អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មូលហេតុ៣យ៉ាង ដែលនាំឲ្យអាជីវកម្មជាច្រើនត្រូវបរាជ័យ

មូលហេតុ៣យ៉ាង ដែលនាំឲ្យអាជីវកម្មជាច្រើនត្រូវបរាជ័យ

ប្រ​ភព៖​​ Lynda.com

ដោយមើលឃើញពីភាគជោគជ័យរបស់មនុស្សជាច្រើននៅក្នុងការធ្វើអាជីវកម្ម វាបានអូសទាញឲ្យមនុស្សជាច្រើនផ្សេងទៀតមានក្ដីសុបិន និងចាប់ផ្ដើមបោះជំហានចូលប្រឡូកនៅក្នុងវិស័យជំនួញនេះជាបន្តបន្ទាប់ផងដែរ។ ជោគជ័យប្រៀបបានដូចជាផ្ទាំងទឹកកកអណ្ដែតនៅលើផ្ទៃទឹកសមុទ្រ ដែលគ្រប់គ្នាបានមើលឃើញវាយ៉ាងជាក់ស្ដែង ប៉ុន្តែអ្នកមិនដឹងថា នៅពីក្រោមផ្ទាំងទឹកកកដែលតំណាងឲ្យភាពជោគជ័យរបស់បុគ្គលម្នាក់ មានអ្វីខ្លះជាធាតុផ្សំដែលផ្គុំបង្កើតបានជាសមិទ្ធផលដ៏អស្ចារ្យនៅក្នុងជីវិតនោះឡើយ។ ការខ្វះខាតនូវចំណេះដឹង ជំនាញ បទពិសោធន៍ ចិត្តអំណត់អត់ធន់ និងកត្តាផ្សេងទៀតជាច្រើន បានទាញទម្លាក់មនុស្សជាច្រើនឲ្យប្រឈមនឹងការបរាជ័យនៅក្នុងអាជីវកម្មរបស់ពួកគេ។ ខាងក្រោមនេះ គឺជាមូលហេតុ៣យ៉ាងដែលជាដើមចមនៃការបរាជ័យទាំងនោះ៖

