានដូចជារឿង “នាងផ្កាយព្រឹក”និង “ខ្សែលោហិត”ជាដើម។


ថ្វីត្បិតតែរឿងភាគដែលសម្ដែងដោយអតីតដៃគូសម្ដែងដ៏សក្ដិសមទាំងពីរមិនទាន់ត្រូវបានបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ក៏ពិតមែនប៉ុន្តែបើតាមការសន្និដ្ឋានរបស់អ្នកវិភាគក៏ដូចជាទស្សនិកជនរឿងភាគថៃសុទ្ធតែយល់ឃើញដូចៗគ្នាថា ការវិលត្រលប់មកចាប់ដៃគូសម្ដែងចាស់របស់នាង Kob Sovanant នឹងធ្វើឱ្យត្រលប់មកគ្រងតំណែងជាតារាឯកស្រីលំដាប់លេខ១នៅក្នុងប្រទេសថៃជាថ្មីម្ដងទៀតយ៉ាងងាយ៕


ទស្សនាវីដេអូរូបភាពខ្លះពីរឿងភាគ “ទឹកច្រោះខ្សាច់”ខាងក្រោមនេះ៖






អត្ថបទ៖ សុខា នីកា

ប្រភព៖ gossipstar.mthai.com


 


 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared