អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មេរៀន​ជីវិត​៖ ​​មុន​ពេល​ដំណើរ​Microsoft ជោគជ័យ Bill Gates​ ​​​​ធ្លាប់​បរាជ័យ​ធ្ងន់ធ្ងរ​​ក្នុង​ការ​បើក​ក្រុមហ៊ុន Traf-O-Data

មេរៀន​ជីវិត​៖ ​​មុន​ពេល​ដំណើរ​Microsoft ជោគជ័យ Bill Gates​ ​​​​ធ្លាប់​បរាជ័យ​ធ្ងន់ធ្ងរ​​ក្នុង​ការ​បើក​ក្រុមហ៊ុន Traf-O-Data

ប្រ​ភព៖​​ StreetWise Journal

គ្រប់គ្នាសុទ្ធតែស្គាល់ហើយថា លោក Bill Gates គឺជាមហាសេដ្ឋីលំដាប់កំពូលនៅលើពិភពលោក តាមរយៈភាពជោគជ័យក្នុងការដំណើរការក្រុមហ៊ុន Microsoft ។ ទោះបីជាបច្ចុប្បន្នលោកទទួលបានភាពជោគជ័យធំធេងក្ដី ប៉ុន្តែមុនពេលឈានជើងមកដល់ដំណាក់កាលនេះ លោកក៏ធ្លាប់បរាជ័យធ្ងន់ធ្ងរផងដែរ ក្នុងជីវិតជំនួញ។

មុនពេលបង្កើតក្រុមហ៊ុន Microsoft លោក Bill Gates និង ដៃគូផ្សេងៗទៀតបានបង្កើតក្រុមហ៊ុនមួយ ឈ្មោះថាTraf-O-Data នៅដើមឆ្នាំ១៩៧០ដែលវាគឺជាក្រុមហ៊ុនមួយមានជំនាញក្នុងការស្រង់ទិន្នន័យអំពីស្ថានភាពនៅលើផ្លូវធ្វើដំណើរ។ ប៉ុន្តែអ្វីៗមិនដូចការគ្រោងទុកនោះទេ ពោលគឺ ការខិតខំរបស់Bill Gates និង ដៃគូផ្សេងទៀតមិនជោគជ័យនោះទេ ព្រោះគ្រឿងម៉ាស៊ីនដែលត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់នោះ គឺមិនដំណើរការ។

ការបរាជ័យនេះ គឺធ្វើឲ្យលោក Bill Gatesខកចិត្ត និង បាក់ទឹកចិត្តមិនស្ទើរទេ។ ប៉ុន្តែអ្វីដែលសំខាន់នោះ លោកមិនបានបោះបង់ក្ដីសុបិននោះទេ ហើយបានខិតខំយ៉ាងខ្លាំងដើម្បីស្តាស្ថានការណ៍តាមរយៈការសិក្សាអំពីកំហុសឆ្គងរបស់ខ្លួន ដើម្បីទុកជាមេរៀន។

បន្ទាប់យកការបរាជ័យក្នុងការដំណើរការក្រុមហ៊ុនTraf-O-Dataរួចមក Bill Gatesមានជំនឿចិត្តគ្រប់គ្រាន់ក្នុងការដំណើរការក្រុមហ៊ុនថ្មីមួយទៀតឈ្មោះថា Microsoft រហូតទទួលបានជោគជ័យយ៉ាងធំធេងដល់បច្ចុប្បន្ន៕
ដោយ៖ រតនា វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អនុវត្តតិកនិក៥យ៉ាងនេះ​ នឹង​ជួយ​ឲ្យ​អ្នក​​ចូលចិត្ត​អាន​សៀវភៅ​​​​​​ ហើយអាន​ឆាប់​យល់!​

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

​អនុវត្ត​ទម្លាប់​ល្អៗទាំង​៦​នេះ​ ដើម្បី​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​!

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)​ ប្រគល់រង្វាន់លើកទី៣ជូនដល់ អ្នកណែនាំរោងការរបស់ខ្លួន

ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់លើកទី ៣ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ចង់​​ដឹង​ពី​​​​ប្រវត្តិ​​​​ និង រៀន​សូត្រ​​ពី​​អ្នក​ជំនួញ​​ល្បីៗ​​​ ​​​​កុំ​ភ្លេច​តាមដាន​កម្មវិធី​របស់​Blue Media​​​នា​ពេល​ឆាប់ៗ​នេះ

ហេតុអ្វី​បានជា លោក លោកស្រី គួរ​ចូលរួម កម្មវិធី «​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទំនាក់ទំនង​ធុរកិច្ច​អន្តរជាតិ ប៊ី អិន អាយ កម្ពុជា​»?

អានអត្ថបទតាមខែ

August 2017
M T W T F S S
« Jul    
 123456
78910111213
14151617181920
21222324252627
28293031