អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ប្រយោជន៍​សំខាន់ៗ​៤​​យ៉ាង​ សម្រាប់​អ្នក​ចង់​ធ្វើ​ការ​ផ្នែក​លក់

​ប្រយោជន៍​សំខាន់ៗ​៤​​យ៉ាង​ សម្រាប់​អ្នក​ចង់​ធ្វើ​ការ​ផ្នែក​លក់

ប្រ​ភព៖​​ www.totaljobs.com

ជាទូទៅគោលបំណងមួយនៅក្នុងចំណោមគោលបំណងជាច្រើនរបស់ធុរជនម្នាក់ៗក្នុងការបង្កើតក្រុមហ៊ុន ឬអាជីវកម្មណាមួយឡើង គឺដោយសារតែពួកគេចង់ទទួលបានប្រាក់ចំណេញច្រើន ប្រការនេះបានធ្វើឲ្យផ្នែកលក់បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគោលដៅរបស់ក្រុមហ៊ុន ដែលវាបានធ្វើឲ្យអ្នកអាចទាញគុណប្រយោជន៍ជាច្រើនពីការងារផ្នែកលក់។ ខាងក្រោមនេះ គឺជាមូលហេតុ១០យ៉ាងដែលអ្នកគួរពិចារណាទៅលើការធ្វើការនៅផ្នែកលក់៖

១) មានឪកាស និង សេរីភាពក្នុងការអនុវត្តការងារទៅតាមគំនិតផ្ដួចផ្ដើមរបស់អ្នក៖ ធ្វើជាអ្នកលក់ នឹងជួយអភិវឌ្ឍអ្នកឲ្យមានជំនាញក្នុងការផ្ដួចផ្ដើមនូវគំនិតរបស់ខ្លួនសម្រាប់បោះជំហានទៅរកការប្រតិបត្តិទាំងឡាយ។ នៅពេលធ្វើការ ក្រុមហ៊ុនរបស់អ្នកគ្រាន់តែជាអ្នកកំណត់គោលដៅរបស់អ្នកក្នុងការសម្រេចអ្វីមួយឲ្យបានតែប៉ុណ្ណោះ ប៉ុន្តែអ្នកត្រូវត្រួសត្រាយផ្លូវដើរដោយខ្លួនឯងថាតាមវិធីណាទើបអ្នកអាចសម្រេចដល់គោលដៅដោយជោគជ័យបាន។
២) រង្វាន់សម្រាប់ភាពជោគជ័យ៖ អ្នកដឹងស្រាប់មកហើយថា ផ្នែកលក់មានតួនាទីសំខាន់ណាស់ក្នុងការទ្រទ្រង់អាជីវកម្មមួយឲ្យទទួលបានផលចំណេញ និងមានជីវិតរស់រានទៅមុខ ដូច្នេះអ្នកនឹងប្រមូលផលពីអ្វីដែលអ្នកបានបណ្ដុះដោយការខិតខំប្រឹងប្រែងរបស់អ្នក ដែលអាចជាការបន្ថែមប្រាក់បៀវត្ស ឬជាការដំឡើងដំណែងជាដើម។
៣) ស្ថិរភាពនៃការងារ៖ នៅក្នុងអាជីវកម្ម ផ្នែកលក់គឺជាផ្នែកមួយដែលមិនអាចខ្វះបាននោះឡើយ ជាពិសេសនៅពេលក្រុមហ៊ុនមានផែនការបង្កើនការលក់ ដូច្នេះហានិភ័យរបស់អ្នកពីការបាត់បង់ការងារស្ថិតនៅក្នុងកម្រិតមួយទាបបំផុត។
៤) ឪកាសការងារល្អក្នុងថ្ងៃអនាគត៖ នៅពេលអ្នកមានជំនាញផ្នែកលក់ដ៏រឹងមាំហើយ មិនមែនមានតែឪកាសល្អពីការឡើងដំណែងជាអ្នកគ្រប់គ្រងផ្នែកលក់មានសម្រាប់អ្នកនោះទេ តែអ្នកអាចទាំងបង្កើតឪកាសល្អៗផ្សេងទៀតជាច្រើនដោយប្រើប្រាស់ជំនាញពីការលក់នោះទៅផ្នែកផ្សេងៗទៀតដូចជា រៀនសូត្រក្នុងការក្លាយខ្លួនជាសហគ្រិន គ្រប់គ្រងចំណូលចំណាយ អភិវឌ្ឍជំនាញគ្រប់គ្រងពេលវេលា និងនិយាយជាសាធារណៈជាដើម៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.totaljobs.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031