អត្ថបទថ្មីបំផុត
Home > នីតិវិធី​អាជីវកម្ម > កម្មវិធី​ The Voice កម្ពុជា​រក​ឃើញ​ម្ចាស់​ពាន តែ​ The Voice ម៉ិចស៊ីកូ​ ត្រូវ​គេ​បាញ់​សម្លាប់​

កម្មវិធី​ The Voice កម្ពុជា​រក​ឃើញ​ម្ចាស់​ពាន តែ​ The Voice ម៉ិចស៊ីកូ​ ត្រូវ​គេ​បាញ់​សម្លាប់​

ក្នុងពេលដែលកម្ពុជាបានឃើញម្ចាស់ពាន The Voice Cambodia សម្រាប់រដូវកាលទីពីរ តែកម្មវិធី The Voice Mexican បែរជាបាត់បង់អតីតបេក្ខជនមួយរូបដោយសារតែរងការបាញ់សម្លាប់ពីឃាតករកាលពីសប្ដាហ៍មុន។

តារាចម្រៀង Alejandro Jano Fuentes ឬជាបេក្ខជនកម្មវិធី The Voice Mexican កាលពីឆ្នាំ២០១១ បាន ស្លាប់ភ្លាមៗក្រោយពីរងការបាញ់ប្រហារចំនួន៣គ្រាប់ពីខ្មាន់កាំភ្លើងម្នាក់ក្រោយពីរូបលោកត្រូវបានបញ្ជាឱ្យចុះពីរថយន្តកាលពីរាត្រីថ្ងៃព្រហស្បត្តិ៍បន្ទាប់ពីចាកចេញពីសាលារៀន Tras Bambalinas នាភាគខាងត្បូងឈៀងខាងលិចទីក្រុង ឈីកាហ្គូ ជាកន្លែងដែលលោកប្រារព្ធពិធីខួបកំណើតគម្រប់អាយុ ៤៥ឆ្នាំរបស់លោក។

ការបាញ់ប្រហារអតីតបេក្ខជន The Voice Mexican រូបនេះកើតឡើងមិនដល់មួយសប្ដាហ៍ផងក្រោយពីមានការបាញ់សម្លាប់នាង Christina Grimmie អតីតបេក្ខជនដ៏លេចធ្លោមួយរូបនៃកម្មវិធី The Voice US នៅក្នុងព្រឹត្តិការណ៍ជំនួបជាមួយអ្នកគាំទ្រ (Meet and Greet) នាទីក្រុង Orlando រដ្ឋ Florida ហើយឃាតកក៏បានបាញ់សម្លាប់ខ្លួនភ្លាមៗផងក្រោយពីបានសម្លាប់តារាចម្រៀងដ៏ស្រស់ស្អាតនិងជាអតីតកូនក្រុមរបស់ Adam Levine រួច។
បើតាមការឱ្យដឹងពីស្ថានីយទូរទស្សន៍ WGN ប៉ូលិសកំពុងតែស៊ើបអង្កេតលើករណីនេះថាតើ ជាអំពើឃាតកម្មឬជាអំពើប្លន់ប្រដាប់អាវុធ។

មិត្តភក្ដិរបស់តារាចម្រៀងរូបនេះបាននិយាយថា ពួកគេបានរៀបចំកាន់ទុក្ខដល់ Alejandro Jano Fuentes នៅក្នុងស្ទីតឌីយ៉ូផ្ទាល់របស់លោកនាទីក្រុងឈីហ្គាកូកាលពីល្ងាចថ្ងៃសៅរ៍កន្លងមកផងដែរ។

នៅក្នុងខែឧសភានេះ គឺជាខែដ៏សោកសៅមួយសម្រាប់ប្រិយមិត្តអ្នកគាំទ្រកម្មវិធី The Voice ដែលជាកម្មវិធីប្រកួតប្រជែងសមត្ថភាពសំឡេងដ៏ធំនិងមានប្រទេសជាច្រើនទិញកម្មសិទ្ធិទៅផលិតនៅក្នុងប្រទេសរបស់ខ្លួនហើយក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ។

ក្នុងរដូវកាលទីពីរនេះក៏បានរកឃើញម្ចាស់ពានហើយកាលពីរាត្រីថ្ងៃអាទិត្យយប់ម្សិលម្ង៉ៃ ដោយពានរង្វាន់ម្ចាស់ពានរង្វាន់ The Voice Cambodia នេះបានទៅលើ ថែល ថៃ ដែលជាកូនក្រុមរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា៕

ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ www.billboard.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​​​បុគ្គលិកលក្ខណៈ​ពិសេស​​ ៥​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​អស្ចារ្យ ​ទោះ​បី​មិន​បាន​​​គិត​បែប​នេះ​ក្តី!​

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

​ជំនាញ​៤​យ៉ាង​អ្នក​ត្រូវ​​តែ​ពង្រឹង​​ជាប្រចាំ​​​​ ​ដើម្បី​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​​មួយ​រូប​!​

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ចូលរួម​កម្មវិធី «ស្វែងយល់​ពី​បញ្ហា​ប្រឈម​នៃ​ធុរកិច្ច​បរាជ័យ» ដើម្បី​ទទួល​​បាន​មេរៀន​អាជីវកម្ម​ថ្មីៗ

សំរាម​គឺជា​បញ្ហា​​ចម្បង​​ដែល​កំពុង​បំផ្លាញ​សម្រស់​របស់​ធម្មជាតិ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​រាល់​ថ្ងៃ

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31