អត្ថបទថ្មីបំផុត
Home > នីតិវិធី​អាជីវកម្ម > តារាសម្ដែងរូបសង្ហាចិន រិះគន់មុខមាត់ស្អាតសង្ហាដូចបុប្ផារបស់តារាកូរ៉េ ធ្វើឱ្យប៉ះពាល់ដល់ការសម្ដែង

តារាសម្ដែងរូបសង្ហាចិន រិះគន់មុខមាត់ស្អាតសង្ហាដូចបុប្ផារបស់តារាកូរ៉េ ធ្វើឱ្យប៉ះពាល់ដល់ការសម្ដែង

តារាសម្ដែងចិនអាមេរិក Daniel Wu បានចាប់ផ្ដើមប្រឡូកក្នុងអាជីពសម្ដែងកាលពីឆ្នាំ១៩៩៨ នៅក្នុងភាពយន្ត “Bishonen <美少年之戀>,
ឬ Beautiful Boys”
ដែលមានន័យជាភាសាខ្មែរថា “កំលោះរូបស្អាត” តែលោកបែរជានិយាយនៅក្នុងដំណើរការផ្សព្វផ្សាយភាពយន្តហូលីវូដថ្មីលោកថាមិនចង់ឱ្យភាពសង្ហារបស់លោកលប់លើការតាំងចិត្តក្នុងការសម្ដែងរបស់លោកនោះទេ។

តារាសម្ដែងវ័យ៤១ឆ្នាំរូបដែលសម្ដែងជាតួអង្គ Gul’Dan នៅក្នុងខ្សែភាពយន្តបែបអភិនិហាររបស់ហូលីវូដរឿង Warcraft ជាភាពយន្តដែលថតយកតាមវីដេអូហ្គេមដ៏ល្បីឈ្មោះនិងមានឈ្មោះដូចគ្នានេះដែរ។

នៅពេលអ្នកសារព័ត៌មានសាកសួរលោកទាក់ទងនឹងប្រធានបទតារាប្រុសកូរ៉េដែលមានរូបសម្បត្តិស្រស់ស្អាតដូចជាផ្កា ឬស្អាតប្រៀបដូចជាមនុស្សស្រី បច្ចុប្បន្នកំពុងតែពេញនិយម តារាសម្ដែងដែលចូលប្រឡូកក្នុងវិស័យសិល្បៈព្រោះតែស្រលាញ់ចូលចិត្តការសម្ដែងរូបនេះបានលើកឡើងថា ៖«មនុស្សជាច្រើនចូលចិត្តធ្វើឱ្យខ្លួនឱ្យដូចជាអ្នកសិល្បៈកូរ៉េ ដូចជាតុបតែងម៉ូដសក់ប្លែកៗ ផាត់មុខក្រាស់ៗ បុរសមិនដូចជាបុរស ខ្ញុំមិនយល់នោះទេ»។

តារារូបនេះ ក៏បានបន្ថែមទៀតដែរថា ៖«តារាកូរ៉េភាគច្រើនតុបតែងខ្លួននិងម៉ូដសក់បែបនោះព្រោះពួកគេជាតារាចម្រៀង មិនមែនជាតារាសម្ដែងទេ បើសិនជាយើងព្យាយាមធ្វើខ្លួនឱ្យដូចពួកគេ នឹងធ្វើឱ្យប៉ះពាល់ដល់ការសម្ដែង បើយើងស្លៀកពាក់ប្លែករាល់ថ្ងៃហើយ ធ្វើម៉េចយើងនឹងចូលតួកើតបើតួរបស់យើងជាមនុស្សសាមញ្ញៗ អ្នកទស្សនានឹងចាប់ផ្ដើមកត់សម្គាល់លើយើង ហើយនោះនឹងធ្វើឱ្យប៉ះពាល់អាជីពសម្ដែងរបស់យើង»។

ការបង្ហាញខ្លួនក្នុងតួអង្គ Gul’Dan របស់ Daniel Wu នៅក្នុងភាពយន្តហូលីវូដ Warcraft ថតតាមហ្គេមនេះ អាចចាត់និយាយបានថា តួអង្គនេះគឺផ្ទុយគ្នាស្រឡះពីបុគ្គលិកលក្ខណៈនៅខាងក្រៅរបស់តារាសម្ដែងរូបសង្ហាម្នាក់នេះ៕

ប្រែសម្រួល៖សុខា នីកា
ប្រភព៖ jaynestars

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​​​បុគ្គលិកលក្ខណៈ​ពិសេស​​ ៥​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​អស្ចារ្យ ​ទោះ​បី​មិន​បាន​​​គិត​បែប​នេះ​ក្តី!​

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

​ជំនាញ​៤​យ៉ាង​អ្នក​ត្រូវ​​តែ​ពង្រឹង​​ជាប្រចាំ​​​​ ​ដើម្បី​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​​មួយ​រូប​!​

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ចូលរួម​កម្មវិធី «ស្វែងយល់​ពី​បញ្ហា​ប្រឈម​នៃ​ធុរកិច្ច​បរាជ័យ» ដើម្បី​ទទួល​​បាន​មេរៀន​អាជីវកម្ម​ថ្មីៗ

សំរាម​គឺជា​បញ្ហា​​ចម្បង​​ដែល​កំពុង​បំផ្លាញ​សម្រស់​របស់​ធម្មជាតិ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​រាល់​ថ្ងៃ

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31