អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ​​តារា​​ចម្រៀង​ Chris Brown និង​ Soulja Boy ​ប្រកាស​ឡើង​សង្វៀន​​ម្នាក់​ហាត់ ​ជា​មួយ​​  Floyd ​និង​ម្នាក់​ហាត់​ជា​មួយ​ម៉ៃថៃសាន់​

​​តារា​​ចម្រៀង​ Chris Brown និង​ Soulja Boy ​ប្រកាស​ឡើង​សង្វៀន​​ម្នាក់​ហាត់ ​ជា​មួយ​​  Floyd ​និង​ម្នាក់​ហាត់​ជា​មួយ​ម៉ៃថៃសាន់​

តារា​ចម្រៀង​​ល្បី​ឈ្មោះ​ខាង​ rap គឺ​ Chris Brown ​និង​ Soulja Boy ​បាន​ប្រកាស​ឡើង​សង្វៀន​​វៃ​គ្នា​​ដូច​អ្នក​ប្រដាល់​​​អាជីព​បន្ទាប់​​អ្នក​ទាំង​ពីរ​បាញ់​សម្ដី​ដាក់​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​រឿង​​​នារី​ម្នាក់​ដែល​ជាង​សង្សារ​របស់​ Chris។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ពី​ USA Today និង​ Mirror ​របស់​​អង់គ្លេស។

​ព័ត៌មាន​​នៃ​ការ​ឡើង​សង្វៀន​របស់​អ្នក​ទាំង​ពីរ​នេះ​​គឺ​លេច​ឡើង​បន្ទាប់​ពី​មាន​ការ​បង្ហោះ​ពី​កំពូល​អ្នក​ប្រដាល់​ Floyd Mayweather។ ​អ្វី​ដែល​កាត់​តែ​ចម្លែក​ទៅ​ទៀត​នោះ​គឺ​អ្នក​ទាំង​ពីរ​បាន​យក​អ្នក​ប្រដាល់​ ​និង​អតីត​អ្នក​ប្រដាល់​​ល្បី​ឈ្មោះ​ពីរ​រូប​​ មក​ធ្វើ​ជា​គ្រូ​បង្វឹក។

សារព័ត៌មាន​ Mirror បាន​លើក​ឡើង​ថា​ Mike Tyson ​នឹង​បង្វឹក​តារា​ចម្រៀង​ Christ Brown ​ខណៈ​ដែល​ Floyd ល្បី​ថា​ នឹង​បង្ហាត់​ Soulja Boy។​ យោង​តាម​ប្រភព​ទាំង​ពីរ​បាន​ឱ្យ​ដឹង​ថា​ ​អ្នក​ទាំង​ពីរ​នឹង​ឡើង​សង្វៀន​នៅ​ខែ​មីនា​ ឆ្នាំ​នេះ​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ពេល​វេលា​ច្បាស់​លាស់​​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា​ រឿង​ដែល​បណ្ដាល​ឱ្យ​អ្នក​ទាំង​ពីរ​ប្រកាស​ឡើង​សង្វៀន​បែប​នេះ​ គឺ​ដោយ​សារ​តែ​ Chris Brown ខឹង​នឹង​​ Soulja Boy ដែល​​រូប​គេ​ចុច​ like ​និង​ comment ​លើ​រូប​របស់​សង្សារ​ Chris ​ដែល​ជា​តារា​សម្ដែង​ និង​តារា​ម៉ូដែល​នាង​ Karrueche នៅ​លើ​ Instagram។ Soulja Boy ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​គេ​ថា​ គេ​បាន​អញ្ជើញ​ Karrueche និង​ Rihanna មក​មើល​ការ​ប្រកួត​នោះ​ដែរ៕​
​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930