១) អ្នកផ្ដើមធ្វើជំនួញជាមួយមូលហេតុដែលមិនត្រឹមត្រូវ៖ បើមូលហេតុដែលជំរុញអ្នកឲ្យចាប់ផ្ដើមធ្វើជំនួញ ក៏ព្រោះតែអ្នកចង់បានប្រាក់កម្រៃច្រើន នោះវានឹងមិន៖ធ្វើឲ្យអ្នកជោគជ័យនោះឡើយ ព្រោះការចង់បានប្រាក់តែម្យ៉ាង នឹងមិនធ្វើឲ្យអ្នកអាចទប់ជ្រែងបានជាមួយស្ថានការណ៍លំបាកបានយូរអង្វែងនោះឡើយ។ ផ្ទុយទៅវិញ អ្នកគួរចាប់ផ្ដើមនូវអាជីវកម្មដោយមានមូលហេតុដែលសមរម្យ តាមរយៈការបានធ្វើការសិក្សាស្រាវជ្រាវពីទីផ្សារ ថាតើផលិតផលរបស់អ្នកសមស្របទៅតាមតម្រូវការអតិថិជនឬអត់ និងការមានឆន្ទៈពុះពោរក្នុងការរៀនសូត្រពីរាល់កំហុសឆ្គងរបស់ខ្លួនដែលនាំទៅរកភាពបរាជ័យ ហើយក៏ត្រូវតែជាមូលហេតុតែម្យ៉ាងដែលផ្ដល់កម្លាំងចិត្តឲ្យអ្នកតស៊ូយកឈ្នះការលំបាកបានរហូតតទៅដែរ។
២) កម្សោយនៃការគ្រប់គ្រង៖ កម្សោយនៃការគ្រប់គ្រង គឺជាមូលហេតុដ៏ចម្បងបំផុតដែលនាំអាជីវកម្មជាច្រើនធ្លាក់ទៅក្នុងសភាពងើបមិនរួចពីការដួលរលំ។ អ្នកត្រូវមានភាពឆ្លាតវៃក្នុងការជួលអ្នកជំនាញឲ្យមកជួយអ្នកមើលការខុសត្រូវទៅលើផ្នែកផ្សេងៗ ដែលជាធាតុសំខាន់ក្នុងការទ្រទ្រង់អាជីវកម្មរបស់អ្នកឲ្យដើរទៅមុខដូចជា ហិរញ្ញវត្ថុ ផ្នែកទិញនិងលក់ផលិតផល ការជួលបុគ្គលិក និងការគ្រប់គ្រងពួកគេជាដើម។ មិនតែប៉ុណ្ណោះ អ្នកក៏ត្រូវមានការរៀបចំខ្លួនឲ្យបានល្អទុកជាមុនជានិច្ច តាមរយៈការស្រាវជ្រាវទៅលើទីផ្សារ និងទិន្នន័យអតិថិជនជាប់ជាប្រចាំផងដែរ។ អ្នកគ្រប់គ្រងដ៏ល្អម្នាក់ ក៏ត្រូវចេះជ្រើសរើសអ្នកមានជំនាញ និងសមត្ថភាពមកសម្រេចកិច្ចការឲ្យទៅដល់គោលដៅបានដោយជោគជ័យ ហើយអ្នកគ្រប់គ្រងនោះក៏ត្រូវមានជំនាញការគិតបែបយុទ្ធសាស្ត្រ មានចក្ខុវិស័យវែងឆ្ងាយ និងដាក់ផែនការយ៉ាងណាឲ្យសម្រេចបានជោគជ័យផងដែរ។
៣) កង្វះខាតនូវហិរញ្ញវត្ថុ៖ មូលហេតុដ៏ចម្បងមួយទៀត ដែលនាំឲ្យអាជីវកម្មជាច្រើនប្រឈមនឹងការក្ស័យធន គឺជាកង្វះខាតនូវហិរញ្ញវត្ថុ ដែលមានរឹសគល់មកពីកង្វះខាតនូវចំណេះដឹងពីហិរញ្ញវត្ថុ ថាតើពួកគេត្រូវការដើមទុនប៉ុន្មានសម្រាប់ដំណើរការណ៍អាជីវកម្មរបស់ពួកគេ ម្យ៉ាងទៀតប្រាក់សម្រាប់បើកអាជីវកម្មមិនមែនជាកត្តាសំខាន់តែម្យ៉ាងដែលអ្នកត្រូវយកចិត្តទុកដាក់នោះទេ ប្រាក់សម្រាប់ទ្រទ្រង់អាជីវកម្មរបស់អ្នកឲ្យមានជីវិតរស់រានទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ក៏ជាចំណុចសំខាន់ដែលអ្នកមិនត្រូវមើលរំលងដែរ ទម្រាំតែអ្នកអាចទទួលបានចំណូលពីការលក់របស់អ្នកនោះ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.businessknowhow.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

រឿង​​៥​យ៉ាង​ដែល​​​អ្នក​គ្រប់គ្រង​​​​ថ្មី​ថ្មោង​ (new manager) ​ត្រូវ​ដឹង​​កុំ​ឱ្យ​មាន​បញ្ហា

គោលការណ៍​ទាំង ៧​របស់​សត្វ​ឥន្ទ្រី​ ជា​កម្លាំងចិត្ត​ដែល​ជំរុញ​អ្នក​ឲ្យ​កាន់​តែមាន​ភាព​មុះ​មុត​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

តោះ! តោះ! ចូលរួម ១ ឆ្នាំ​មានតែ​ម្តងគត់ សម្រាប់​នារី ដើម្បី​នារី

ស្រាបៀរ ​Heineken ​ចាប់​ឆ្នោត​​រដូវ​កាល​ថ្មី​ ​​ផ្តល់​រង្វាន់​ពិសេស​ដល់​​គូស្វាមី​ភរិយាថ្មី

​​វគ្គសិក្សា​ពិសេស​ៗ ៣​​​ ​របស់​ BizKhmer សម្រាប់​ម្ចាស់​អាជីវកម្មទៅ​ដល់​ទឹកដី​សៀមរាប​ដើម​ខែ​ធ្នូ​នេះ

គន្លឹះ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ដើម្បី​ជំរុញ​ការ​លក់​​សម្រាប់​អាជីវកម្ម​ខ្នាត​តូច

អានអត្ថបទតាមខែ

November 2017
M T W T F S S
« Oct    
 12345
6789101112
13141516171819
20212223242526
27282930