អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ពាក្យ​៣​ឃ្លា​ ដែល​អ្នក​​មិន​គួរ​ប្រើ​ក្នុង​ពេល​សន្ទនា​ជាមួយ​ថ្នាក់​លើ​របស់​អ្នក

​ពាក្យ​៣​ឃ្លា​ ដែល​អ្នក​​មិន​គួរ​ប្រើ​ក្នុង​ពេល​សន្ទនា​ជាមួយ​ថ្នាក់​លើ​របស់​អ្នក

ប្រ​ភព៖​​ pixabay.com

នៅកំឡុងពេលនេះ អ្នកអាចនឹងកំពុងតែខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការទាក់ទាញការចាប់អារម្មណ៍ពីប្រធានរបស់អ្នក ឲ្យមើលឃើញពីសមត្ថភាពរបស់អ្នក ការខិតខំប្រឹងប្រែង ការធ្វើបទបង្ហាញផ្សេងៗ ឬជារបាយការណ៍ក្នុងការលក់ជាដើម ដើម្បីទទួលបានការដំឡើងប្រាក់បៀវត្ស និងការដំឡើងដំណែងនៅក្នុងក្រុមហ៊ុន។ ថ្វីត្បិតតែ ចំណុចដែលបានបង្ហាញខាងលើដែលបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់អ្នកទាំងនោះ មានឥទ្ធិពលគ្រប់គ្រាន់នឹងអាចផ្លាស់ប្ដូរការយល់ឃើញជាវិជ្ជមានរបស់ប្រធានអ្នកមកលើអ្នកក្ដី ក៏ចំណុចសំខាន់មួយទៀត ដែលជារបៀបនៃការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយប្រធាន ជាការប្រើប្រាស់ពាក្យសម្ដីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង នៅក្រោមសម្ពាធ និងស្ថានភាពនៅពេលជួបប្រទះនឹងឧបសគ្គផ្សេងៗ មានឥទ្ធិពលជាខ្លាំងទៅលើការយល់ឃើញរបស់ប្រធានអ្នកមកលើអ្នកចំពោះការសម្រេចចិត្តថាតើអ្នកសាកសមនឹងត្រូវប្រគល់ការទទួលខុសត្រូវខ្ពស់ជាងមុនដែរឬអត់។ ខាងក្រោមនេះ គឺជាពាក្យទាំង៣ដែលមិនត្រូវមាននៅក្នុងការសន្ទនាជាមួយប្រធានអ្នក៖
១) មិនអាច៖ អត្ថន័យនៃពាក្យថា «មិនអាច» ឆ្លុះបញ្ចាំងពីកង្វះនូវទំនុកចិត្ត ភាពជឿជាក់របស់អ្នកមកលើខ្លួនឯង និងឆន្ទៈរបស់អ្នកក្នុងការចាប់យកឧកាសសម្រាប់ភាពរីកចម្រើនរបស់ខ្លួន និងក្រុមហ៊ុន និងការកសាងសមិទ្ធផល។ អ្វីដែលក្រុមហ៊ុនសម្លឹងមើលលើបុគ្គលិករបស់ពួកគេម្នាក់ៗ គឺជាភាពសុទិដ្ឋិនិយម ភាពជឿជាក់ចេញពីពាក្យថា “អាច” និងភាពច្នៃប្រឌិតរបស់បុគ្គលិក ពោរពេញទៅដោយឆន្ទៈមោះមុត កម្លាំងជំរុញ និងការប្ដេជ្ញាចិត្តរបស់ខ្លួន។ ជាពិសេស ថាមពលអវិជ្ជមានដែលចេញពីឃ្លាថា “ខ្ញុំមិនអាចធ្វើការជាមួយមនុស្សម្នាក់នេះបានទេ” អ្នកត្រូវចាំថា បញ្ហាធ្វើប្រាស្រ័យទាក់ទងរបស់អ្នក មិនជាប់ពាក់ព័ន្ធអ្វីនឹងការងាររបស់ប្រធានអ្នកនោះទេ អ្នកអាចសុំជំនួយពីប្រធានអ្នកក្នុងការអន្តរាគមន៍ ប៉ុន្តែមិនមែនជាការនិយាយយ៉ាងដាច់ខាតថាអ្នកមិនអាចធ្វើការជាមួយអ្នកណាម្នាក់នោះទេ។
២) សង្ឃឹម៖ នៅពេលមានឃ្លាលើកឡើងថា «ខ្ញុំសង្ឃឹមថា…..» ចេញពីមាត់អ្នក នោះគំនិតនៃឃ្លានេះ ក៏មិនខុសអ្វីពីភាពជឿជាក់របស់អ្នកដែលផ្ដេកផ្ដួលទៅលើការជួយពីកម្លាំងអរូបី ពីបុណ្យរបស់ព្រះ ជាជាងមានម្ចាស់ការលើភារកិច្ចរបស់ខ្លួន ដោយត្រៀមផែនការរៀបចំឲ្យបានម៉ត់ចត់ និងការយល់ដឹងយ៉ាងប្រាកដប្រជាទៅលើកាលបរិច្ឆេទកំណត់នៃការងារនោះ។ បើអ្នកប្រាកដក្នុងចិត្តយ៉ាងច្បាស់ថា ផែនការអ្វីមួយនឹងដំណើរការណ៍ អ្នកត្រូវបកស្រាយពីមូលហេតុដែលអ្នកអះអាងបែបនេះ ផ្ទុយទៅវិញ បើអ្នកមិនទាន់មានភាពប្រាកដនៅឡើយទេ អ្នកត្រូវបង្ហាញពីជំហានអ្វីខ្លះដែលអ្នកបានដើររួចកន្លងមក និងជំហានអ្វីខ្លះទៀតដែលអ្នកត្រូវដើរដើម្បីសម្រេចផែនការនោះឡើង។
៣) វាមិនមែនជាភារកិច្ចរបស់ខ្ញុំនោះទេ៖ ឃ្លាមួយនេះ បានចង្អុលបង្ហាញថាអ្នកមិនបានខ្វាយខ្វល់យកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនអ្នកនោះឡើយ។ បើទោះជាកិច្ចការណាមួយដែលប្រធានអ្នកបានដាក់ឲ្យអ្នកធ្វើមិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អ្នកក៏ដោយ ឬបើអ្នកមិនដឹងថាតើត្រូវបំពេញកិច្ចការនោះដោយរបៀបណាទេនោះ ក៏អ្នកមិនត្រូវបដិសេធមិនទទួលយកវានោះដែរ ព្រោះវាជាការរួមចំណែកដើម្បីសម្រេចនូវភាពជោគជ័យរបស់ក្រុមហ៊ុន រួមទាំងភាពជោគជ័យរបស់អ្នកផងដែរ។ យ៉ាងណាមិញ បើអ្នកនៅតែទទួលបាននូវកិច្ចការដែលមិនមែនជាការទទួលខុសត្រូវរបស់អ្នកជាច្រើនដងពេក មុននឹងសម្រេចចិត្តលាឈប់ពីការងាររបស់អ្នក អ្នកគួរនិយាយជាមួយប្រធានរបស់អ្នកពីបញ្ហាដែលកិច្ចការទាំងនោះបង្អាក់ដល់ការងារសំខាន់ៗ ដែលជាការងារដែលមានអាទិភាពខ្ពស់ក្នុងតួនាទីរបស់អ្នកជាមុនសិន៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ cheatsheet

