អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គន្លឹះ​ទាំង ៥​ដើម្បី​​រៀប​ចំ​ជំនួញ​ដោយ​ខ្លួន​ឯង

គន្លឹះ​ទាំង ៥​ដើម្បី​​រៀប​ចំ​ជំនួញ​ដោយ​ខ្លួន​ឯង

www.entrepreneur.com

នៅពេលនេះ អ្នកប្រហែលជាកំពុងតែសុបិនក្នុងការបង្កើតជំនួញដោយខ្លួនឯង។ ហើយក៏ប្រហែលជាអ្នកកំពុងចាប់ផ្តើម តែអ្នកមិនអាចអភិវឌ្ឍន៍ទៅកម្រិតបន្ទាប់។ មិនថាអ្នកឥឡូវស្ថិតនៅកម្រិតណាទេ ខាងក្រោមនេះ ជាគន្លឹះសម្រាប់អ្នកទាំងអស់គ្នា។

១) យល់ច្បាស់ពីកាលៈទេសៈរបស់អ្នកឲបានច្បាស់៖ គ្មានអ្នកណាច្បាស់ ១០០ភាគរយក្នុងការរៀបចំជំនួញខ្លួនឯងទាំងស្រុងនោះទេ។ គ្មានជំនួញណាដែលគ្មានគ្រោះថ្នាក់នោះទេ។ ប៉ុន្តែ អ្នកអាចជៀសវាងបានប្រសិនជាអ្នកយល់ច្បាស់ពីកាលៈទេសៈរបស់ខ្លួនឯង។ ឧទាហរណ៍ថា អ្នកមានប្រាក់សន្សំឬប្រាក់សល់ពីប្រាក់ខែការងារដែលអ្នកអាចយកទៅប្រើប្រាស់បាន។

២) រកកម្លាំងចិត្តក្នុងការចាប់ផ្ដើមអាជីវកម្ម៖ តើអ្នកចាប់ផ្ដើមជំនួញមួយនេះដោយមានហេតុផលត្រឹមត្រូវដែរឬទេ? ហេតុអ្វីបានជាអ្នកចាប់ផ្ដើមជំនួញមួយនេះ? ដោយការយល់ច្បាស់នូវអ្វីដែលអ្នកចង់បានក្នុងជំនួញនេះ អ្នកអាចកំណត់តើជំនួញប្រភេទណាដែលសក្ដិសមនឹងអ្នក។

៣) ជំនាញ៖ នេះប្រហែលជាសំណៃួរមួយដែលពិបាកឆ្លើយជាទីបំផុត។ តែវាជាសំណួរមួយដែលអ្នកជោគជ័យត្រូវតែដឹង។ តើអ្នកមានជំនាញណាដែលអ្នកអាចប្រកួតជាមួយក្រុមហ៊ុនអាជីពដែលឬទេ? ប្រសិនជាអ្នកមានអារម្មណ៍ថា អ្នកមិនមានជំនាញគ្រប់គ្រាន់ អ្នកអាចចុះឈ្មោះរៀនបន្ថែមបាន។

៤) កំណត់នូវគម្រោងជំនួញ៖ តើក្រុមហ៊ុនរបស់អ្នកផ្ដោតសំខាន់ទៅលើអ្វី? តើអ្នកចង់បម្រើទៅកាន់អតិថិជនប្រភេទណា? និងតើគម្រោងដែលអ្នកត្រូវធ្វើអាចជាអ្វី? មនុស្សមួយចំនួនធំច្រើននិយាយថា អតិថិជនណាក៏បានឲតែគេអាចផ្តល់ថ្លៃសេវារបស់អ្នកបាន។ តែ យូរៗទៅ អ្នកអាចនឹងធុញ។ ដូច្នេះហើយ ប្រសិនជាអ្នកអស់ក្តីស្រឡាញ់ចំពោះការងារ ក្រុមហ៊ុនរបស់អ្នកមិនអាចស្ថិតនៅយូរអង្វែងឡើយ។

៥) កំណត់តម្លៃ៖ វាអាចជាជំហានមួយដ៏ពិបាកក្នុងការកំណត់តម្លៃនាពេលចាប់ផ្ដើមជំនួញដំបូង។ មួយក្រុមហ៊ុនជាច្រើននៅតែគិតថា តើពួកគេទទួលបានប្រាក់គ្រប់គ្រាន់ដែរឬទេ? តើពួកគេគួរតម្កើងថ្លៃដែរឬទេ? តើពួកគេត្រូវតំឡើងថ្លៃដោយរបៀបណា? ដូច្នេះហើយ អ្នកត្រូវកំណត់ឲច្បាស់៕

ប្រែសម្រួល ៖អឹុង មួយយូ
ប្រភព៖ www.millo.co

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930