អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ប្រ​ភព៖​​ pixabay.com

ការ​សម្រេច​ចិត្ត​​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​​មនុស្ស​ម្នាក់ៗ ​ ​ព្រោះ​ថា​បើ​ទោះបីជា​មាន​ឱកាស​ល្អ​ប៉ុណ្ណោះ​ក៏​ដោយ ​​តែ​បើ​​​ការ​សម្រេច​ចិត្ត​របស់​អ្នក​នៅ​តែ​អន់​នោះ ​​​វា​នឹង​ធ្វើ​ឲ្យ​​អ្នក​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ​។ ​​បើ​អ្នក​មា​ន​បញ្ហា​នេះ​ ​គឺ​គួរ​តែ​ព្យាយាម​ពង្រឹង​​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន​ ​​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​សោកស្តាយ​នៅ​ថ្ងៃ​ក្រោយ​។ ​ខាង​ក្រោម​នេះ​ ​គឺ​ជា​គន្លឹះ​សំខាន់ៗ​ដែល​ជួយ​ឲ្យ​អ្នក​ ​អាច​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព៖

១) ​កំណត់​គោលដៅ​​ឲ្យ​ច្បាស់៖ ​វា​ពិត​​ជា​សំខាន់​បំផុត​ ​​​ក្នុង​ការ​កំណត់​គោលដៅ​ឲ្យ​ច្បាស់​មុន​នឹង​ធ្វើ​អ្វី​មួយ​ ​ព្រោះ​ថា​បើ​សូម្បី​តែ​ខ្លួន​អ្នក​ ​មិន​ដឹង​ថា​ចង់​ធ្វើ​អ្វី​ ​និង ​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ​ផង ​នោះ​វា​នឹង​នាំ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​អ្នក​គ្មាន​កោះ​​ត្រើយ​ច្បាស់លាស់​ដូច​គ្នា​ដែរ​។ ​ដូច្នេះ​ហើយ​ ​ត្រូវ​​​ចំណាយ​ពេល​​គិត​ឲ្យ​ច្បាស់​ថា ​​អ្វី​ជា​គោល​ដៅ​របស់​អ្នក​ឲ្យ​ប្រាកដ​ ​​មុន​នឹង​សម្រេច​ចិត្ត​ចេញ​សកម្មភាព។

២) ​ប្រមូល​ព័ត៌មាន​​គ្រប់ជ្រុងជ្រោយ​៖ ​ដរាប​ណា​អ្នក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​​នោះ​ទេ ​សូម​កុំ​សម្រេច​ចិត្ត​​ធ្វើ​​ឲ្យ​សោះ​ ​ព្រោះ​វា​អាច​នាំ​ឲ្យ​អ្នក​ធ្លាក់​ក្នុង​ភាព​អន្តរាយ​។ ​កាលណា​អ្នក​មាន​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​ហើយ​ ​អ្នក​ប្រាកដ​ជា​ដឹង​ច្បាស់​ថា គួរ​សម្រេច​ចិត្ត​​ដោយ​វិធី​ណា​ ​ហើយ​ក៏​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​អ្វី​កើត​ឡើង​នោះ​ដែរ​។

៣) ​គិត​ទៅ​លើ​គុណ​សម្បត្តិ ​និង ​គុណ​វិបត្តិ​៖ ​ជា​ធម្មតា​ទេ​ ​រាល់​សកម្មភាព​អ្វី​ក៏​ដោយ​គឺ​តែងតែ​មាន​គុណ​សម្បត្តិ​ ​និង ​គុណ​វិបត្តិ​របស់​វា​ ​ដែល​មិន​អាច​គេច​ផុត​ឡើយ​។ ដូច្នេះ​ហើយ​​មុន​ពេល​អ្នក​សម្រេច​ចិត្ត​ថា នឹង​ធ្វើ​អ្វី​មួយ​នោះ ​គឺ​ត្រូវ​គិត​ឲ្យ​ច្បាស់​ថា នឹង​មាន​ផល​ល្អ​ ​និង ផល​អាក្រក់​អ្វី​ខ្លះ​កើត​ឡើង​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដោះស្រាយ​។

៤) ​រៀបចំ​ផែន​ការ​​ដើម្បី​សម្រេច​គោល​ដៅ​៖ ​បើ​ទោះ​បី​ជា​​ ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ស្ថិត​​លើ​ផ្លូវ​ត្រូវ​ក្តី​​ ​ប៉ុន្តែ​បើ​គ្មាន​ផែនការ​ ​ឬ​ ​គម្រោង​សំខាន់ៗ​ដើម្បី​ធានា​អំពី​ដំណើរ​ការ​នោះ​ទេ ​​វា​អាច​នឹង​បង្ក​ការ​ស្មុគស្មាញ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ​ត្រូវ​​តែ​ដឹង​ច្បាស់​ថា ​អ្នក​នឹង​សម្រេច​គោល​ដៅ​នោះ​ដោយ​វិធី​ណា​ ​ជាពិសេស​នៅ​ពេល​មាន​ឧបសគ្គ​ធំៗ​កើត​​ឡើង​៕

​​​​​​ដោយ​៖ ​អ៊ុន ​ភក្តី​
​ប្រភព៖ www.forbes.com & www.corporatewellnessmagazine.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031