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​រៀន​សូត្រទាំង​៥​ដែល​អ្នក​គួរ​តែ​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ ដើម្បីក្លាយជាសិស្សពូកែ

បើគិតចង់រកស៊ី ដាច់ខាតកុំរកស៊ីជាមួយមនុស្ស៥ជំពូកនេះ ប្រយ័ត្នរលាយដោយមិនដឹងខ្លួន

​កុំ​និយាយ​​​​​ឃ្លា​ទាំង​៦​​​នេះ​ឲ្យ​​សោះ​ ​នៅ​​​កន្លែង​ការងារ​ ជៀសវាង​នាំ​ទុក្ខ​ដាក់​ខ្លួន​ឥតអំពើ​​

អ្នក​ចិត្តសាស្ត្រ​រក​ឃើញ​ធាតុ​ផ្សំ​សំខាន់ ៣​​យ៉ាង​ ដែល​កំណត់​​ភាព​រីក​រាយ​របស់​​មនុស្ស

អត្ថបទពាណិជ្ជកម្ម​

​ជួប​បុគ្គល​ជោគជ័យ​ដើម្បី​ប្រែ​ក្លាយ​​អាជីវកម្ម​​ខ្នាតតូច​​&​មធ្យម​ឱ្យ​​​មាន​​​បទដ្ឋាន​ត្រឹមត្រូវ​នៅ​ថ្ងៃ​ទី២៦ ខាង​មុខនេះ ​

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

ឱកាស​ពិសេស​ជួប​ជាមួយ​បុគ្គល​ជោគជ័យ​ក្នុង​អាជីវ​កម្មនា​ថ្ងៃទី​២៥ តុលា​នេះ

បៀរ​អាន់​ឆ័​រ​នឹង​ចាប់ឆ្នោត​ផ្តាច់ព្រ័ត្រ​រដូវ​កាល​ថ្មី​ចុង​សប្តាហ៍​នេះ​ ​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ Six Bomb

អានអត្ថបទតាមខែ

October 2017
M T W T F S S
« Sep    
 1
2345678
9101112131415
16171819202122
23242526272829
3031