​ថ្ងៃ​បញ្ចប់​​​បុណ្យ​តន្ត្រី​ហ្សាស​អន្តរជាតិ​លើក​ទី​២​​របស់​ Audi Cambodia ​ពិត​ជា​អស្ចារ្យ!​​

ផ្សាយចេញ ៖ 16-Dec-2016 4:28 pm

 


កម្មវិធីបុណ្យតន្ត្រីហ្សាសអន្តរជាតិលើកទី២របស់ក្រុមហ៊ុន Audi Cambodia បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅ សណ្ឋាគារ Raffles Le Royal ដែលមានចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។



នៅថ្ងៃចុងក្រោយនេះ គឺមានការសម្ដែងដោយកំពូលតន្ត្រីករហ្សាសកញ្ញា Sara Lazarus Quartet អមដោយតន្ត្រីករមកពីកូរ៉េខាងត្បូង និងជប៉ុន។ កញ្ញា Sara Lazarus Quartet កើតនៅសហរដ្ឋអាមេរិក ជាអ្នកចម្រៀងហ្សាសដ៏ល្បី ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard ផ្នែកអក្សរសាស្ត្រអង់គ្លេស។


កញ្ញាធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនក្នុងអាជីពជាសិល្បការិនីដូចជា នៅឆ្នាំបញ្ចប់ការសិក្សានៅសាលា Harvard កញ្ញាបានឈ្នះពាន BEST JAZZ VOCAL SOLOIST ហើយនៅឆ្នាំ១៩៩៤ កញ្ញាទទួលបានជយលាភីលេខមួយនៅក្នុងការប្រកួតអន្តរជាតិដ៏ល្បីមួយនៃកម្មវិធី THELONIOUS MONK INTERNATIONAL JAZZ VOCAL។


sin_9352

លោក Steven Gargadennec អ្នករៀបចំបុណ្យតន្ត្រីហ្សាសអន្តរជាតិអូឌីរាជធានីភ្នំពេញ


នៅយប់ថ្ងៃម្សិលមិញនេះ កញ្ញាបានសម្ដែងជាមួយអ្នកលេងព្យ៉ាណូជនជាតិជប៉ុនលោក YUTAKA អ្នកវាយស្គរ លោក KIM MIN CHAN មកពីកូរ៉េខាងត្បូង និង DUYLINH NGUYEN លេងវីយូឡុង DOUBLE-BASS៕


sin_9248-2sin_9453កញ្ញា Sara Lazarus Quartet


sin_9259


sin_9394

sin_9240


ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared