អត្ថបទថ្មីបំផុត
Home > នីតិវិធី​អាជីវកម្ម > រឿង​ភាគខ្មោច​បែប​កំប្លែង​​ “ជំនាង​ផ្ទះរីករាយ” របស់ Nancy Wu មាន​ទាំង​ការ​គាំទ្រ​និង​ការ​រិះគន់!

រឿង​ភាគខ្មោច​បែប​កំប្លែង​​ “ជំនាង​ផ្ទះរីករាយ” របស់ Nancy Wu មាន​ទាំង​ការ​គាំទ្រ​និង​ការ​រិះគន់!

រឿងភាគខ្មោចបែបកំប្លែង “House of Spirits” ឬជំនាងផ្ទះរីករាយដែលកំពុងតែចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហុងកុង TVB កំពុងតែទទួលបាននិយមគាំទ្រទស្សនាពីសំណាក់ទស្សនិកជនខ្លាំង មិនតែប៉ុណ្ណោះរឿងភាគដែលចូលរួមសម្ដែងដោយតារាហុងកុង Nancy Wu នេះក្រៅពីការកោតសសើរហើយ ក៏មានការរិះគន់ពីសំណាក់អ្នកទស្សនាដូចគ្នាដែរ។

រឿងភាគដែលចូលរួមសម្ដែងដោយតារាហុងកុងល្បីៗដូចជា Bobby Au-yeung , Nancy Wu , Joyce Tang គឺជារឿងភាគដែលត្រឹមសប្ដាហ៍ដំបូងនៃការចាក់បញ្ចាំងប៉ុណ្ណោះទទួលបានការគាំទ្ររហូតដល់ ២៥ភាគរយ ហើយនៅត្រឹមភាគ ៨ប៉ុណ្ណោះមានចំនួនអ្នកទស្សនានៅគេហដ្ឋានឡើងដល់ ១.៩៤លានដែលស្មើនឹង ៣០ភាគរយ

House of Spirits គឺជារឿងភាគទីពីរដែលមានការគាំទ្រខ្លាំងដែល  Bobby និង Joyce បានត្រលប់មកសម្ដែងជាសាច់ញាតិម្ដងទៀត បន្ទាប់ពីរឿង Armed Reaction ជារឿងដ៏មានប្រជាប្រិយភាពខ្លាំងមួយដូចគ្នាដោយសាច់រឿងនោះអ្នកទាំងពីរសម្ដែងជាពូនិងក្មួយស្រី។

អ្នកទស្សនាមានកោតសរសើរខ្លាំងចំពោះការសម្ដែងជាបងប្អូនរបស់អ្នកទាំងពីរបន្ថែមលើនោះអ្នកទស្សនាក៏កើតសរើសរផងដែរចំពោះការសម្ដែងរបស់ Joyce ដែលការសម្ដែងដ៏ល្អរបស់នាងបានលុបលើ Nancy Wu ដែលជាតួឯកស្រីនៅក្នុងរឿងទៀតផង។ ម្យ៉ាងទៀតនៅក្នុងការជប់លាងទទួលទានអាហារពេលល្ងាចដើម្បីអបអរការជោគជ័យរបស់រឿងនេះក៏អវត្តមាន Nancy Wu ផងដែរដែលធ្វើឱ្យមានការរិះគន់និងជជែកវែកញែកគ្នាកាន់តែខ្លាំងឡើង។

ថ្លែងតាមរយៈទូរសព្ទផលិតករភាពយន្ត “House of Spirits” លោក Dave Fong បានពន្យល់ថាអវត្តមាន Nancy ក្នុងការជួបជុំអាហារបេលល្ងាចនោះដោយសារតែនាងមិនបាននៅក្នុងទីក្រុងហុងកុង ហើយលោកក៏បានបន្ថែមដែរថានៅភាគក្រោយៗប្រិយមិត្តនឹងបានឃើញវត្តមានរបស់នាងកាន់តែច្រើនក្នុងសាច់រឿងនេះ។

រឿងភាគខ្មោចបែបកំប្លែងរបស់ TVB រឿង “House of Spirits” ឬ “ជំនាងផ្ទះរីករាយ” នេះក៏ត្រូវបានទិញសិទ្ធិយកមកចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN របស់កម្ពុជាផងដែរ ជាពិសេសទៀតនោះ Nancy Wu ដែលជាតួឯកស្រីនៅក្នុងរឿងនេះក៏បានមកដល់ប្រទេសកម្ពុជាជាមួយនឹងតារាហុងកុងមួយរូបទៀតផងដែរគឺលោក Vincent Wong កាលពីខែមិថុនាកន្លងទៅនៅក្នុងកម្មវិធី TVB Showcase របស់ទូរទស្សន៍  PNN

ប្រែសម្រួល ៖ សុខា នីកា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​​​បុគ្គលិកលក្ខណៈ​ពិសេស​​ ៥​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ជា​មនុស្ស​អស្ចារ្យ ​ទោះ​បី​មិន​បាន​​​គិត​បែប​នេះ​ក្តី!​

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

​ជំនាញ​៤​យ៉ាង​អ្នក​ត្រូវ​​តែ​ពង្រឹង​​ជាប្រចាំ​​​​ ​ដើម្បី​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​​មួយ​រូប​!​

ត្រូវ​ជម្នះ​ភាព​ភ័យ​ខ្លាច​ទាំង​៤​នេះ​សិន​ ​​ប្រសិន​បើ​អ្នក​​ចង់​ជោគជ័យ​​​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

ចូលរួម​កម្មវិធី «ស្វែងយល់​ពី​បញ្ហា​ប្រឈម​នៃ​ធុរកិច្ច​បរាជ័យ» ដើម្បី​ទទួល​​បាន​មេរៀន​អាជីវកម្ម​ថ្មីៗ

សំរាម​គឺជា​បញ្ហា​​ចម្បង​​ដែល​កំពុង​បំផ្លាញ​សម្រស់​របស់​ធម្មជាតិ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​រាល់​ថ្ងៃ

សែ​ល​កាត ឈ្នះ​ពានរង្វាន់ ជា​បណ្ដាញ​សេវា​អ៊ី​ន​ធើ​ណិ​ត​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា Ookla Speedtest Award

ការ​សម្រេច​ចិត្ត​ផ្នែក​ទីផ្សារ​ដោយ​មិនមាន​​ព័ត៌មាន​ច្បាស់លាស់​ប្រៀបដូចជា​បើកបរ​ដោយ​បិទ​ភ្នែក​!

អានអត្ថបទតាមខែ

July 2017
M T W T F S S
« Jun    
 12
3456789
10111213141516
17181920212223
24252627282930
31