អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ប្រ​ភព៖​​ freepik.com

​​បុគ្គលិក​ក្រុមហ៊ុន​នីមួយៗ​​ ​គឺ​តែងតែ​​​មាន​ការ​ប្រកួតប្រជែង​គ្នា​ ​ដើម្បី​បញ្ចេញ​សមត្ថភាព​ ​និង ​ស្នាដៃ​ឲ្យ​បាន​ច្រើន​ ​ព្រោះ​ថា​ ​​ក្រុមហ៊ុន​មិន​ត្រូវ​ការ​បុគ្គលិក​ដែល​​ខ្ជិល​ច្រអូស​ ​ឬ ​ធ្វើ​ការ​​ខ្ជីខ្ជា​នោះ​ទេ។ ​​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ ​ក្រុម​ហ៊ុន​​មិន​ខ្លាច​ការ​បណ្តេញ​បុគ្គលិក​ចេញ​នោះ​ឡើយ​ ​ប្រសិនបើ​​សង្កេត​ឃើញ​ថា ​គ្មាន​​ផ្តល់​ចំណេញ​អ្វី​តទៅ​ទៀត​។ ​​ដូច្នេះ​ហើយ ​ប្រសិនបើ​​អ្នក​​មាន​ចំណុច​អវិជ្ជមាន​ច្រើន​នៅ​កន្លែង​ធ្វើ​ការ​នោះ ​​មានន័យ​ថា​ ​មិន​យូរ​មិន​ឆាប់​ ​ក្រុមហ៊ុន​នឹង​បញ្ឈប់​អ្នក​មិន​ខាន​។ ខាង​ក្រោម​នេះ​ ​គឺ​ជា​ហេតុផល​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ​អ្នក​អាច​នឹង​ត្រូវ​បណ្តេញ​ចេញ​ឆាប់ៗ ហើយបើទោះបីជា គេមិនដេញ​ ក៏គ្មានការរីកចម្រើន​អ្វីដែរ​ ទាំងប្រាក់ខែ និង ឋានៈ​៖

១) ​ធ្វើ​ការ​ឲ្យ​តែ​រួច​ពី​ដៃ​៖ ​បើ​អ្នក​ជា​បុគ្គលិក​ម្នាក់​ដែល គ្មាន​ការ​តាំង​ចិត្ត​ធ្វើការ ​ហើយ​​គ្រាន់តែ​ធ្វើ​ឲ្យ​រួច​តែ​ពី​ដៃ​​នោះ​ ​លទ្ធផល​​ការងារ​ក៏​មិន​ល្អ​​ដែរ​។ ​ប្រសិនបើ​ ​ក្រុមហ៊ុន​សង្កេត​ឃើញថា ​សមិទ្ធិ​ផល​ការងារ​របស់​អ្នក​គ្មាន​ការ​អភិវឌ្ឍ​ ​ឬ ​គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​មុន​ទេ​នោះ ​អ្នក​នឹង​ក្លាយ​ជា​មុខសញ្ញា​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ឆាប់ៗ​ខាង​មុខ​នេះ​។ ​ដូច្នេះ​ហើយ ​​ត្រូវ​ខិតខំ​ធ្វើ​ការ​ឲ្យ​អស់​ពី​លទ្ធភាព​ ​ដើម្បី​​​កុំ​ឲ្យ​ថ្ងៃ​អាក្រក់​មក​ដល់​ ​ព្រោះ​វា​ជា​រឿង​អាម៉ាស់​មួយ​ ​ប្រសិនបើ​​អ្នក​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​មែន​។

២) ​មិន​គោរព​ពេលវេលា​៖​ ​ការ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ ​មិនមែន​មាន​មនុស្ស​តែ​ម្នាក់​ឬ ​ពីរ​នាក់​នោះ​ទេ​ ​ដូច្នេះ​ហើយ​​ប្រសិន​បើ​អ្នក​​មាន​ទំលាប់​មិន​គោរព​ពេលវេលា​​​ឲ្យ​ច្បាស់លាស់​ទេ ​នោះ​ក្រុមហ៊ុន​នឹង​ពិចារណា​​លើ​អនាគត​របស់​អ្នក​មិនខាន​ ​​ព្រោះ​​មិន​ចង់​ឲ្យ​មនុស្ស​ម្នាក់​ផ្តល់​គំរូ​មិន​​ល្អ​ដល់​​បុគ្គលិក​ផ្សេងៗ​ទៀត​។ ​ដូច្នេះ​ហើយ ​គួរ​បង្ហាញ​ដល់​ថ្នាក់​លើ​ ​និង បុគ្គលិក​ដទៃ​ទៀត​ថា ​អ្នក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ឲ្យ​តម្លៃ​ខ្ពស់​លើ​ពេលវេលា ​ព្រោះ​វា​ជា​តម្លៃ​ដែល​មិន​គួរ​មើល​រំលង​។

