អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ហេតុផល​សំខាន់​ ​​​ដែល​​បញ្ជាក់​ច្បាស់​ថា ​អ្នក​គួរ​​ឈប់​ ​ឬ​មិន​​គួរ​បន្ត​ធ្វើ​ការងារ​ដែល​អ្នក​មិន​ពេញចិត្ត

ហេតុផល​សំខាន់​ ​​​ដែល​​បញ្ជាក់​ច្បាស់​ថា ​អ្នក​គួរ​​ឈប់​ ​ឬ​មិន​​គួរ​បន្ត​ធ្វើ​ការងារ​ដែល​អ្នក​មិន​ពេញចិត្ត

ប្រ​ភព៖​​ www.linkedin.com

ពិតមែនតែការនៅបន្តធ្វើការងារ ដែលអ្នកមិនពេញចិត្ត គឺជារឿងមួយដែលប៉ះពាល់ដល់សេចក្ដីសុខ និងផលិតភាពការងាររបស់អ្នក ប៉ុន្តែអ្នកក៏មិនគួរបណ្ដោយឲ្យអារម្មណ៍ឆេវឆាវមួយពេលនេះ ធ្វើឲ្យខូចខាតទៅដល់ប្រយោជន៍ក្នុងរយៈពេលវែង ព្រោះលុយគឺជាពិតជាសំខាន់សម្រាប់ស្រាយបញ្ហាផ្សេងៗក្នុងជីវិតអ្នក។ ដូច្នេះ សំណួរសំខាន់ៗទាំង៤ខាងក្រោមនេះ នឹងជួយអ្នកក្នុងការពិចារណាឲ្យបានល្អិតល្អន់ ថាតើគួរឬមិនគួរធ្វើការងារនោះបន្ដទៀត។

១) តើអ្វីជាមូលហេតុពិតប្រាកដរបស់អ្នក ?៖ មិនមិនមែនមានតែអ្នកនោះទេ សូម្បីតែមនុស្សជាច្រើនអ្នកទៀតក៏មិនចូលចិត្តការងារដែលពួកគេកំពុងធ្វើដែរ។ យ៉ាងណាមិញ អ្នកត្រូវពិចារណាពីមូលហេតុរបស់អ្នក ថាតើវាសមហេតុផលនឹងគួរបញ្ឈប់ឬអត់។ បើសិនជាអ្នកគ្រាន់តែមានអារម្មណ៍ធុញទ្រាន់ ឬមិនចូលចិត្តមិត្តរួមការងាររបស់អ្នក នោះអ្នកគួរជ្រើសរើសបន្តវាមួយរយៈសិនរហូតដល់មានឱកាសការងារណាដែលល្អជាងនេះសម្រាប់អ្នក។ ផ្ទុយទៅវិញ បើហេតុផលរបស់អ្នកពាក់ព័ន្ធនឹងការប៉ះពាល់ទៅដល់ជីវិតរស់នៅ ឬសុខភាពរបស់អ្នក នោះអ្នកគួរតែបញ្ឈប់វាទៅ។

២) តើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានលក្ខណៈយ៉ាងណាដែរ ?៖បើអ្នកមានប្រាក់គ្រប់គ្រាន់ល្មមសម្រាប់ការចាយវាយបានរយៈពេលវែងសមល្មម ឬមានលទ្ធភាពទ្រទ្រង់គ្រួសារបាន ដូច្នេះការមិននៅបន្តអាចជាជម្រើសល្អសម្រាប់អ្នក។ ប៉ុន្តែបើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានសភាពយ៉ាប់យ៉ឺនដែលអ្នកនៅជាប់ជំពាក់បំណុលគេ ហើយអាចប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ ដូច្នេះការបញ្ឈប់អាចមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកឡើយ លុះត្រាណា អ្នកបានការងារធ្វើថ្មីដែលប្រសើរជាងមុន។ ប៉ុន្តែបើទំនាក់ទំនងក្នុងគ្រួសាររបស់អ្នកកំពុងជួបបញ្ហា នោះអ្នកគួរតែលាឈប់ពីការងារហើយ ពុំនោះទេអារម្មណ៍ធុញថប់ពីការងារនឹងប៉ះពាល់ទៅដល់ទំនាក់ទំនងដ៏សំខាន់ក្នុងជីវិតអ្នកមិនខាន។

