អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > អ្នក​ខកខាន​​មិនបាន​​ទស្សនា​រឿង​ភាគ​បែប​មនោសញ្ចេតនា​ទាំង​​៦រឿង​នេះ ​ចាត់​ទុ​ក​ដូច​មិន​ស្គាល់​រឿង​កូរ៉េ​

អ្នក​ខកខាន​​មិនបាន​​ទស្សនា​រឿង​ភាគ​បែប​មនោសញ្ចេតនា​ទាំង​​៦រឿង​នេះ ​ចាត់​ទុ​ក​ដូច​មិន​ស្គាល់​រឿង​កូរ៉េ​

រឿងភាគកូរ៉េទាំង ១០រឿងនេះ គឺជារឿងភាគដែលទទួលបានការគាំទ្រនិងចូលចិត្តយ៉ាងខ្លាំងពីអ្នកទស្សនាពិសេសទស្សនិកជនដែលមិនមែនជាជនជាតិកូរ៉េ។ បើសិនជាអ្នកចាប់ផ្ដើមបោះជំហានចូលទៅក្នុងពិភពសិល្បៈកូរ៉េ Biz Khmer សូមណែនាំរឿងភាគដ៏ល្អមើលនិងគួរឱ្យជក់ចិត្តទាំង១០ រឿងនេះដល់ប្រិយមិត្តព្រោះបើប្រិយមិត្តខកខានប្រៀបបាននឹងមិនស្គាល់រឿងភាគកូរ៉េ។

១./You’re Beautiful – ដូនជីវ័យក្មេងដែលមានបងប្រុសជាសមាជិកក្រុមចម្រៀងដ៏ល្បីល្បាញរបស់កូរ៉េ ដោយសារតែមូលហេតុមួយបានធ្វើឱ្យនាងត្រូវបន្លំខ្លួនធ្វើជាបងប្រុសរបស់នាង។ បន្ទាប់មករឿងរ៉ាវស្នេហាត្រីកោណក៏បានកើតឡើងខណៈដែលនាងខ្លួនឯងក៏ព្យាយាមលាក់បាំងពីអត្តសញ្ញាណពិតរបស់ខ្លួន។ តើបេះដូងរបស់ស្រីតូចបន្លំខ្លួនជាប្រុសនេះនឹងបានទៅលើបុរសរូបណា?

២./Flower Boy Ramen Shop – រឿងរ៉ាវដ៏សែនរ៉ូមែនទិចលាយនឹងភាពកំប្លុកំប្លែងបានកើតឡើងនៅក្នុងហាងលក់មីមួយកន្លែងនៅពេលដែលតួស្រីត្រូវធ្វើការក្នុងហាងជាមួយសុទ្ធតែជាបុរសសង្ហានិងគួរឱ្យទាក់ទាញ។ ប៉ុន្តែរឿងរ៉ាវមិនមែនមានតែប៉ុណ្ណឹងទេនៅមានចំណងបញ្ហាជាច្រើនទៀត ទាល់តែតាមដានទើបអាចដឹងបាន។

 

៣./My Name Is Kim Sam Soon – ស្រីវ័យរាងជ្រេដែលមិនមានអ្វីដែលទាក់ទាញសោះ ជីវិតរបស់នាងបានផ្លាស់ប្ដូរក្រោយពីនាងបានជួបនឹងបុរសសង្ហាម្ចាស់ភោជនីយដ្ឋានម្ហូបបារាំង បុរសដែលជាទីប៉ងប្រាថ្នានៃនារីគ្រប់រូប។រឿងរ៉ាវស្នេហារវាងចុងភៅស្រីមិនសូវទាក់ទាញនិងថៅកែកំលោះរូបសង្ហាមួយគូមិនត្រឹមតែធ្វើឱ្យអ្នកទស្សនាទទួលបានអារម្មណ៍ផ្អែមល្ហែមប៉ុណ្ណោះទេថែមទាំងជួយផ្ដល់កម្លាំងចិត្តឱ្យនារីដែលមានរូបរាងធាត់មួយចំនួនមានកម្លាំងចិត្តផងដែរ។

៤./Secret Garden – អ្នកណាទៅស្មានដល់ថាទាយាទម្ចាស់ផ្សារទំនើបដ៏ធំរបស់កូរ៉េអាចមានស្នេហាជាមួយនឹងនារីតួជំនួសដ៏សាមញ្ញម្នាក់ ដោយសារតែហេតុការចម្លែកធ្វើឱ្យអ្នកទាំងពីរត្រូវប្ដូរព្រលឹងគ្នា។ថ្វីត្បិតតែការប្ដូរព្រលឹងគ្នាធ្វើឱ្យអ្នកទាំងពីរបានយល់ពីគ្នាច្រើន ប៉ុន្តែអ្នកទាំងពីរនៅតែត្រូវតែពុះពារឧបសគ្គឋានៈខាងសង្គមដដែល។ ការតស៊ូដើម្បីជម្នះឧបសគ្គរបស់តួអង្គនេះហើយ ដែលធ្វើឱ្យអ្នកទស្សនាខ្លះស្រក់ទឹកភ្នែកព្រោះតែអាណិតវាសនាស្នេហាអ្នកទាំងពីរទៀតផង។

