អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > សំណួរ​ ៥​​យ៉ាង​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​មុន​ពេល​អ្នក​ផ្លាស់​ទៅ​ការងារ​ថ្មី​

សំណួរ​ ៥​​យ៉ាង​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​មុន​ពេល​អ្នក​ផ្លាស់​ទៅ​ការងារ​ថ្មី​

ប្រ​ភព៖​​ www.derrynow.com

ប្រសិនជាអ្នកចង់សម្រេចក្ដីសុបិនរបស់អ្នក មានពេលខ្លះអ្នកត្រូវបដិសេធនឹងអ្វីផ្សេង។ មានពេលខ្លី អ្នកអាចនឹងត្រូវបានគេផ្ដល់ការងារថ្មីឬឡើងតំណែង។ មនុស្សដែលជោគជ័យនឹងសួរខ្លួនឯងតើឱកាសការងារថ្មីនោះអាចផ្ដល់អ្វីដល់ពួកគេ។ ដូច្នេះហើយ មុនពេលអ្នកសម្រេចយកឱកាសថ្មី អ្នកគួរមានគំនិតខាងក្រោមនេះ។

១) តើឱកាសការងារថ្មីនោះសក្ដិសមនឹងអ្នកដែរឬទេ?៖ តើឱកាសការងារថ្មីនោះសាកសមនឹងអ្នកដែរឬទេ? ពេលអ្នកគិតដល់តើអ្វីដែលអ្នកចង់បានក្នុងជីវិត តើឱកាសនេះអាចផ្ដល់អ្វីដល់អ្នកបាន។ អ្នកត្រូវស្តាប់ចិត្តខ្លួនឯងតើនេះជាអ្វីដែលអ្នកចង់បានដែរឬទេ។ អ្នកក៏អាចមើលទៅមនុស្សដែលធ្វើការដែលអ្នកត្រូវបានផ្ដល់ជូនដែរ តើនោះជាអ្វីដែលអ្នកចង់ក្លាយទៅជា។

២) តើអ្នកខ្លាចនឹងអ្វីកើតឡើងដែរឬទេ? ៖ តើការភ័យរបស់អ្នកធំប៉ុណ្ណាចំពោះការសម្រេចចិត្តមួយនេះ? តើអ្នកកំពុងតែគិតដល់ភាពភ័យខ្លាចដែលនឹងកើតឡើយចំពោះអ្នកពេលអ្នកសម្រេចយកវា? វាមានការលំបាកច្រើនជាងមុន ប៉ុន្តែ រង្វាន់ដែលអ្នកទទួលយកឱកាសនេះក៏អាចមានច្រើនដែរ។

៣) តើអ្នកជ្រើសរើសការងារនោះដោយសារតែវាស្រួលជាង?៖ ឱកាសខ្លះមើលទៅហាក់ដូចជាងាយស្រួល។ ពេលអ្នកដែលកំពុងតែប្រឹងប្រែងកសាងពាណិជ្ជកម្មរបស់អ្នក តែអ្នកត្រូវបានផ្ដល់ឱកាសរកលុយ អ្នកអាចនឹងជ្រើសរើសវា។ ប៉ុន្តែ កុំទទួលវា ប្រសិនជាការងារនោះស្រួលពេក។

៤) តើម្នាក់នោះសន្យាមើលទៅលក្ខណៈមិនច្បាស់គ្រាន់តែធ្វើឲអ្នកចាប់អារម្មណ៍៖ អ្នកត្រូវពិនិត្យឱកាសនេះឱ្យបានច្បាស់។ តើការសន្យាមិនច្បាស់នោះ ធ្វើឲអ្នកចាប់អារម្មណ៍ ឬ លើកទឹកចិត្តអ្នកឱ្យទទួលយកការងារនោះ? មនុស្សជាច្រើនបានធ្វើការសម្រេចចិត្តដោយផ្អែកទៅតាមអារម្មណ៍របស់ពួកគាត់។ ប្រសិនជាគេមិនសន្យាលើក្រដាសទេ អ្នកគួរតែបោះបង់វាចោល។

៥) ក្ដីសុបិនរបស់ហាក់ដូចជាការស្រមៃ៖ ប្រសិនជាក្តីសុបិនរបស់អ្នកចង់ក្លាយជាអ្នកល្បី ក្តីសុបិននេះលក្ខណៈជាការស្រមៃ ពីព្រោះថា ការខំប្រឹងប្រែងមិនត្រូវបានធានា។ ប៉ុន្តែ ប្រសិនជាអ្នកត្រូវបានផ្ដល់ឱកាសដែលសកម្មភាពអាចជួយអ្នកសម្រេចក្តីសុបិនដែលអាចទៅរួចបាន អ្នកគួរតែជ្រើសរើសយកវា៕

ប្រែសម្រួល ៖ អឹុង មួយយូ
ប្រភព៖ www.addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930