ព្យាយាមគង់​បាន​សម្រេច​ កំពូល​អ្នក​គាំទ្រ​ប្រើ​រយៈ​ពេល​៥​ឆ្នាំ ​ទីបំផុត​​អាច​យក​បេះដូង​តារា​ដែល​នាង​លួច​ស្រលាញ់​

ផ្សាយចេញ ៖ 24-Jun-2016 9:54 am

Jake T.Austin

ប្រ​ភព៖​​ news.directv.com

អ្នកគាំទ្រដ៏ស្មោះត្រង់ Danielle Caesar អាយុ២២ឆ្នាំ បានលួចស្រលាញ់តារាសម្ដែងដ៏ល្បីឈ្មោះ Jake T. Austin របស់ Disney យ៉ាងខ្លាំងហើយនាងក៏ចាប់ផ្ដើមប្រើមធ្យោបាយតាមរយៈបណ្ដាញសង្គម Twitter ដើម្បីសាសងជាមួយនឹង

បុរសក្នុងក្ដីស្រមៃតាំងពីឆ្នាំ២០០៩មកម្ល៉េះហើយទីបំផុតពេលនេះសេចក្ដីព្យាយាមរបស់នាងបានសម្រេចហើយ។


ក្មេងស្រីដែលជាអ្នកគាំទ្រភាគច្រើនតែងតែប្រើប្រាស់មធ្យោបាយតាមរយៈបណ្ដាញសង្គមដើម្បីធ្វើការទំនាក់ទំនងជាមួយ

នឹងតារាសម្ដែងដែលពួកគេគាំទ្រនិងដើម្បីពីក្ដីរំភើបរីករាយរបស់ពួកគេយ៉ាងណាមិញ Danielle Caesar ដែលបានបាក់ចិត្ត

ស្រលាញ់តារាសម្ដែង Jake ដែលសម្ដែងជាតួអង្គ Max Russo ក្នុងភាពយន្ត  Disney រឿង Wizard of Waverly Placeជាមួយនឹងមិត្តសម្លាញ់របស់គេSelena Gomez និង David Henrie ផងដែរ។


បន្ទាប់ពីប្រើការព្យាយាមអស់រយៈពេល៥ឆ្នាំពេលនេះ Danielle អាចក្ដោបយកបេះដូងរបស់  Jake T.Austin បានហើយ ហើយនៅពេលនេះអ្នកទាំងពីរក៏បានប្រកាសសេពគប់គ្នាយ៉ាងបើកចំហផងដែរ។


អ្នកគាំទ្រពិសេសនារីៗបន្ទាប់ពីបានដឹងរឿងរ៉ាវមនោសញ្ចេតនាស្នេហារបស់អ្នកទាំងពីរហើយបានចូលមក Comments អបអរជាច្រើនក្នុងនោះមានដូចជា “នោះជាអ្វីដែលខ្ញុំចង់ធ្វើ” ។ល។


នេះមិនមែនជាលើកទីមួយនោះទេដែលអ្នកគាំទ្របានក្លាយមកជាម្ចាស់គ្របគ្រងបេះដូងតារាដែលខ្លួនស្រលាញ់ព្រោះមានតារាហូលីវូដជាច្រើននាក់ទៀតដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនមានដូចជា Nicolas Cage បានរៀបការជាមួយ Alice Kim អ្នកគាំទ្រដែលជាអ្នករត់តុក្នុងភោជនីយដ្ឋានមួយដែលលោកចូលទទួលទាន ចំណែកឯតារាសម្ដែងនិងជាផលិតករ Matt Damon ក៏បានសេពគប់ជាមួយនឹងនាង Luciana Barroso ដែលបានជួយលោកឱ្យគេច

ផុតពីភាពច្របូកច្របល់ក្នុងការចុះហត្ថលេខាដល់ក្រុមអ្នកគាំទ្រនៅ Miami ៕


 


ប្រែសម្រួល៖ សុខានីកា


ប្រភព៖ http://www.businessinsider.com/fan-girl-is-dating-her-celebrity-crush-2016-1

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared