អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ​ តួឯក​រឿង “រាជបុត្រឆ្លងភព” អស់សិទ្ធិ​​សម្ដែង​ក្រោយ​មាន​ព័ត៌មាន​អាស្រូវ​ផ្លូវភេទ​ច្រើន​ករណី​

​ តួឯក​រឿង “រាជបុត្រឆ្លងភព” អស់សិទ្ធិ​​សម្ដែង​ក្រោយ​មាន​ព័ត៌មាន​អាស្រូវ​ផ្លូវភេទ​ច្រើន​ករណី​

ប្រ​ភព៖​​ parkyoochunsgfc.com

Park Yoochun តារាចម្រៀងដែលជាអតីតសមាជិកក្រុម TVXQ ដ៏ល្បីល្បាញក្រោយងាកមកប្រឡូកក្នុងវិស័យសម្ដែងក៏ទទួលបានការគាំទ្រយ៉ាងច្រើនជាពិសេសតួអង្គជាព្រះបុត្រដែលត្រូវឆ្លងភពឆ្លងពេលវេលាដើម្បីដោះស្រាយក្ដីឃាតកម្មព្រះមេហសីពេលនេះអាចនឹងនៅសល់ត្រឹមជាការចងចាំព្រោះនឹងគ្មានផលិតករណាជ្រើសរើសតារាដែលមានរឿងអាស្រូវច្រើនឱ្យសម្ដែងក្នុងរឿងរបស់គេនោះទេ។

ក្រោយរងការចោទប្រកាន់ជាច្រើនលើកច្រើនសារទាក់ទងនឹងរឿងអាស្រូវផ្លូវភេទធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់តារារូបនេះធ្លាក់ដល់បាតដូច្នេះមិនមែនជាការងាយស្រួលទេដើម្បីឱ្យគេអាចត្រលប់មកសម្ដែងជាតួអង្គឯកម្ដងទៀត។ ជាពិសេសទៀត បើតាមការឱ្យដឹងពីបណ្ដាញសារព័ត៌មានល្បីមួយ ផលិតករជាច្រើនបានផ្ដល់ចម្លើយបែបបដិសេធថា “បើទោះជាការពិតនោះគ្រាន់តែជាការចោទប្រកាន់ក្ដីប៉ុន្តែមិនមានអ្នកណាសុខចិត្តជ្រើសរើសតារាដែលអ្នកគាំទ្រឈប់គាំទ្រឱ្យមកសម្ដែងក្នុងរឿងរបស់គេនោះទេ” ។ នេះបើតាមការឱ្យដឹងពីផលិតករសុំមិនបញ្ចេញឈ្មោះម្នាក់។

ការបាត់បង់កេរ្តិ៍ឈ្មោះរបស់ Park Yoochun មិនត្រឹមតែដោយសាររឿងអាស្រូវមួយមុខនោះទេ តែដោយសារតែផលិតកម្មដែលលោកច្រៀងឱ្យដូចជា C-JeS Entertainment ក៏មានព័ត៌មានជាប់ពាក់ព័ន្ធនឹងពួកសង្គមងងឹតផងដែរ។

បច្ចុប្បន្នតារាចម្រៀងតារាសម្ដែងកូរ៉េខាងត្បូង Park Yoochun កំពុងត្រូវស៊ើបអង្កេតចំនួន ៤ករណីទាក់ទងនឹងរឿងអាស្រូវផ្លូវភេទ ហើយផលិតកម្មរបស់លោកក៏បាននប្រកាសឱ្យដឹងដែរថា តារារូបនេះចាកចេញពីពិភពសិល្បៈបើសិនជាប៉ូលិសរកឃើញថាគេពិតជាប្រព្រឹត្តិដូចការចោទប្រកាន់មែននោះ ៕

ប្រែសម្រួល៖ សុខា នីកា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មុន​ពេល​ហាមាត់​​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​៣​ចំណុច​នេះ​សិន​​!

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​កុំ​ឲ្យ​មនុស្ស​៤​ប្រភេទ​នេះ​ខ្ចី​លុយ​នេះ​ឲ្យ​សោះ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930