៣) តើការលាឈប់ពីការងារប៉ះពាល់ដល់អាជីពការងាររបស់អ្នកយ៉ាងដូចម្ដេច ?៖ ថ្វីត្បិតតែស្ថានភាពការងារបច្ចុប្បន្នរបស់អ្នក គឺជារឿងសំខាន់ ប៉ុន្តែនៅពេលអ្នកគិតឲ្យបានសព្វជ្រុងជ្រោយទៅ អ្នកនឹងមើលឃើញពីផលប៉ះពាល់ពីការលាឈប់លើអាជីពការងាររបស់អ្នកទៅថ្ងៃអនាគត។ អ្នកអាចនឹងមានបទពិសោធន៍តិចតួចនៅឡើយ ឬអ្នកយល់ថាពិបាកក្នុងការបកស្រាយពីមូលហេតុលាឈប់ទៅកាន់អ្នកសម្ភាសការងារថ្មីរបស់អ្នក ហើយបើអ្នកលាឈប់ទាំងឆេវឆាវបែបនេះ ប្រធានរបស់អ្នកដែលមានខ្សែបណ្ដាញទំនាក់ទំនងច្រើន នឹងមិននិយាយអ្វីល្អពីអ្នកនោះឡើយ។

៤) តើអ្នកនឹងត្រូវបានបណ្ដេញចេញឆាប់ៗនេះដែរទេ ?៖ បើអ្នកសង្កេតឃើញថា ផលិតភាពការងាររបស់អ្នកចុះខ្សោយជាងមុន ដែលបណ្ដាលឲ្យការងាររបស់អ្នកមិនសូវទទួលបានលទ្ធផលល្អ ឬអ្នកតែងភ្លេចបំពេញការងារក្រុមហ៊ុនជាញឹកញាប់ ហើយសញ្ញាទទួលបានពីប្រធានរបស់អ្នកថាអ្នកនឹងត្រូវបានបណ្ដេញចេញឆាប់ៗនេះ ធ្វើឲ្យអ្នកយល់ថាអ្នកគួរបញ្ឈប់មុន។ ទោះយ៉ាងណា បើអ្នកកំពុងមានការសង្ស័យបែបនេះ អ្នកគួរជួបផ្ទាល់ពិភាក្សាជាមួយប្រធានអ្នក ថាតើការងារអ្នកប្រព្រឹត្តទៅយ៉ាងដូចម្ដេច ហើយអ្វីខ្លះដែលអ្នកត្រូវអភិវឌ្ឍ មុននឹងធ្វើការលាឈប់៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.thebalance.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើទឹកដីអីុស្រាអែលអាចកែប្រែពីវាលខ្សាច់ទៅជាផ្ទៃដីដែលអាចដាំដុះបាន​យ៉ាងដូចម្ដេច ?

​ទម្លាប់​ពិសេសៗ​របស់​លោក Bill Gates, Steve Jobs ​​​និង Obama​​​​​ ដែលអ្នកគួរ​ស្វែង​យល់​ដើម្បី​ភាពជោគជ័យ

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

អត្ថបទពាណិជ្ជកម្ម​

ប្រធាន​បទ «ចក្ខុវិស័យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម: ប្រព័ន្ធអេកូឡូស៊ី និង និរន្តភាព» សល់​ ៣ថ្ងៃទៀតប៉ុណ្ណោះ​

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

«យើងរួមគ្នាតែមួយ» យុវជនដើម្បីកិច្ចការពារបរិស្ថាននិងវប្បធម៌

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930