៣) ​និយាយ​កិច្ចការ​សំខាន់​របស់​ក្រុមហ៊ុន​ប្រាប់​​​អ្នកដទៃ​៖ ​ក្រុមហ៊ុន​នីមួយៗ​ ​គឺ​តែងតែ​មាន​កិច្ចការ​សម្ងាត់​របស់​ខ្លួន​ ​ដែល​មាន​តែ​ថ្នាក់​លើ​ ​និង បុគ្គលិក​សំខាន់​ប៉ុណ្ណោះ​ដែល​អាច​ដឹង​។ ដូច្នេះ​ហើយ​ ​ប្រសិនបើ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​​​ក្រុមហ៊ុន​ទម្លាយ​ឲ្យ​ដឹង​នូវ​កិច្ចការ​សំខាន់​មួយ​ចំនួន​ ​ហើយ​បែរជា​​និយាយ​រឿង​ទាំង​នេះ​ប្រាប់​ដល់​អ្នកដទៃ​ ​ឬ ​ក្រុមហ៊ុន​ផ្សេង​នោះ វា​អាច​នឹង​បង្ក​ហានិភ័យ​ដល់​ក្រុមហ៊ុន​មិន​ខាន​។ ​ក្នុង​ស្ថានភាព​នេះ​ ​អ្នក​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ផង​ដែរ​​។

៤) ​និយាយ​​អាក្រក់​ពី​ថ្នាក់លើ​៖ ​ប្រសិនបើ​ ​​ពិតជា​មិន​ពេញ​ចិត្ត​ថ្នាក់​លើ​របស់​អ្នក​មែន ​គឺ គួរ​តែ​សុំ​ជួប​​និយាយ​គ្នា​ដោយ​ត្រង់ៗ​ ​និង បញ្ជាក់​អំពី​មូលហេតុ​ច្បាស់​លាស់​​ដល់​ថ្នាក់​លើ​ ​តែ​អ្វី​ដែល​គួរ​ជៀសវាង​នោះ គឺ​មិន​ត្រូវ​និយាយ​អាក្រក់​ពី​ក្រោយ​ខ្នង​នោះ​ឡើយ​។ ​ប្រសិនបើ​អ្នក​​និយាយ​មិន​ល្អ​​ពី​ក្រោយ​ខ្នង​ ​​នោះ​អ្នក​នឹង​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​មិន​ខាន​ ​​​ព្រោះ​ក្រុមហ៊ុន​ក៏​មិន​ត្រូវ​ការ​​បុគ្គលិក​ប្រភេទ​នេះ​ដែរ​។

៥)​ ​ចូលចិត្ត​និយាយ​កុហក​៖ ​​ភាព​ស្មោះត្រង់​ ​គឺ ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ក្នុង​ការ​ធ្វើការ​ជា​ក្រុម​។ ​​តែ​ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​ ​​ចូលចិត្ត​តែ​និយាយ​កុហក​ដើម្បី​​ចំណេញ​​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ ​ក៏​គ្មាន​នរណា​ម្នាក់​ពេញចិត្ត​នោះ​ដែរ​​ ​ហើយ​បើ​និយាយ​អំពី​ក្រុមហ៊ុន​វិញ​ ​គឺ​រឹតតែ​មិន​ត្រូវ​ការ​មនុស្ស​ប្រភេទ​នេះ​ទៅទៀត​។ ​​ដូច្នេះ​ហើយ​ ​គួរ​​រក្សា​ភាព​ស្មោះត្រង់​ឲ្យ​បាន​ ​ព្រោះ​វា​ជា​តម្លៃ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​ការ​បំផុត​។

៦) ​អួត​៖ ​ទោះបីជា​អ្នក​ពូកែ​និយាយ​​ថា​ខ្លួន​អាច​ធ្វើ​បាន​ ​ឬ ​អស្ចារ្យ​ប៉ុណ្ណា​ក៏​ដោយ ​ប៉ុន្តែ​បើ​លទ្ធផល​​​មិន​ល្អ​ទេ ​នោះ មាន​ន័យ​ថា ​អ្នក​ជា​មនុស្ស​ពូកែ​តែ​ខាង​អួត​ ​តែ​គ្មាន​យក​ជា​សាច់ការ​អ្វី​បាន​នោះ​ទេ។ ​​មនុស្ស​ប្រភេទ​នេះ ​គឺ​​​ទុក​​ក៏​មិន​ចំណេញ​ ​ដក​ចេញ​ក៏​មិន​ខាត​ដែរ​៕

​​ដោយ​៖ រតនា​ ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728