ជាម្ដាយដូចគ្នា តែវាសនាតារា​សម្ដែង​ ឆយី ខុសពីតារាសម្ដែង ប៊ីរីយ៉ា

ផ្សាយចេញ ៖ 29-Jun-2016 6:23 am

អ្នក​នាង​​ឆយី

ប្រ​ភព៖​​ PNN

កាលពីរាត្រីថ្ងៃចន្ទម្សិលមិញទស្សនិកជនមួយចំនួនធំដែលទស្សនាកម្មវិធី “ស៊ីអារម្មណ៍” របស់ស្ថានីយទូរទស្សន៍ PNN សុទ្ធតែទទួលបានអារម្មណ៍ក្ដុកក្ដួលដូចៗគ្នាក្រោយពីស្ដាប់ដឹងនូវរឿងរ៉ាវជីវិតរបស់អ្នកម្ដាយមួយរូបដែលត្រូវដើរតួជាឪពុកផងនិងជាម្ដាយផង។ ហេតុអីបានជាតារាសម្ដែងកូនកាត់ឥណ្ឌាអ្នកនាងប៊ីរីយ៉ាជាម្ដាយមួយរូបដូចគ្នាតែវាសនានាងខុសគ្នាដាច់ពីអ្នកនាងឆយី?


អ្នកនាងឆយីដែលជាត្រូវបានមហាជនស្គាល់ថា ជាតារាដែលមានភាពសិចស៊ីខ្លាំងបានសម្រក់ទឹកភ្នែករៀបរាប់ពីការឈឺចាប់ដែលកូនស្រីជា ទីស្រលាញ់ដែលខ្វះភាពកក់ក្ដៅពីឪពុកហើយកើតមកមិនបានគ្រប់ខែដូចជាទារកដទៃផ្សេងៗទៀត ពោលគឺត្រូវយកទៅចិញ្ចឹមនៅក្នុងកែវ ដែលជាមូលហេតុដែលធ្វើឱ្យអ្នកនាងឆយីកាន់តែស្រណោះខ្លួនទ្វេរដងព្រោះកើតកូនមកគ្មានឪពុកដូចគេហើយ កូនស្រីនៅមានជំងឺទៀត។ យ៉ាងណាមិញ អ្នកនាងប៊ីរីយ៉ាជាម្ដាយម្នាក់និងជាតារាកិត្តិយសក្នុងកម្មវិធីដែរនោះហាក់មានជីវិតសុខសប្បាយគ្រួសារប្រកបដោយសុភមង្គលកូនស្រីដ៏គួរឱ្យស្រលាញ់ក៏មានសុខភាពល្អមិនមានបញ្ហាអ្វីនោះទេ។


កម្មវិធីដែលចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ រយៈពេលត្រឹមតែកន្លះម៉ោងនេះ កំពុងទទួលបានប្រជាប្រិយភាពច្រើនពីអ្នកទស្សនាព្រោះជាកម្មវិធីសម្ភាសន៍បែបថ្មីប្លែកដែលមិនត្រឹមតែសម្ភាសន៍តែតារាចម្រៀងឬតារាសម្ដែងនោះទេ តែក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីតារាបាល់ទាត់ជម្រើសជាតិដ៏ល្បីៗ តារាហ្វេសប៊ុកជាដើម។ល។


កម្មវិធី “ស៊ីអារម្មណ៍” គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលផលិតឡើងដើម្បីចាក់ផ្សាយក្នុងម៉ោងមាសរបស់ទូរទស្សន៍ PNN បន្ទាប់ពីមានការប្រកាសឱ្យបិទការផ្សាយភាពយន្តនិងកម្មវិធីបរទេសលើគ្រប់ទូរទស្សន៍ចាប់ពីម៉ោង៧ដល់ម៉ោង៩យប់៕


ស្ដាប់ការរៀបរាប់ទាំងទឹកភ្នែករបស់អ្នកនាងឆយី សូមចុចត្រង់នេះ


អត្ថបទ៖ សុខា នីកា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared