អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > រឿងបួនយ៉ាងដែលលោកWarren Buffettមហាសេដ្ឋីអាមេរិក តែងតែធ្វើបន្ទាប់ពីការងារ

រឿងបួនយ៉ាងដែលលោកWarren Buffettមហាសេដ្ឋីអាមេរិក តែងតែធ្វើបន្ទាប់ពីការងារ

ប្រ​ភព៖​​ jewishbusinessnews.com

លោក Warren Buffett​​ ត្រូវបានគេស្គាល់ជាអ្នកជំនួញជនជាតិអាមេរិកដ៏ជោគជ័យម្នាក់។ លោក Buffett ក៏ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Berkshire Hathaway និងត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនក្នុងពិភពលោក ។ មានគេហទំព័រជាច្រើននិយាយអំពីលោក Warren Buffett ប៉ុន្តែមិនទាន់មានព័ត៏មានណាចែករំលែកពីអ្វីដែលគាត់ធ្វើនៅពេលទំនេរនោះទេ។ ខាងក្រោមនេះគឺជាអ្វីដែលគាត់ធ្វើក្រោយពីការងារ។

១) អានច្រើនទំព័រក្នុងមួយថ្ងៃ ៖  នៅពេលដែលយើងសួរថា តើធ្វើម៉េចបានឆ្លាត? គាត់តែងនិយាយថា៖ «​អាន៥០០ទំព័រ​ទៅ នេះជារូបមន្តដែលចំណេះដឹងកើនឡើង»។ ​លោក Warren Buffett តែងតែចំណាយពេលអានសៀវភៅ ឬ កាសែតនៅផ្ទះជារៀងរាល់ថ្ងៃ។ ហើយមនុស្សជាច្រើនមិនបានអានដូចគាត់ទេ។

២) ធ្វើលំហាត់ប្រាណ ៖  លោក Warren Buffett ធ្លាប់និយាយថា រូបមន្តដែលគាត់នៅក្មេងនោះគឺ «ញុាំអោយកូនក្មេង៦ឆ្នាំ»។ក្នុងឆ្នាំ២០០៧ គ្រូពេទ្យរបស់គាត់បានបានអោយឱ្យជម្រើសដ៍សាមញ្ញមួយ។ លោកអាចបរិភោគចំណីដែលល្អជាងមុន ឬ ហាត់ប្រាណ។​ លោកបានជ្រើសរើសយក ការធ្វើលំហាត់ប្រាណ។​ក្នុងវ័យ៧៧ឆ្នាំ លោកនៅតែក្មេង ហើយ​មានសុខភាពល្អ។

៣) ជួយអ្នកខ្សោយ ឬ ក្រ ៖  លោល Buffett គឺជាសប្បុរសជនម្នាក់ដ៏ធំបំផុតក្នុងពិភពលោក។ គាត់ធ្លាប់ផ្តល់ប្រាក់ជាច្រើនដូចមហាសេដ្ឋីផ្សេងទៀត រួមបញ្ចូលទាំងលោក Bill Gates ដែលបានសន្យាផ្តល់ពាក់កណ្តាលនៃទ្រពសម្បតិ្តក្នុងបុព្វហេតុសប្បុរសធម៌។ លោល Buffett បានសន្យាថានឹងផ្តល់ ៩៩ភាគរយនៃទ្រព្យសម្បត្តិរបស់គាត់ក្នុងជីវិតរបស់គាត់។

៤) ធ្វើអ្វីដែលចូលចិត្ត ៖  សម្រាប់អ្នកខ្លះធ្វើការលើសពី១00 ម៉ោងក្នុងមួយសប្តាហ៍។  អ្វីដែលលោកចូលចិត្តធ្វើក្នុងជីវិតប្រចាំថ្ងៃរបស់លោកគឺធ្វើអ្វីដែលលោកមានចំណង់ចំណូលចិត្ត។ លោកចូលចិត្តលេងកីឡា និង សរសេរបទចម្រៀងដោយផ្ទាល់ទៀតផង ។

ប្រែសម្រួល​៖​​ អឺុង​មួយ​យូ

ប្រភព​ ៖ www.entrepreneur.com

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30