៥./City Hunter -គ្រាន់តែស្ដាប់ឮឈ្មោះសាច់រឿងអ្នកទស្សនាច្បាស់ជាយល់ថាជាប្រភេទរឿងបាញ់ប្រហារជាក់ជាមិនខាន ប៉ុន្តែសូមប្រាប់ថាអ្វីដែលប្រិយមិត្តគិតនោះមិនខុសទេ គ្រាន់តែមិនទាន់ត្រូវ១០០ ភាគរយព្រោះក្រៅពីជាប្រភេទរឿងសងសឹកចំពោះរដ្ឋាភិបាលដែលបានសំលាប់ក្រុមរបស់ឪពុករបស់ខ្លួនហើយ រឿងនេះក៏ជារឿងស្នេហាមនោសញ្ចេតនារបស់បុរសបន្លំខ្លួនចូលធ្វើជាអង្គរក្សនិងនារីអង្គរក្សរូបស្រស់ផងដែរ។ តើស្នេហាអាចធ្វើឱ្យភ្លើងកំហឹងរបស់គេរលត់បានឬទេចម្លើយមាននៅក្នុងរឿងស្រាប់ហើយចាំអីទៀត តោះទស្សនាទាំងអស់គ្នា!

 

៦./Full House – ថ្វីត្បិតតែរឿងនេះ មកទល់នឹងពេលនេះមានរយៈពេលយូរជាងរឿងផ្សេងៗបន្តិចក្ដីប៉ុន្តែរឿងនេះក៏ជារឿងកូរ៉េមួយដែលប្រិយមិត្តមិនបានទស្សនាច្បាស់ជាស្ដាយក្រោយ ព្រោះជាសាច់រឿងដែលនិយាយពីនារីអ្នកនិពន្ធម្ចាក់ដែលបាត់បង់អ្វីៗគ្រប់យ៉ាងជាពិសេសផ្ទះរបស់ខ្លួនដោយសារតែចាញ់បោកមិត្តភក្ដិ រហូតធ្វើឱ្យនាងសុខចិត្តចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ជាមួយកំពូលតារាចម្រៀងតារាសម្ដែងកូរ៉េម្នាក់ដែលបានទិញផ្ទះរបស់នាង។ រឿងរ៉ាវស្នេហាដែលនឹងធ្វើឱ្យបេះដូងអ្នកទស្សនាកក់ក្ដៅតែក៏មានឈុតឆាកខ្លះស្រក់ទឹកភ្នែកតាមតួស្រីព្រោះតែអាណិតក៏មានផងដែរ។

 

ប្រែសម្រួល៖ សុខា នីកា

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មុខងារ​លើ iPhone មួយ​នេះ ធ្វើឲ្យ​​ស៊ី​លុយ​អ៊ីនធឺណិត​ទូរស័ព្ទ​ខ្លាំង​ អ្នក​ប្រើ​ភាគច្រើន​​​​ប្រហែល​​មិន​ដឹង​សោះ?

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

ច្បាប់​ ៦​​​ចំណុច​​ដែល​​មហា​សេដ្ឋី​​ក្នុង​លោក​ស្ទើរ​តែ​គ្រប់​គ្នា​​​​គោរព​តាម​

បុគ្គល​ដែល​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​នៅ​ម្នាក់​ឯង​តែង​មាន​ ៣​ចំណុច​នេះ​រួម​គ្នា​ជានិច្ច

អត្ថបទពាណិជ្ជកម្ម​

​​ខ្សែភាពយន្ត​ខ្មែរ​ល្បីៗ​ ​ចាប់​ផ្ដើម​​មាន​វត្តមាន​នៅ​លើ iflix​ ហើយ! ​

​​យុទ្ធវិធី​​​បង្កើត​​&​បំប៉ន​ក្រុម​លក់​ឱ្យ​មាន​ថាមពល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

វគ្គសិក្សា​អំពី ​«ការ​សរសេរ​ផែនការ​អាជីវកម្ម​​សម្រាប់​​​​​​អាជីវកម្ម​ខ្នាត​​តូច»​ ទៅ​ដល់​ទឹកដី ​កោះកុង

សែលកាតសហការជាមួយដៃគូក្រុមហ៊ុនទូរស័ព្ទទាំង 11 បង្កើតកម្មវិធីលក់បញ្ចុះតម្លៃពិសេសបំណាច់ឆ្នាំ

អានអត្ថបទតាមខែ

December 2017
M T W T F S S
« Nov    
 123
45678910
11121314151617
18192021222324
25262728293031